ភាគ៣ កុំគិតថាចង់ធ្វើបាបខ្ញុំដោយវិធីបែបនេះ

431 37 3
                                    

បញ្ជាក់: មុននឹងចូលដល់សាច់រឿងខ្ញុំចង់បញ្ជាប្រាប់អ្នកទាំងអស់គ្នាជាមុនសិនរឿងដែលខ្ញុំសរសេរនៅពេលនេះចេញលឿនបំផុតគឺ១សប្តាហ៍ចេញតែ១ភាគប៉ុណ្ណោះ

__

"លោកចង់ទៅណា"ថេហ្យុង សួរទៅកាន់នាយក្រាស់ខណៈដែលដៃកំពុងតែបញ្ជាចង្កូតឡានបរចេញទៅមុខ

"មិនដឹងទេ នាងចង់ទៅណាតាមចិត្តនាងចុះ"ជុងហ្គុក

"ល្អ ពេលទៅដល់កុំបន្ទោសខ្ញុំឱ្យសោះ"ថេហ្យុង ងក់ក្បាលតបទៅនាយវិញទាំងញញឹមចុងមាត់ខណៈខួរក្បាលកំពុងតែគិតដល់អ្វីដែលនឹងកើតឡើងក្នុងពេលបន្តិចទៀតនេះ

__កាស៊ីណូ__

ឡានរបស់នាងតូចបានបរចូលមកឈប់នៅពីមុខកាស៊ីណូសហរបច្បាប់ដ៏ធំមួយនៃទីក្រុងសេអ៊ូលដែលធ្វើឱ្យអ្នកដែលមកជាមួយចាប់ជ្រួញចិញ្ចើមចូលគ្នាបែបមុនយល់ភ្លាមតែម្តង ខ្វះកន្លែងចតឡានឬបានជាមកចតនៅទីនេះ

"កាស៊ីណូ?"

"ត្រូវហើយ ក្រែងលោកថាទៅណាក៏បានមែនទេ? ឥលូវនេះខ្ញុំនាំលោកមកទីនេះហើយ"

"តែនេះជាកន្លែងលេងល្បែងណា"

"ត្រូវហើយ អញ្ចឹងហើយទើបខ្ញុំនាំលោកចូលមកដើម្បីសប្បាយនឹងណា ឬមួយក៏លោកមិនហ៊ាន អា៎ ត្រូវហើយមនុស្សត្រឹមត្រូវដូចជាលោកមិចនឹងចេះលេងល្បែងអស់នេះទៅ? មិនអីទេទៅវិញក៏បានដែរបើលោកមិនហ៊ាននោះ"

"ឈប់មិនបាច់ទៅណាទាំងអស់"ខណៈដែលថេហ្យុងបម្រុងបង្វែរចង្កូតឡានចាកចេញទៅហើយជុងហ្គុករហ័សឃាត់យ៉ាងលឿន ដឹងទេអ្វីដែលនាយស្អប់បំផុតគឺមានអ្នកថាគេខ្លាចអ្វីមួយហ្នឹងឯង

ផ្ទុយពីនាយក្រាស់ថេហ្យុងបែរជាញញឹមចុងមាត់ហាក់មានគំនិតអ្វីម្យ៉ាងចាំមើលចុះនាងនឹងឱ្យនាយចាញ់ឱ្យអស់គូទខោតែម្តង គ្រាន់តែគិតក៏សប្បាយដែរ

"វ៉ាវ ធំខ្លាំងណាស់"ចូលមកដល់ខាងក្នុងអ្នកដែលគួរតែភ្ញាក់ផ្អើលគួរតែជាុងហ្គុកទើបត្រូវ តែមើលទៅនាយបែរជាធម្មតាគ្មាប្រតិកម្មអ្វីទាល់តែសោះ ទៅជាថេហ្យុងដែលជាអ្នកនាំនាយមកទៅវិញដែលជាអ្នកបើកភ្នែកធំៗចំហមាត់ជាមួយនឹងទិដ្ឋភាពនៅចំពោះមុខ ត្បិតនេះក៏ជាលើកទីមួយរបស់នាងដូចគ្នាដែលចូលមកកន្លែងបែបនេះ មូលហេតុគឺដូចដែលដឹងពីខាងដើមនឹងហើយ នាងគ្មានបំណងអ្វីក្រៅពីធ្វើបាបនាយក្រាស់នោះទេ

សងស្នេហ៍Where stories live. Discover now