__មួយសប្តាហ៍ក្រោយមក__
បន្ទាប់ពីបានបកស្រាយរឿងគ្រប់យ៉ាងប្រាប់ជីនហើយពេលនេះវាក៏មានរយៈពេលមួយសប្តាហ៍ទៅហើយដែលពួកគេរស់នៅក្នុងនាមជាប្តីប្រពន្ធ ដោយគ្មានអ្នកណាគេទាន់ដឹងនោះទេក្រៅពីជីន ជុងហ្គុកនិងថេហ្យុងដែលជាម្ចាស់សមីខ្លួនផ្ទាល់ ព្រោះនៅពេលដែលបកស្រាយប្រាប់ជីននោះថេហ្យុងក៏សុំឱ្យនាយលាក់សិនកុំទាន់អាលប្រាប់ប៉ាម៉ាក់ពួកគេអី នាងចង់ប្រាប់ពួកគាត់ដោយខ្លួនឯង ហើយនៅពេលនេះនាងនៅមិនទាន់ត្រៀមខ្លួននៅឡើយ
"ថេហ៍ ថ្ងៃនេះអូនអាចទៅធ្វើការម្នាក់ឯងបានទេ? គឺបងត្រូវមានការងារនៅខាងក្រៅបន្តិច"ជុងហ្គុក ចងក្រវ៉ាត់កបណ្តើរសួរទៅកាន់ភរិយាអេតាស៊ីវិលរបស់នាយដែលកំពុងតែរៀបចំខ្លួនទៅធ្វើការដូចគ្នា
"មិនអីទេ បងទៅធ្វើការរបស់បងទៅ អូនអាចទៅក្រមហ៊ុនម្នាក់ឯងបាន"ថេហ្យុង មិនបានចម្លែកចិត្តអ្វីទេ ធម្មតានាយជាម្ចាស់ក្រុមហ៊ុនច្បាស់ជាមានការងារច្រើនហើយ ដូចជាទៅជួបអតិថិជនធំៗឬក៏ដៃគូរម្ចាស់ភាគហ៊ុនក៏ថាបាន
"បាទ អញ្ចឹងបងទៅហើយ សឺត"ជុងហ្គុក ឱនទៅថើបថ្ពាល់ថេហ្យុងបន្តិចរួចពួកគេក៏បំបែកផ្លូវគ្នាទៅបំពេញការងាររៀងៗខ្លួន
__ព្រលានយន្តហោះ__
ចូលមកដល់ព្រលានយន្តហោះតាមពិទៅនាយក្រាស់ជុងហ្គុកនាយមិនបានទៅរវល់ការងារឬក៏ណាត់ជួបអតិថិជនអ្វីដូចដែលថេហ្យុងបានគិតនោះទេ នាយមកទីនេះដើម្បីតែទទួលមនុស្សម្នាក់ប៉ុណ្ណោះ
"បងជុង ហឹមនឹកណាស់"សម្លេងស្រួយស្រេសរបស់នារីម្នាក់អមជាមួយនឹងអង្គរក្សជាច្រើនដើរអមពីក្រោយ គ្រាន់តែឃើញនាយក្រាស់ភ្លាមគឺថាស្ទុះរត់ទៅឱបថើបនាយតែម្តង ហាក់ដូចជានឹកគ្នាខ្លាំងណាស់អញ្ចឹង ហើយបើតាមស្មានទំនាក់ទំនងរបស់ពួកគេមើលទៅក៏មិនធម្មតាដែរបានជាឱបថើបគ្នានៅកណ្ដាលទីសាធារណៈដោយគ្មានក្រែងរអែងចិត្តអ្នកណាបែបនេះនោះ
"អ៊ីម៉ាលី បានហើយកុំធ្វើបែបនេះអីគេមើលមកច្រើនណាស់"ជុងហ្គុក បេះដៃនាងចេញមុននឹងសម្លឹងមើលឆ្វេងស្ដាំអាចនឹងមានអ្នកសាព័ត៌មាននៅទីនេះហើយផ្តិតយកព័ត៌មានរបស់ពួកគេទៅសរសេរផ្ដេផ្ដាស់ក៏ថាបានដែរ
YOU ARE READING
សងស្នេហ៍
Actionនាងស្គាល់ខ្ញុំច្បាស់ណាស់ហេតុអ្វីក៏ធ្វើជាមិនស្គាល់ ចុះលោកចង់ឱ្យខ្ញុំធ្វើយ៉ាងមិចឃើញមុខលោកហើយឱ្យខ្ញុំហក់ទៅឱបមែនទេ? ខ្ញុំធ្វើមិនបានទេ ជាមួយនឹងបុរសដែលបដិសេធស្នេហ៍ខ្ញុំយ៉ាងចិត្តដាច់ហើយក៏បាត់ខ្លួនចេញពីជីវិតរបស់ខ្ញុំទាំងគ្មានដំណឹងសូម្បីតែបន្តិចនោះ #Teakook ...