ភាគ៦ បងជីន

369 27 3
                                    

__ខនដូរ__

មកដល់ផ្ទះថេហ្យុងរៀបចំសម្អាតខ្លួនធ្វើអាហារញ៉ាំតាមទម្លាប់របស់នាងរាក់ដង ហើយអាហាររបស់នាងក៏មិនមានទៅណាឆ្ងាយដែរបើមិនមែនជាអាហារកម្មងទេគឺមីហ្នឹងឯង

"ទីងតុង ៗៗ"កំពុងតែដាក់ខ្លួនអង្គុយលើសាឡុងបើកទូរទស្សន៍មើលបម្រុងថានឹងទាញកំប៉ុងមីយកមកញ៉ាំទៅហើយភ្លាមនោះស្រាប់តែកណ្តឹងមុខបន្ទប់បន្លឺឡើងតម្រូវឱ្យនាងត្រូវប្តូរទៅចាប់អារម្មណ៍នឹងមាត់ទ្វារវិញ

"ក្រាក"ទ្វារបន្ទប់ត្រូវបើកឡើងបណ្តាលឱ្យនាងតូចត្រូវគាំងមួយរំពេចក្រោយឃើញរូបភាពនៅចំពោះមុខនាយក្រាស់ជុងហ្គុកកំពុងតែឈរស្លៀកឈុតគេងនៅចំពោះមុខនាង បង្ហាញផ្ទៃមុខដ៏ស្រស់សង្ហាសក់សើមតិចៗនៅមិនទាន់ស្ងួតល្អចំណែកអាវនៅមិនទាន់បិទឡេវថែមទៀត

"លោកមានការអ្វី?"ថេហ្យុង រហ័សទាញស្មារតីមកវិញមុននឹងបោះសំណួរទៅកាន់នាយទាំងមុខស្មើដូចថ្នល់ជាតិ

"ដៃខ្ញុំឈឺ"

"ហើយយ៉ាងមិច?"

"គឺខ្ញុំបិទឡេវខ្លួនឯងមិនកើតទេនាងជួយបិទឱ្យខ្ញុំបន្តិចមក"

"បើបិទខ្លួនឯងមិនកើតទេ ដេកទាំងអញ្ចឹងទៅមិនបាច់បិទទេ"

"តែនាងជាអ្នកបង្កហេតុណា"

"ហ៊ើយ រឿងច្រើនពិតមែន"ថេហ្យុង ដកដង្ហើមធំបន្តិចមុននឹងវែកផ្លូវឱ្យនាយចូលប៉ុន្តែជុងហ្គុកបែរជាឈរមីងមាំងៗនៅមុខបន្ទប់ទៅវិញ

"លោកចង់ឱ្យខ្ញុំឈរបិទឡេវអាវឱ្យលោកនៅខាងមុខបន្ទប់ហ្នឹងឬយ៉ាងមិច?"ឮថេហ្យុងនិយាយបែបនេះហើយទើបជុងហ្គុករហ័សដើរចូលតែក៏ត្រូវភាំងបន្តិចនឹងសភាពដ៏សែនរញ៉េរញ៉ៃក្នុងបន្ទប់របស់ថេហ្យុងដែរ

"នេះនាងរស់នៅបែបនេះឬ?"

"យ៉ាងមិច? បើមិនពេញចិត្តទេចេញទៅវិញទៅ"

"អត់ទេៗ ខ្ញុំគ្រាន់តែសួរតើ"

"បើគ្មានអ្វីទេ ទៅអង្គុយសិនទៅខ្ញុំញ៉ាំអ្វីបន្តិចសិន"ថេហ្យុង មិននិយាយតែមាត់ថែមទាំងទៅទាញយកកំប៉យងមីដែលនាងមិនទាន់បានញ៉ាំមុននេះធ្វើមិនដឹង

សងស្នេហ៍Where stories live. Discover now