ភាគ២ ពួកយើងស្គាល់គ្នាដែរឬ?

611 48 7
                                    

__៨ឆ្នាំក្រោយមក__

នៅក្នុងព្រលានយន្តហោះដ៏ធំល្វឹងល្វើយមានទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនធ្វើដំណើរកកកុញគ្នាចេញចូលក្រៅប្រទេសតាមកិច្ចការរបស់ពួកគេរៀងៗខ្លួន ក្នុងចំណោមនោះក៏មានបុរសសង្ហារកម្ពស់១.៨៨ម៉ែត្រស្លៀកឈុតខ្មៅមួយតួខ្លួនដោយមានវ៉ែនតាខ្មៅអមមកជាមួយកាន់តែលើកសម្រស់របស់នាយឱ្យកាន់តែសង្ហារទ្វេរដង តែបើទឹកមុខវិញមិនបាច់និយាយស្មើដូចថ្នល់ជាតិ មុននឹងដើរចេញពីព្រលានដោយមានត្រឹមតែវ៉ាលីពណ៌ខ្មៅមួយអូសចេញមកជាមួយប៉ុណ្ណោះ

"សូមស្វាគមន៍អ្នកប្រុស"ចេញមកដល់ខាងក្រៅមានឡានខ្មៅមួយមកចាំនាយរួចជាស្រេច ចំណែកអ្នកដែលរងចាំនាយឯនេះវិញគ្រាន់តែបានឃើញនាយក្រាស់ចេញមកភ្លាមឱនគោរពនាយយកតែម្តង ចំណែកឯជុងហ្គុកក៏មិនបានមាត់កអ្វីដូចគ្នា ដើរចូលឡានធ្វើមិនដឹង អ្នកដែលរងចាំនាយឯណោះក៏មិនបានជាប្រកាន់ខឹងនាយដែរនេះជាទម្លាប់របស់នាយតាំងពីដើមមកទៅហើយ

"អ្នកប្រុស ចង់ទៅផ្ទះឯលូវនេះឬក៏ចង់ទៅកន្លែងណាសិនទេ?"ដាងវូ ជាជំនិតរបស់នាយតាំងពីក្មេងមកហើយបន្តិចទៀតក៏នឹងក្លាយជាជំនួយការរបស់ជុងហ្គុកដូចគ្នា ដោយសារតែនៅជាមួយគ្នាតាំងពីក្មេងនេះហើយទើបស្គាល់ចរិតរបស់គេច្បាស់មិនប្រកាន់ច្រើន បើជាអ្នកផ្សេងវិញណាឃើញតែនាយធ្វើមិនខ្វល់បែបនេះគឺខឹងបាត់ទៅហើយ

"ទៅក្រុមហ៊ុនទៅ"ជុងហ្គុក ថេប្លេតមកមើលព្រមទាំងតបទៅដាងវូវិញដោយគ្មានផ្លាស់ប្តូរទឹកមុខសូម្បីតែបន្តិច

"នេះអ្នកប្រុសគិតចង់មកដល់ភ្លាមទៅធ្វើការភ្លាមមែនទេ?"ដាងវូ បញ្ជាចង្កូតបណ្តើរសួរទៅកាន់អ្នកជាចៅហ្វាយបណ្តើរ នាយដឹងថាគេវក់នឹងការងារប៉ុន្តែគួរតែទុកពេលឱ្យខ្លួនឯងបាសម្រាកខ្លះមិនអញ្ចឹងឬ? ថាពេលនេះទ្រព្យសម្បិត្តរបស់នាយក៏ចាយមិនអស់ទៅហើយ មិនដឹងជាខំអ្វីណាស់ណាទេ

"យើងគ្រាន់តែចង់ដឹងថាបុគ្គលិកនៅទីនេះធ្វើការបែបណាខ្លះ? ដូចនៅអេមេរិកឬអត់?"មាត់តបប៉ុន្តែភ្នែកនៅតែមើលការងាររបស់នាយដដែល នាយមិនចូលចិត្តទុកការងារឱ្យគរចោលនោះទេ ក៏មិនចូលចិត្តធ្វើខ្លួនឱ្យទំនេរដែរ

សងស្នេហ៍Where stories live. Discover now