ចេញមកដល់ខាងក្រៅថេហ្យុងនៅអង្គុយចាំក្នុងឡានទាំងមុខក្រញូវ ខឹងចិត្តនឹងខ្លួនឯងធ្វើបាបនាយមិនបានហើយនៅត្រូវនាយដេញជើងទាន់ទៀត
"បាត់ទៅណាយូរខ្លាំងម្ល៉េះ មិនមែនវង្វេងទៅឱ្យអ្នកណាបាញ់ចោលបាត់ហើយទេហី?"ថេហ្យុង មុននេះចេញមកជាមួយគ្នាសោះតែមកដល់ក្នុងឡានចាំនាយមួយសន្ទុះដែរហើយនៅមិនទាន់ឃើញនាយចេញមកទៀត មិនមែនមុននេះលេងឈ្នះហើយញៀនចង់លេងទៀតទេដឹង? បានជាមិនឃើញនាយចេញមកទៀត
"មិនខ្វល់ទេបើមិនចេះស្រឡាញ់ជីវិតខ្លួនឯងទេក៏អត់ទៅ"ក្រោយចាំយូរហើយនៅតែមិនឃើញនាយចេញមកទើបសម្រេចចិត្តបញ្ឆេះឡានបើកចេញទៅចោលនាយយ៉ាងចិត្តដាច់បំផុត មិនសូម្បីតែចូលទៅមើលស្ថានភាពរបស់នាយឱ្យប្រាកដក្នុងចិត្ត តែថានាងធ្វើបែបនេះក៏ត្រូវដែរគ្មានអ្វីដែលត្រូវខ្វល់ពីនាយទៀតផង គ្រាន់តែទទួលការពឹងពាក់ពីប៉ារបស់នាយជូននាយដើរលេងតើ មានបានទទួលថាត្រូវមើលថែនាយឱ្យមានសុវត្ថិភាពឯណា ចង់នាយយ៉ាងមិច កើតអ្វីក៏ជារឿងរបស់នាយ ណាមួយនាយមិនមែនជាក្រាស់របស់នាងដូចកាលពីមុននោះទេ ថ្ងៃដែលនាយបំបាក់មុខនាងនៅសកលវិទ្យាយល័យនោះនាងចាំបានគ្មានថ្ងៃភ្លេច ដូច្នេះទើបសន្យានឹងខ្លួនឯងគ្មានថ្ងៃលើកលែងឱ្យនាយ ហើយក៏គ្មានថ្ងៃវិលទៅស្រឡាញ់នាយម្តងទៀតជាដាច់ខាត
នេះក៏បញ្ជាក់បានហើយតាមពិតទៅនាងមិនបានមិនចាំនាយនោះទេ គ្រាន់តែមិនចង់ស្គាល់នាយសារជាថ្មីតែប៉ុណ្ណោះ ថ្ងៃនោះព្រោះតែនាយនាងបានទទួលរងការអាម៉ាស់យ៉ាងខ្លាំងពីមិត្តរួមសកល នាយមិនត្រឹមតែបដិសេធមិនទទួលការសារភាពពីនាងទេ ថែមទាំង ពោលពាក្យដែលនាងមិនអាចទទួលយកបាន បន្ទាប់មកក៏បាត់ដំណឹងទៅបាត់ទាំងគ្មាននិយាយអ្វីមួយម៉ាត់ មានរឿងបែបនេះទៅហើយគិតចង់ឱ្យនាងទៅរាក់ទាក់នាយដូចគ្មានរឿងអ្វីមែនទេ? សម្រាប់អ្នកណាមិនដឹងទេ តែសម្រាប់នាងគ្មានផ្លូវដាច់ខាត
__
ក្រឡេកមកមើលខាងជុងហ្គុកវិញម្តងបន្ទាប់ពីថេហ្យុងចេញទៅចោលបាត់ក៏មិនបានទៅណាឆ្ងាយដែរ ក្រោយថេហ្យុងដលរចេញពីនាយបានបន្តិចនាយក៏បម្រុងនឹងទៅតាមដូចគ្នា ប៉ុន្តែមិនទាន់ទាំងបោះជំហ៊ានផងក៏ត្រូវកូនចៅរបស់នាយហៅកាត់មុនបាត់ទៅហើយ ទើបផ្អាកដំណើរទៅនិយាយរឿងការងារបន្តិចទៅ
YOU ARE READING
សងស្នេហ៍
Hành độngនាងស្គាល់ខ្ញុំច្បាស់ណាស់ហេតុអ្វីក៏ធ្វើជាមិនស្គាល់ ចុះលោកចង់ឱ្យខ្ញុំធ្វើយ៉ាងមិចឃើញមុខលោកហើយឱ្យខ្ញុំហក់ទៅឱបមែនទេ? ខ្ញុំធ្វើមិនបានទេ ជាមួយនឹងបុរសដែលបដិសេធស្នេហ៍ខ្ញុំយ៉ាងចិត្តដាច់ហើយក៏បាត់ខ្លួនចេញពីជីវិតរបស់ខ្ញុំទាំងគ្មានដំណឹងសូម្បីតែបន្តិចនោះ #Teakook ...