Ep 2 អ្នកប្រុស Felix

120 17 4
                                    

Lee Felix ជាបងប្អូនភ្លោះរបស់ yongbook គេរស់នៅអូស្ត្រាលី តាមពិតទៅ Mrs. Laiya មិនមែនជាម៉ាក់បង្កើតរបស់គេទាំងពីរទេ គ្រាន់តែជាម៉ាក់ចុងប៉ុណ្ណោះ Mr. Lee បានលែងលះជាមួយនិង Mrs. Yuna ដែលជាម្ដាយបង្កើតរបស់ពួកគេកាលពីពួកគេមានអាយុ5 ឆ្នាំមកម្ល៉េះ ហើយពួកគេក៏បានបែកចែកកូនម្នាក់មួយ ប៉ុន្តែរៀងរាល់មួយឆ្នាំគេក៏បានផ្លាស់ប្តូរកូនគ្នាម្ដង ដើម្បីឲពួកគេមានភាពជិតស្និទ្ធគ្នាទាំងខាងឪពុកនិងខាងម្ដាយ

* 2  ខែក្រោយមក

រយះពេល 2 ខែមកនេះរាងតូចបានតាមស៉ើមរកព័ត៌មានដែលពាក់ព័ន្ធជាមួយនិងគ្រោះថ្នាក់ចរាចណ៍របស់គ្រួសារគេរហូតទាល់តែអាចកំណត់មុខសញ្ញាជនសង្ស័យបាន មិនត្រូវទេមិនមែនជនសង្ស័យទេគឺជនបង្ក ក្នុងនោះមានត្រកូល Bhang ដែលមានបំណងលើកកូនស្រីប្រគេនឲគូដណ្ដឹងបងប្រុសគេ និងម្នាក់ទៀតគឺជា Ken សត្រូវរបស់គ្រួសារគេផ្ទាល់តែម្ដង ពួកគេទាំងពីរនេះជាអ្នកផ្សុំគំនិតគ្នាឡើង ហើយសូម្បីដែលព័ត៌មានដែលចុះផ្សាយថាជាឧបទវហេតុនោះក៏ជាស្នាដៃរបស់ពួកគេដែរ ចំណែកឯស្ថានភាពរបស់ yongbook នៅពេលនេះគឺស្ថិតនៅក្នុងមន្ទីរពេទ្យរបស់ i.n នៅឡើយទេ ត្បិតថាគេមានសុវត្ថិភាពពិតមែនតែគេនៅតែមិនទាន់ដឹងខ្លួននៅឡើយទេ

ក្នុងហាងកាហ្វេ

"ឯងគិតច្បាស់ហើយមែនទេថាធ្វើបែបនេះ " Seungmin
" គិតច្បាស់ហើយ មុខយើងនិងបងយើងដូចគ្នាបែបនេះគ្មានអ្នកណាចាប់បានទេ " Felix និយាយទាំងភាពជឿជាក់ ឯ2នាក់ទៀតបានត្រឹមតែព្រួយបារម្ភជំនួសប៉ុណ្ណោះយ៉ាងណាក៏គេមិនអាចឃាត់រាងតូចបានដែរ
Felix មានបំណងបន្លំខ្លួនធ្វើជា yongbook ដោយសារតែគេមានបំណងទៅសងសឹក Hanna វិញ ក៏ដូចជាចង់ទៅចាត់ការសត្រូវរបស់គេគឺ Ken នឹងដូចគ្នា
"ឯងគិតចាប់ផ្តើមថ្ងៃណា " I.n
" ស្អែកនេះ " Felix
រីងៗ ភ្លាមៗនោះទូរស័ព្ទរបស់ Seungmin ក៏បានរោទ៍ឡើង  Seungmin ក៏បានចេញទៅកន្លែងស្ងាត់បន្ទិចដើម្បីទទួលទូរស័ព្ទរួចទើបត្រឡប់មករកគ្នីគ្នាវិញ
" អ្នកណាតេមក " Felix
" គឺខាងក្រុមហ៊ុនដែលយើងបាមដាក់ពាក្យធ្វើការនឹងណា គេតេមកប្រាប់ថាយើងជាប់សម្ភាសន៍ហើយ "Seungmin ក្នុងចំណោមមិត្តទាំង3 Seungmin ជាអ្នកដែលមានស្ថានភាពគ្រួសារមធ្យម មិនមែនជាអ្នកមានទេ ហើយកាលកន្លងមកគឺបានមិត្តទាំង2 នេះហើយជាអ្នកដែល ជួយជ្រោមជ្រែង

សងគំនុំសាងស្នេហ៍Where stories live. Discover now