ភាគ៨ ដាក់ទោស

565 39 10
                                    

នៅក្នុងបន្ទប់ការិយាល័យថេងព្យុហអង្គុយធ្វើការទាំងចិត្តមិនស្ងប់ ជាពិសេសគឺខឹងនឹងនាយក្រាស់តែម្តងនៅមិននៅយកៅាពស៊ីងហ្កលរបស់នាងមកលេងសើច ចាំមើលតែបែបនេះទៀតអ្នកណាហ៊ានចូលមកជិតនាងទៅ

បើក្រឡេកមកមើលនាយក្រាស់ជុងហ្គុកវិញពេលនេះនិយាយពីថាសប្បាយអរមានមោទនភាពនឹងខ្លួនឯងជាខ្លាំងដែលបានធ្វើឱ្យគ្រប់គ្នាយល់ច្រឡំនឹងនាយបែបនេះ

"តុតុ ក្រាក ចៅហ្វាយ?"ដាងវូ បើកទ្វារចូលមកដោយមានកាន់ឯកសារក្នុងដៃតែភ្លាមនោះស្រាប់តែជ្រួញចិញ្ចើមចូលគ្នាភ្លាម ចៅហ្វាយរបស់គេកើតឆ្កួតអ្វីហ្នឹង? ឬមួយក៏លេបថ្នាំច្រឡំបានជាមកអង្គុយញញឹមម្នាក់ឯងបែបហ្នឹង?

"យ៉ាងមិច?"គ្រាន់តែដឹងថាដាងវូចូលមកភ្លាមរហ័សប្រែទឹកមុខទៅជារាបស្មើមួយរំពេចមុននឹងបោះពាកកយសម្តីយ៉ាងគម្រោះគម្រើយមិនសមជាមួយនឹងទឹកមុខមុននេះទាល់តែសោះ

"នេះឯកសារដែលត្រូវចុះហត្ថលេខាចៅហ្វាយ"ដាងវូ ទោះជាពេលនេះឆ្ងល់ក៏ត្រូវទុកសំណួរចោលសិនដែរបើអ្នកដែលមាននាមជាចៅហ្វាយប្រែជាទឹកមុខមាំយ៉ាងនេះទៅហើយអ្នកណាទៅហ៊ានសួរនោះស្រួលមិនស្រួលបានរកការងារថ្មីធ្វើលេង

"ទុកត្រង់ហ្នឹងហើយ ចេញទៅវិញទៅ"ជុងហ្គុក

"បាទចៅហ្វាយ"

"អេ៎ ឈប់សិន កុំភ្លេចហៅគីម ថេហ្យុង ឱ្យមករកយើងផង"រកតែដាងវូដើរចេញមិនទាន់រហ័សកាត់យ៉ាងលឿនហើយនៅឆ្លៀតផ្តាំឱ្យហៅថេហ្យុងមកទៀត ខ្លួនឯងជាមេមិនគិតហៅដោយខ្លួនឯងទេ សម័យនេះទៅហើយ ទូរស័ព្ទក័មាន ខលតែបន្តិចបានបាត់ទៅហើយនាំឱ្យពិបាកដល់នាយដែលជាកូនចៅទៅកើតដែរនៀក

"បាទចៅហ្វាយ ប៉ុន្តែ..."

"គ្មានប៉ុន្តែគ្មានអ្វីទាំងអស់ យើងថាយ៉ាងមិចគឺអញ្ចឹងហើយ"

"បាទចៅហ្វាយ"ដាងវូតបទៅវិញទាំងមុខជូមុននឹងចេញទៅធ្វើការងារដែលនាយក្រាស់ទើបតែបញ្ជាមុននេះទាំងចិត្តមិនចង់ តែឱ្យធ្វើយ៉ាងមិច? មានតែទ្រាំៗទៅយើងជាកូនចៅគេ

__

"តុតុ ចូលមក"

"មានការអ្វី?"ថេហ្យុង មិនស៊ាំញ៉ាំច្រើនគ្រានើតែចូលមកដល់ការិយាល័យអគ្គនាយកភ្លាមសួរភ្លេតតែម្តង

សងស្នេហ៍Where stories live. Discover now