ក្រោយពីចំណាយពេល មួយសប្តាហ៍នៅដេហ្គូ ពេលនេះគ្រប់គ្នាក៏បានត្រឡប់មកវិញ និងបំពេញកិច្ចការរៀងៗខ្លួនហើយអ្នកខ្លះក៏ត្រូវមានបញ្ហាដោះស្រាយរៀងៗខ្លួនដែរ
ងាកមកមើលរាងតូចឯនេះវិញ ពេលនេះគេកំពុងតែធ្វើដំណើរមកកាន់ ភូមិគ្រឹះLee ដោយសារតែ Dang បានតេមកប្រាប់ថាមានមនុស្សចាំជួបខ្លួននៅទីនោះ
"អ្នកប្រុសមកដល់ហើយ ឬ គាត់ចាំនៅខាងក្នុង " Dang
" ជាអ្នកណាគេ Dang " Felix
" អ្នកប្រុសចូលទៅមើលនឹងដឹងហើយ " Dang
រាងតូចក៏ចូលទៅខាងក្នុងដើម្បីពិនិត្យមើលថាជាអ្នកណា
" Yongbook hyung " Felix
គ្រាន់តែឃើញ មនុស្សម្នាក់នោះបែរមករកខ្លួនភ្លាម រាងកាយរាងតូចហាក់លែងដំណើរការ ដៃជើងក៏ចាប់ផ្តើមស្ពឹកស្រពោន ខួក្បាលប្រាប់ថាសប្បាយចិត្តដែលឃើញបងប្រុសរបស់ខ្លួនដឹងខ្លួនឡើងវិញថែមទាំងមកឈរនៅចំពោះមុខខ្លួនទៀត តែបេះដូងហាក់ឈឺខ្ទោកៗព្រោះដឹងខ្លួនថា ជិតអស់ពេលវេលានឹងនៅក្បែររាងក្រាស់
" បងនឹកឯងណាស់ " Yongbook ក៏ចូលទៅអោបរាងតូចធ្វើឲរាងតូចដឹងខ្លួនពីការភ្លឹកមកវិញន
" នេះបងដឹងខ្លួនពីពេលណា ហេតុអីមិនមានអ្នកណាប្រាប់ខ្ញុំ " Felix និយាយទាំងរករលីងរលោង
" បងដឹងខ្លួនកន្លះខែមុន តែបងដើរមិនទាន់កើតទើបតែដើរកើតពេលនេះ ហើយបងក៏មិនបានឲអ្នកណាប្រាប់អូនដែរព្រោះបងចង់មក surprise អូន" Yongbook
" ខ្ញុំរំភើបណាស់បានបង ដឹងខ្លួនបែបនេះ ហឹកៗ " Felix
" ក្មេងចម្គួតអូនយំធ្វើអី " Yongbook ជូតទឹកភ្នែកឲរាងតូចរួចក៏នាំគ្នាមកអង្គុយនៅលើសាឡុងដើម្បីនិយាយគ្នា
" មួយរយះនេះអូនហត់ហើយ " Yongbook
" អត់ទេ អូនមិនហត់ទេ គ្រាន់តែ .... " Felix
" គ្រាន់តែអ្វី " yongbook
" ហឹម បងបានដឹងរឿងដែលខ្ញុំធ្វើហើយត្រូវទេ អ្នកម៉ាក់ប្រាប់បងហើយត្រូវទេ " Felix
Yongbook ក៏ងក់ក្បាល
" អូនសុំទោសណា ដែលបន្លំធ្វើជាបង អូនគ្រាន់តែចង់សងសឹកប៉ុណ្ណោះ " Felix
" កុំភ័យ បងមិចនឹងអាចខឹងឯងនោះ បងដឹងថាឯងធ្វើដើម្បីបង និងប៉ាម៉ាក់ " Yongbook
" បានបងមិនខឹងនិងអូន គឺល្អហើយ ពេលនេះបងមកវិញហើយ អូនក៏អស់តួនាទីដែល បង ទៅនៅជាមួយបងថ្លាំវិញទៅ " Felix មួយឃ្លានេះ រាងតូចហាក់មានអារម្មណ៍ថាអួលដើមកប្លែក ស្ទើរតែនិយាយមិនចេញ តែរាងតូចក៏ព្យាយាមនិយាយឲបានកុំឲបងខ្លួនចាប់បាន
" អូនច្បាស់ទេថានឹងឲបងទៅរស់នៅជាមួយនឹងបង Hyun វិញ " Yongbook សម្លឹងទៅកាន់រាងតូចដោយទឹកមុខចង់ដឹងពីការពិត ការពិតដែកចេញពីបេះដូងរាងតូចមិនមែនខួក្បាល
" បងសួរអីបែបនេះ អូនប្រាកដជាច្បាស់ក្នុងចិត្តហើយ បងកុំភ័យអីអូនមិនអីទេ " Felix ព្យាយាមញញឹមទាំងក្នុងចិត្តកំពុងតែប្រេះស្រាំ
ក្រោយពីនិយាយគ្នាបានមួយសន្ទុះ ពួកគេក៏បានបំបែកគ្នា រាងតូចក៏ត្រូវត្រឡប់មកនៅក្នុងភូមិគ្រឹះ lee វិញចំណែកឯ yongbook ជាអ្នកត្រឡប់ទៅផ្ទះ Hyunjin