ភាគខ្លី

436 29 2
                                    

"ថេហ៍?"ជុងហ្គុក សម្រក់ទឹកភ្នែកជាកូនប្រុសចេញមក ស្ទើរតែទប់ស្មារតីមិនជាប់ម្តងៗទៅហើយក្រោយឃើញសភាពមនុស្សជាទីស្រឡាញ់ទៅជាបែបនេះ

រាងកាយសន្លប់ស្តូកស្តឹងមុខដែលធ្លាប់តែស្រស់ស្អាតនាយធ្លាប់ថើបធ្លាប់ថ្នាក់ថ្នមពេលនេះបែជាមើលលែងយល់ដែលសារតែការហើមជាំដែលបណ្តាលមកពីការវាយដំ

"អ្នកណាឱ្យឯងធ្វើបាបនាង?"ជុងហ្គុក ស្រែកទាំងកម្រោលទឹកភ្នែកក៏ចេះតែស្រក់មកមិនខ្វល់ថាពេលនេះនៅចំពោះមុខសត្រូវឬយ៉ាងណាទេ តែថាថេហ្យុងរបស់នាយនាងច្បាស់ជាឈឺខ្លាំងណាស់ហើយ

"ហឹសៗ នៅទីបំផុតយើងក៏បានឃើញឯងស្ថិតនៅក្នុងសភាពបែបនេះ ឯណាទៅសញ្ជាតិជាម៉ាហ្វៀដ៏ឃោឃៅរបស់ឯងនោះ ហេតុអ្វីក៏មកស្រែកយំដូចឆ្កែធ្លាក់ទឹកអញ្ចឹង?"

"អាចង្រៃយ៍ ឯងចង់ឃើញណាស់មែនទេ? បាន យើងនឹងឱ្យឯងឃើញឥលូវនេះ ផាំងៗៗ"

___

ក្រោយពីចាត់ការពួកសត្រូវរួចហើយជុងហ្គុកក៏ដើរទៅចាប់លើកបីថេហ្យុងដែលមើលមិនយល់សភាពនោះឡើងមកថ្នមៗចំណែកទឹកភ្នែកក៏ចេះតែបន្តហូរស្រក់មកជាបន្តបន្ទាប់គ្នា និយាយតាមត្រង់ចុះនាយពិតជាមិនអាចទទួលយកសភាពរបស់ថេហ្យុងនៅពេលនេះបានទេ រឹទ្ធតែបន្ទោសខ្លួនឯងដែលមើលថែនាងមិនបានល្អ

"បងមិនឱ្យអ្នកណាធ្វើបាបអូនបានទៀតទេ បើពួកគេហ៊ានបងនឹងឱ្យពួកវាសងដោយជីវិត មិនថាជាអ្នកណាក៏ដោយ"ជុងហ្គុក សន្យានឹងខ្លួនឯងព្រមទាំងឱនទៅថើបបបូរមាត់ដែលស្លេកស្លាំងនោះថ្នមៗសូម្បីតែជំនិតដែលដើរជាមួយនាយរាប់ឆ្នាំក៏មិនធ្លាប់ឃើញនាយក្នុងសភាពបែបនេះពីមុនមកនាយនៅពេលនេះគឺថាទាំងទន់ភ្លន់ ហើយក៏ឃោឃៅណាស់ដែរ មើលទៅថេហ្យុងច្បាស់ជាមានឥទ្ធិពលចំពោះនាយខ្លាំងណាស់ហើយ

សងស្នេហ៍Where stories live. Discover now