ភាគ៧ ខ្ញុំជាករណីលើកលែង

480 40 4
                                    

"ក្រាក"ជីន បើកទ្វារចូលទៅធម្មតាមិនឃើញអ្វីទាំងអស់ធ្វើឱ្យថេហ្យុងឯនេះធូរចិត្តខ្សាក នឹកឆ្ងល់ដូចគ្នាថាបាត់ជុងហ្គុកទៅណា នាយមិនអាចចេញឆ្លងតាមវេរ៉ង់ដាដូចដែលនាងនិយាយពិតមែនទេដឹង

"គ្មានអ្វីផងហ្នឹង"ជីន

"អូនប្រាប់បងហើយតើថាគ្មានអ្វីទេ"ថេហ្យុង

"បានហើយបងលែងចង់ចូលបន្ទប់ទឹកហើយ នេះក៏យប់ដែរហើយអូនឆាប់ចូលគេងទៅ"និយាយតែប៉ុនហ្នឹងជីនក៏ចេញទៅបាត់ តាមពិតមុននេះគ្មានចង់ចូលបន្ទប់ទឹកអ្វីទេ គ្រាន់តែចង់សាកចិត្តប្អូនតែប៉ុណ្ណោះ

"ដឹងហើយ បងក៏ដូចគ្នាទៅវិញបើកឡានប្រយ័ត្នប្រយែងផង"ក្រោយពីលាគ្នារួចរាល់ហើយជីនក៏ចេញទៅបាត់ថេហ្យុងធូទ្រូងមិនស្ទើរទេ

"គេជាអ្នកណា?"គ្រាន់តែជីនចេញទៅភ្លាមជុងហ្គុករហ័សចេញពីក្រោមគ្រែមកសួរនាំនាងយ៉ាងលឿន

តាមពិតទៅមុននេះនាយពិតជានៅក្នុងបន្ទប់ទឹកពិតមែនតែដោយហេតុតែចង់ដឹងរឿងគេឆ្លៀតពេលដែលអ្នកទាំងពីរមិនចាប់អារម្មណ៍ក៏ប្តូរទិសដៅមកពូននៅក្រោមគ្រែវិញ នេះក៏ជាមូលហេតុដែលជីនមិនបានឃើញនាយដែរ មិនមែននាយចេញទៅតាមវេរ៉ង់ដាឬមួយក៏ចេះបំបាំងខ្លួនអ្វីទេ

"លោក?"ថេហ្យុង ឯនេះភ្ញាក់សឹងស្លាប់ សុខៗមកនិយាយក្បែរត្រចៀកនាងបែបនេះអ្នកដែលមិនភ្ញាក់ទើបចម្លែក

"គេម្នាក់នោះជាអ្នកណា?"ជុងហ្គុក ពោលសំណួរឡើងទាំងមុខមាំហាក់ដូចជាកំពុងតែចាប់បានមិត្តស្រីកំពុងតែលួចក្បត់ហើយនាយតាមទាន់យ៉ាងអញ្ចឹង

"ជាសង្សារទេដឹង"ថេហ្យុង តបទៅវិញធម្មតាៗតែវាមិនធម្មតាចំពោះអ្នកស្ដាប់នោះទេ

"ចុះខ្ញុំនោះ?"ភ្លេចខ្លួនជុងហ្គុកក៏សួរយកតែម្តង តែថាសួរនេះចង់បានន័យថាយ៉ាងមិច? ចុះខ្ញុំ? នាយត្រូវជាអ្វីនឹងនាងទើបបានជាសួរសំណួរបែបនេះចេញមកបាន

"ក្រែងលោកជាចៅហ្វាយរបស់ខ្ញុំមែនទេ?"ត្រូវហើយគឺជាចៅហ្វាយនិងកូនចៅ គ្មានអ្វីលើសពីនេះនោះទេ នាងក៏ដឹង នាយក៏ដឹង

"បើអញ្ចឹងខ្ញុំសុំប្រើសិទ្ធិក្នុងនាមជាចៅហ្វាយរបស់នាង បញ្ជានាងឱ្យឈប់ទាក់ទងជាមួយគេភ្លាម"យ៉ាងណាបើជ្រុលជានាងនិយាយថានាយជាចៅហ្វាយទៅហើយពេលនេះសុំប្រើសិទ្ធិមួយនេះទៅចុះចាំមើលថានាងព្រមធ្វើតាមឬអត់

សងស្នេហ៍Where stories live. Discover now