បន្ទាប់ពីចេញពីនិយាយការងារជាមួយភ្ញៀវពួកគេក៏បន្តដំណើរទៅដើរលេងបន្ត នៅក្នុងឡានមិនមានអ្នកណានិយាយអ្វីនោះទេ ដោយសារតែរាងក្រាស់យើងមុខមិនរីកសោះតាំងពីចេញពីក្នុងហាង
" បងយ៉ាងមិចនឹង មុខមិនរីកសោះ " Felix
មិនមានការឆ្លើយតប
" Hyun បងនាំអូនមកដើរលេងឬក៏មកខឹងអូនទៅ មុខម្លឹងៗដើរលេងសប្បាយដែរ
" បងសុំទោស បងគ្រាន់តែអារម្មណ៍មិនល្អនិងលោក Kang មុននេះ អូនមិនក្រសែភ្នែកគេទេហេស បងមិនចង់ឲអ្នកណាមកសម្លឹងអូនបែបនេះឡើយ " Hyunjin
"ប្រច័ណ្ឌហួងហែងដល់ម្លឹង " Felix
" ត្រូវហើយ ប្រពន្ធបងមួយទាំងមូលមិនប្រច័ណ្ឌមិចបាន " Hyunjin ងាកមកញញឹមខិលដាក់រាងតូច
" ញញឹមចេញហើយណ៎ " Felix
Hyunjin មិនបានតបនោះទេគេគ្រាន់តែផ្តោតលើការបើកបងរបស់គេ រាងតូចក៏ឈប់និយាយរួចគិតក្នុងចិត្តថា
" ហុឹស បងសំណាងណាស់ yongbook គេទាំងស្រឡាញ់ទាំងហួងហែង បងនៅជាមួយគេច្បាស់ជាមានក្តីសុខហើយ ឆាប់ដឹងខ្លួនមកវិញណាមករៀបការជាមួយគូដណ្តឹងបងវិញ " Felix ញញឹមមិនសូវសមព្រោះប្រសិនជាដល់ថ្ងៃដែល yongbook ត្រឡប់មកវិញតើគេគួរតែសប្បាយចិត្តឬពិបាកចិត្តឲពិតទៅមិនយូប៉ុន្មានអ្នកទាំងពីរក៏មកដល់កន្លែងលេងមួយដែលគេមានលក់របស់ញុាំ និងកន្លែងលេងជាច្រើន វាស្ថិតនៅជិតទន្លេហាន កន្លែងនឹងឲតែដល់រដូវត្រជាក់ុំកដងៗដឹងតែមានមនុស្សមកកម្សាន្តច្រើនហើយ
" អូនឃ្លានឬនៅ " Hyunjin
" ក៏ឃ្លានដែរ ពួកយើងចូលញុាំស៊ុបទីនោះទៅ " Felix
" ល្អតើ " Hyunjin ក៏កាន់ដៃរាងតូចទៅហាងមួយនោះ រាងតូចតាមសម្លឹងមើលដៃដែលកំពុងកាន់ដៃខ្លួនជាប់ អារម្មណ៍កក់ក្ដៅចម្លែកមួយក៏បានកើតឡើងក្នុងចិត្តគេ ឲតែនៅជិតបុរសម្នាក់នេះទោះមេឃត្រជាក់យ៉ាងណា ក៏មិនរងាសម្រាប់គេដែរ" Hyun ឈប់សិន នោះដូចជាមិត្តអូន " Felix
" ឯណា បើជាមិត្តទៅរកគេទៅបងមិនថាអីទេ " Hyunjin
រាងតូចក៏ញញឹម ហើយកាន់ដៃរាងក្រាស់ទៅរកតុមួយដែលមានមនុស្ស2 នាក់កំពុងអង្គុយនៅទីនោះ
" Seungmin" Felix
" Felix ឯងមកទីនេះបានយ៉ាងមិច " Seungmin ដោយសារតែរំភើបដែលបានជួបមិត្តគេនៅទីនេះក៏ភ្លេចខ្លួនច្រឡំហៅរាងតូចថា Felix បាត់ទៅហើយ
" Felix! " Bang chan
Seungmin ក៏នឹកឃើញថាខ្លួនហៅខុសគេក៏បានងាកមើលមុខរបស់រាងក្រាស់ទាំង2 Bang chan រាងភ្ញាក់ផ្អើលនឹងឈ្មោះបន្ទិចដែរដោយសារតែថ្ងៃមុនគេបានឮប្អូនគេនិយាយឈ្មោះនេះជាមួយប៉ាគេដូចគ្នា ចំណែក Hyunjin គ្មានប្រតិកម្មអ្វីទេព្រោះគេបានដឹងរឿងនេះហើយ
" អឺ គឺ Felix ជាឈ្មោះដែលអូនឧស្សាហ៍ហៅគេ បងកុំឆ្ងល់អី មែនហើយអ្នកទាំងពីរអង្គុយសិនមក " Seungmin
Hyunlix ក៏ចូលទៅអង្គុយកៅអីទល់មុខពួកគេរួចក៏ចាប់ផ្តើមហៅស៊ុបគីមឈីម្នាក់មួយចាន
" Bang chan នៅទីនេះដែរហេស " Hyunjin
" បាទ នៅក្រុមហ៊ុនស្រ្តេសពេកទើបមកលំហែរបន្ទិចទៅ " Bang chan