__ល្ងាច__
ពេលល្ងាចបានឈានចូលមកដល់ជុងហ្គុកបានរៀបចំខ្លួនហើយជាស្រេចដើម្បីទៅចូលរួមកម្មពិធី មង្គលការរបស់កូនស្រីម្ចាស់ហាងពេជ្រ គ្រាន់តែមើលទៅការតែងខ្លួនរបស់នាយនៅពេលនេះក៏ដឹងថាជាអ្នកមានអំណាចដែរ រៀបចំតែខ្លួនឯងហើយមិនព្រមអង្គុយចាំនៅអាផាតមែនរបស់ខ្លួនឯងអីអត់ទេ ឆ្លៀតមកចាំថេហ្យុងដល់បន្ទប់ទៀត តែរួចរាល់គេចេញទៅហើយនៅជាប់គ្នាសោះ ចេះធ្វើដូចខ្លួនឯងជាគូស្នេហ៍គេទៅកើតដែរ
"ជិតហើយឬនៅ?"ជុងហ្គុក ចាំបណ្តើរស្រែកសួរបណ្តើរចំណែកភ្នែកក៏ចេះតែសម្លឹងមើលនាឡិកាដូចគ្នានាយមកចាំជិត២ម៉ោងទៅហើយ នាងនៅមិនទាន់រួចទៀត ស្រីៗពិតជាតែងខ្លួនយូរនោះយូរ
"រួចហើយៗ ក្រាក"ថេហ្យុង តបទៅនាយវិញព្រមទាំងបើកទ្វារចេញមកជាមួយនឹងការតុបតែងមុខដ៏ស្រស់ស្អាត ស៊ីនឹងម៉ូតសក់ព្រមជាមួយនឹងឈុតពណ៌ផ្ទៃមេឃចែងចាំងអត់ដៃមានស្បៃរំនៅនឹងកដែលនាយក្រាស់ជុងហ្គុក ជាអ្នកជ្រើសរើសឱ្យដោយផ្ទាល់ដៃនោះគឺថាល្អសាកសមឥតខ្ចោះតែម្តង ថ្នាក់ធ្វើឱ្យអ្នកដែលសម្លឹងឃើញសឹងតែភ្លេចដកដង្ហើមទៅហើយ
"ល្មមទៅបានឬនៅ?"ឃើញនាយគិតតែភ្លឹកមើលនាងមិនកម្រើកបែបនេះនាងក៏ចេះអៀនដែរណាទើបអត់មិនបាននឹងសួរនាំនាយដើម្បីបន្លប់កុំឱ្យនាយមើលបន្តទៀត តែទោះជាជាអៀនយ៉ាងណាក៏ដោយសម្តីគម្រោះគម្រើយរបស់នាងនៅតែមានដដែល
YOU ARE READING
សងស្នេហ៍
Actionនាងស្គាល់ខ្ញុំច្បាស់ណាស់ហេតុអ្វីក៏ធ្វើជាមិនស្គាល់ ចុះលោកចង់ឱ្យខ្ញុំធ្វើយ៉ាងមិចឃើញមុខលោកហើយឱ្យខ្ញុំហក់ទៅឱបមែនទេ? ខ្ញុំធ្វើមិនបានទេ ជាមួយនឹងបុរសដែលបដិសេធស្នេហ៍ខ្ញុំយ៉ាងចិត្តដាច់ហើយក៏បាត់ខ្លួនចេញពីជីវិតរបស់ខ្ញុំទាំងគ្មានដំណឹងសូម្បីតែបន្តិចនោះ #Teakook ...