ពេញមួយថ្ងៃក្រោយពេលជុងហ្គុកត្រឡប់មកពីក្រុមហ៊ុនកាលពីថ្ងៃមកនាយមិនបានទៅណាឆ្ងាយនោះទេ គឺថានៅអង្គុយកំដរ មើលថែយកចិត្តទុកដាក់រួមទាំងញ៉ែថេហ្យុងថែមទៀតផង ទោះថេហ្យុងធុញទ្រាន់ដេញយ៉ាងណាក៏នាយមិនព្រមទៅណាឆ្ងាយពីនាងដែរ ចង់ដើរចេញទៅបន្ទប់ខ្លួនឯងក៏មិនកើតបើពេលនេះនាងងើបតែពីគ្រែក៏មិនរួចផង
"រីងៗៗ"ខណៈដែលកំពុងនៅជាមួយថេហ្យុងសុខៗសម្លេងទូរស័ព្ទក៏រោទ៍ឡើងជុងហ្គុកក៏ទាញទូរស័ព្ទពីក្នុងហោប៉ៅមកស្របពេលដែលថេហ្យុងក៏ក្រលែកភ្នែកទៅឃើញបន្តិចដែរ តែមិនបានឃើញច្បាស់នោះទេថាអ្នកដែលខលមកជាអ្នកណា
"ហាឡូ"ជុងហ្គុក លើកទូរស័ព្ទដើរចេញទៅវេរ៉ង់ដាហាក់បីដូចជាមានរឿងសំខាន់អ្វីមិនអាចឱ្យនាងដឹងបានយ៉ាងអញ្ចឹង ចំណែកថេហ្យុងក៏មិនបានជាឆ្ងល់អ្វីច្រើនដែរការងារនាយមិនមែនសុទ្ធតែឱ្យអ្នកក្រៅដឹងឮគ្រប់រឿងទេ បើឱ្យអ្នកផ្សេងដឹងឮខ្លាចថាអាចនឹងបែកធ្លាយទៅខាងក្រៅក៏ថាបានណាមួយនាងនិងនាយមិនត្រូវជាអ្វីនឹងគ្នាផង
"អូនចង់ញ៉ាំអ្វីទេ បងត្រូវទៅក្រៅមួយភ្លែត"ជុងហ្គុក
"ខ្ញុំចង់ទៅបន្ទប់របស់ខ្ញុំវិញ"ថេហ្យុង
"បើអូនដើរទៅរួចក៏ដើរទៅខ្លួនឯងទៅ បងមានបានឃាត់ឯណា"ជុងហ្គុក ពោលឡើងទាំងស្នាមញញឹមក្នុងនាមជាអ្នកឈ្នះគេតាមចិត្តនាងស្រាប់ហើយបើនាងដើរទៅខ្លួនឯងបាននាយក៏មិនថាមិនហាមអ្វីឯណា តែបើឱ្យនាយនាំទៅកុំសង្ឃឹម បានមកប៉ុណ្ណេះហើយមិនឱ្យទៅងាយៗទេ
ចំណែកថេហ្យុងវិញឮបែបនេះហើយបានត្រឹមតែសម្លក់តែមិនអាចធ្វើអ្វីនាយបាន និយាយមែនបើកុំតែនាងងើបមិនរួចទេណា កុំអីធាក់នាយឱ្យបាក់ចង្កេះតែម្តង
"បានហើយ បងទៅសិនហើយ បើអូនត្រូវការអ្វីអាចខលប្រាប់បងបានណា បងនឹងទិញឱ្យ ព្រោះមើលទៅអូនប្រហែលជាត្រូវនៅក្នុងបន្ទប់នេះជាមួយបងយូរទៀត ទម្រាំតែអាចដើរបានប្រហែលជាមួយសប្ដាហ៍ឯណោះមើលទៅ"ជុងហ្គុក និយាយតែប៉ុនហ្នឹងក៏ថើរចេញទៅបាត់ មើលទៅតាមដំណើររបស់នាយដូចជាមានរឿងអ្វីមួយសំខាន់ខ្លាំងណាស់អ៊ីចឹង
YOU ARE READING
សងស្នេហ៍
Hành độngនាងស្គាល់ខ្ញុំច្បាស់ណាស់ហេតុអ្វីក៏ធ្វើជាមិនស្គាល់ ចុះលោកចង់ឱ្យខ្ញុំធ្វើយ៉ាងមិចឃើញមុខលោកហើយឱ្យខ្ញុំហក់ទៅឱបមែនទេ? ខ្ញុំធ្វើមិនបានទេ ជាមួយនឹងបុរសដែលបដិសេធស្នេហ៍ខ្ញុំយ៉ាងចិត្តដាច់ហើយក៏បាត់ខ្លួនចេញពីជីវិតរបស់ខ្ញុំទាំងគ្មានដំណឹងសូម្បីតែបន្តិចនោះ #Teakook ...