ភាគ៥ យើងត្រូវការ គីម ថេហ្យុង

607 43 2
                                    

__ក្រុមហ៊ុន__

"ដល់ហើយ លោកល្មមចេញទៅបានហើយ"ថេហ្យុង ពោលឡើងទាំងមុខស្មើទៅកាន់អ្នកម្ខាងទៀតដែលអង្គុយក្បែខ្លួន ពេលនេះឡានឈប់ហើយនៅអង្គុយដល់ណាទៀត

"ចុះហេតុអ្វីក៏នាងមិនចុះដែរទៅ"

"នែ៎ នេះជាក្រុមហ៊ុនណា លោកចង់ចុះទៅព្រមគ្នាមែនទេ? បើអ្នកផ្សេងមើលមកតើគេគិតយ៉ាងមិច? សម្រាប់លោកអាចនឹងមិនអីព្រោះលោកជាកូនរបស់ម្ចាស់ក្រុមហ៊ុន ប៉ុន្តែសម្រាប់ខ្ញុំមានបញ្ហាច្បាស់ណាស់"

"សូមទោសផង"ជុងហ្គុក ពោលពាក្យសូមទោសនេះជាលើកទី១ហើយសម្រាប់នាយដែលនិយាយពាក្យនេះចេញមកបើសម្រាប់អ្នកដែលមិនស្គាល់នាយប្រហែលជាអាចគិតថាវាធម្មតាទៅហើយដែលនាយនិយាយពេលធ្វើខុសអ្វីមួយ ប៉ុន្តែបើសម្រាប់អ្នកដែលស្គាល់នាយច្បាស់វិញប្រហែលជាភ្ញាក់ផ្អើលបើកភ្នែកធំៗហើយ តែសម្រាប់ថេហ្យុងគឺធម្មតា គិតថានាយគ្រាន់តែនិយាយទៅដូចមនុស្សធម្មតាទូទៅហ្នឹងឯង

ជុងហ្គុក ចុះចេញពីឡានទៅមុនថេហ្យុងបានមួយសន្ទុះទើបថេហ្យុងទៅតាមក្រោយដើម្បីកុំឱ្យអ្នកផ្សេងឃើញហើយអាចនឹងគិតមិនល្អពីពួកគេទាំងពីរបាន ជាពិសេសគឺជាថេហ្យុងហ្នឹងតែម្តង

___

"អរុណសួស្តីលោកអគ្គនាយក"ឈានជើងចូលមកដល់មិនទាន់ទាំងបានប៉ុន្មានផងក៏មានបុគ្គលិកគោរពរាក់ទាក់នាយព្រោងព្រាតទោះបីជានៅពេលនេះមិនទាន់បានបង្ហាញខ្លួនជាផ្លូវការក៏ដោយ

"សួស្តីប្រធានក្រុមគីម"ជុងហ្គុក ចូលមកបានបន្តិចថេហ្យុងក៏ចូលមកតាមក្រោយក៏ទទួលបានពាក្យស្វាគមន៍មិនចាញ់គ្នាប៉ុន្មានដែរត្បិតដំណែងរបស់នាងនៅពេលនេះមានទៅអន់អីឯណា

"អឹម"ថេហ្យុងមិនបាននិយាយតបតអ្វីទាំងអស់គ្រាន់តែក្រហឹមនៅដើមកបន្តិចហើយក៏ចេញទៅក្នុងបន្ទប់អូហ្វីសរបស់ខ្លួនបាត់ទៅ

"នេះគឺជាបន្ទប់ធ្វើការរបស់អ្នកប្រុស ចំណែកលេខាគឺលោកម្ចាស់បានរៀបចំរួចរាល់អស់ហើយ បើអ្នកប្រុសត្រូវការអ្វីបន្ថែមអាចប្រាប់ខ្ញុំបាន"ដាងវូ នាំជុងហ្គុកមកដល់ក្នុងបន្ទប់ការិយាល័យដែលជារបស់លោកចនកាលពីមុន តែពេលនេះក្លាយជារបស់នាយក្រាស់ទៅហើយ ដោយសារតែនាយឡើងកាន់ដំណែងជំនួសនោះអី

សងស្នេហ៍Where stories live. Discover now