អ្នកទាំង4 ក៏បានចូលទៅក្នុងហាងមួយ ដើម្បីជជែកគ្នាបន្ទិច ចូលអង្គុយបានមួយសន្ទុះហើយមិនទាន់មានអ្នកណានិយាយអ្វីនោះទេ ទាល់តែគេលើកភេសជ្ជៈមក
" ឯងមកទីនេះធ្វើអី រាល់ដងមិនចេះចូលផ្សារផង ហើយនេះអ្នកណា " Hyunjin
" នេះ Han ជាក្មេងក្នុងផ្ទះយើង មិនដឹង i.n នាំពីណាទេ " Lee know និយាយទាំងដៀងភ្នែកទៅមើល Han បន្ទិច
" ឆើស ចៅហ្វាយអាក្រក់ " Han
" និយាយចឹងអូនស្គាល់គ្នាជាមួយ Han ដែរហេស " Hyunjin ងាកមកនិយាយជាមួយរាងតូចម្ដង
" អរគឺស្គាល់មួយរយះដែលហើយដំណាល i.n នឹង " Felix តបទាំងញញឹមមិនសូវសមព្រោះនៅភ័យរឿងអម្បិញមិញ រាងក្រាស់ក៏បានចាប់អារម្មណ៍ទឹកមុខរបស់រាងតូចដែរបន្ទាប់ពីជជែកគ្នាលេងបានមួយសន្ទុះពួកគេក៏បំបែកផ្លូវគ្នា
" ចៅហ្វាយ ហេតុអ្វីពេលខ្ញុំហៅ Felix ម្នាក់ៗដូចជាមានទឹកមុខប្លែកៗម៉េស " Han គ្រាន់តែឃើញរាងក្រាស់ចូលមកក្នុងឡានភ្លាម ក៏សួរភ្លែតព្រោះឆ្ងល់មួយថ្ងៃហើយមិនទាន់បានសួរ
" ឯងចង់ដឹងមែនទេ " Lee know
" បើមិនចង់ដឹងសួរធ្វើអី " Han ងាកមុខទៅម្ខាង ង៉ក់ងរទៀតហើយកូនចៅគេសោះ
" បើចង់ដឹងទាល់តែមានអីដោះដូរ " Lee know
" ដោះដូរអី " Han
រាងក្រាស់មិនបានមាត់នោះទេគ្រាន់តែញញឹមចុងមាត់ហើយក៏បើកឡានចេញទៅបាត់ទៅ* ថ្ងៃថ្មី
យើងងាកមកមើលរាងក្រាស់នៅក្រុមហ៊ុនវិញ បន្ទាប់ពីបញ្ចប់ការប្រជុំមានរយះពេល 2 ម៉ោងក្រោយមកគេក៏បានមកសម្ងំធ្វើការនៅក្នុងបន្ទប់គេវិញ មិនទាន់ទាំងបានអង្គុយបានស្រួលបួលផង ក៏មានអ្នកបើកទ្វារចូលមកល្មម
" បង hyun " hanna
" Hanna មករកបងមានការអី បើបបួលទៅញុាំអីបងមិនទំនេរទេ " Hyunjin
" អត់ទេ អូនគ្រាន់តែមកលេងបងបន្ទិចប៉ុណ្ណោះ " Hanna
និយាយទាំងញញឹមចុងមាត់
" និយាយចឹងអូនសួរបងមួយបានទេ គឺថា yongbook គាត់មានបងប្អូនដែរឬទេ " Hanna
រាងក្រាស់គ្រាន់តែឮសំណួរនេះក៏ទុកឯកសារងាកមកមើលមុខ hanna បន្ទិច
" ហេតុអីក៏សួរបែបនេះ " Hyunjin
" ក៏... ប៉ុន្មានថ្ងៃមុនមានអ្នកមកសួរអូនថាស្គាល់ Lee Felix ដែរឬទេ គេក៏បានប្រាប់ថាម្នាក់នោះជាកូនប្រុសពៅត្រកូល Lee ដូច្នេះទើបអូនមកសួរ ព្រោះថាត្រកូលLee ដែលមានមុខមាត់មិនសូវជាមានច្រើនទេ " Hanna
"Lee Felix " Hyunjin ឧទានឈ្មោះរាងតូចតិចៗ ដោយនឹកឃើញដល់រឿងល្ងាចមិញ ការសង្ស័យក៏បានកើតមានឡើង Hanna ក៏ញញឹមឡើងព្រោះគេអាចធ្វើឲរងាក្រាស់សង្ស័យបានហើយ
" មើលទៅអូនច្រឡំហើយ សំណួរមុននេះចាប់ទុកថាអូនមិនបានសួរចុះ អូនសូមលាសិនហើយ " Hanna