ភាគ១២ ឃ្លាន

638 43 2
                                    

"នែ៎ ខោអាវស្អីរបស់លោកហ្នឹង"ថេហ្យុង ដែលទើបតែចេញពីបន្ទប់ទឹកពាក់អាវឃ្លុំលើករ៉ូបគេងយប់ដែលជុងហ្គុកបានទិញឱ្យទាំងមិនយល់ នេះនាយទិញឈុតគេងឱ្យនាងឬក៏ទិញឈុតមិនបានគេងឱ្យនាងឱ្យប្រាកដទៅនេះ

"គឺបងទិញមកសម្រាប់អូនហ្នឹង យ៉ាងមិចដែរខូលចិត្តទេ? ភឹប"ជុងហ្គុក ពោលឡើងទាំងទឹកមុខច្រលើម តែមិនទាន់ទាំងបាននិយាយផុតពីមាត់ផងឈុតដែលថេហ្យុងកាន់មុននេះហោះចំកណ្ដាលមុខនាយតែម្តង

"ចង់ពាក់ ពាក់ខ្លួនឯងទៅខ្ញុំមិនពាក់ទេ"ដាច់ខាតនាងគ្មានផ្លូវពាក់ឈុតឆ្កួតៗបែបនេះជាមួយទេ មិនដឹងជារោគចិត្តប៉ុណ្ណាទេបានទៅនឹកឃើញទិញឈុតបែបហ្នឹងមកឱ្យនាង

"តែវាស្អាតណាស់តើ"

"បើស្អាតលោកពាក់ខ្លួនឯងទៅ ខ្ញុំសិខចិត្តពាក់អាវឃ្លុំនេះក៏មិនពាក់រ៉ូបរបស់លោកដែរ"ថេហ្យុង ពោលឡើងទាំងមុខក្រញ៉ូវដូចជាចង់ខឹងបន្តិចអីបន្តិច

"អូខេ បងលលេងទេ ចាំបងទៅយកឈុតថ្មីមកឱ្យអូនចុះ"ដោយឃើញស្ថានភាពមិនសូវស្រួលទើបកែក្រែស្ថានការទៅយកឈុតថ្មីដែលសមរម្យជាងនេះមកឱ្យនាង ហើយមុននេះនាយគ្រាន់តែលេងសើចនិងនាងប៉ុណ្ណោះនាយដឹងច្បាស់ណាស់បើតាមចរិតរបស់នាងមិចនឹងព្រមស្លៀកទៅ

ក្រោយពេលរៀបចំស្លៀកពាក់លាបស្គីនឃែរហើយអស់ហើយ ពួកគេក៏បានចូលគេងលើគ្រែជាមួយគ្នាតែម្តង

"អូនហា"

"យ៉ាងមិចលោកទៀតហើយ"

"បងឃ្លាន"

"បើឃ្លានមិនទៅរកអ្វីញ៉ាំទៅ លោកប្រាប់ខ្ញុំធ្វើអ្វី ក៏ដឹងថាខ្ញុំមិនចេះធ្វើម្ហូបមិនអញ្ចឹង"

"តែបងមិនបានឃ្លានម្ហូបទេ"

"អញ្ចឹងលោកឃ្លានអ្វី?"

"ឃ្លានបៅ"ជុងហ្គុក ពោលឡើងទាំងទឹកមុខកំហូចដែលជាហេតុឱ្យថេហ្យុងឃើញហើយចង់តែវាយឱ្យបែកទឹកមុខច្រលើមហ្នឹងទេ

"អត់ កុំសង្ឃឹម"ដាច់ខាតនាងមិនព្រមខូចខាតម្តងទៀតទេ កាលពីមុនអាចថានាងត្រូវថ្នាំទើបជ្រុលខ្លួន តែម្តងនេះនាងមានស្មារតីល្អណាស់ ដូច្នេះហើយកុំស្រមៃ

សងស្នេហ៍Where stories live. Discover now