One| Merciless Master

1.3K 65 0
                                    

ដូរេចន ឬ ជុងហ្គុកដូរេហ៍ ជាម្ចាស់វិមានធំបំផុតរបស់គ្រួសារអភិជនដូរេគេគ្រប់គ្នាក៏បានស្គាល់មកហើយថានាយមានឥទ្ធិពលកម្រិតណាថ្នាក់នាយអាចគ្រប់គ្រងមនុស្សបានមិនក្រោម 100 អ្នកទាំងដែលនាយមានអាយុ 35 ឆ្នាំទៅហើយបើតាមមនុស្សធម្មតាមិនអាចធ្វើបានដូចនាយឡើយវ័យនេះរាងកាយអ្នកផ្សេងអាចថាចុះទន់ខ្សោយតែនាយវិញបែរជាមានសុខភាពល្អរាងកាយមាំមួននិងមុខមាត់ស្រស់សង្ហាទាក់ទាញជាទីបំផុត។
"លោកម្ចាស់កូនចៅយើងបានផ្តល់ដំណឹងមកថាគ្រួសារដាមនៀលកំពុងតែចង់រត់គេច"នាយជំនិតឱនមុខចុះ 90 ដឺក្រេដើម្បីរាយការណ៍ទៅកាន់នាយសង្ហាដែលកំពុងតែមមាញឹកនឹងការងារដែលនៅលើតុពណ៌មាសល្អប្រណិត។ ថ្វីដ្បិតតែថ្ងៃនេះនាយមានម៉ោងសម្រាកនៅវិមានក៏ពិតមែនតែនាយនៅតែមានការងារជាច្រើនដែលតាមគ្របដណ្តប់ពីលើនាយមិនអាចឲនាយដេកបិទភ្នែកជិតឡើយ។
ក្រុមហ៊ុនធំៗជាង 10 កន្លែងក្នុងទីក្រុងនិងនៅគ្រប់បណ្តាប្រទេសនានាគឺនាយធ្វើការគ្រប់គ្រងតែម្នាក់ឯងប៉ុននោះដែលនេះក៏ជាស្នាដៃគេដែលខិតខំប្រឹងប្រែងមករយៈពេល 5 ឆ្នាំមកនេះ។ បើទោះជានាយមានទ្រព្យក្រាលក្រែលដែលលោកតាបានទុកឲក្តីក៏នាយមិនបានពឹងពាក់គាត់ដើម្បីបង្កើតសមិទ្ធផលនេះឡើងមកដែរតែវាជាការតស៊ូរបស់គេដោយខ្លួនឯងតាំងពីបាតដៃទទេរហូតមានបានព្រោះតែនាយបានសច្ចាតាំងតែពីតូចថាខ្លួននឹងមិនរស់នៅក្រោមនរណាម្នាក់ឡើយ។
"ចាត់ការទៅ"
"តែលោកម្ចាស់ប្រសិនបើអ្នកប្រុសដឹងមុខជ-"
"នរណាជាម្ចាស់របស់ឯងមីរ៉ាន់?"
"សូមទោសលោកម្ចាស់ខ្ញុំនឹងទៅចាត់ការភ្លាម!"ចាកចេញផុតជុងហ្គុកក៏បិទឯកសារចុះមុននឹងដើរចេញពីបន្ទប់ធ្វើការតម្រង់ទៅជាន់ក្រោមដី។
"ហ្ហឹក..ទឹ..ទឹក.."សំឡេងដែលខ្សោះអស់កម្លាំងដូចជាហត់ហេវស្រែកឃ្លានឡើងប្រេះក្រហែងបបូរមាត់តូចនៅតែបន្តល្វើយៗទាំងសំឡេងស្អកក្នុងបន្ទប់តូចមួយដែលមានត្រឹមប្រឡោះមូលតូចមួយដែលចាំងពន្លឺមកប៉ះផ្ទៃមុខតូចច្រឡឹងដែលដេកស្ពាបនៅលើកម្រាលឥដ្ឋ តែគេស្អាតណាស់មុខមាត់ក្រឡង់ៗបើទោះមានស្នាមជាំតិចតួចលើមុខក៏ពិតមែន។
ក្រាក!
"ន..នរណា.?"បើទោះដឹងហើយថាជានរណាក៏គេនៅតែសួរ។ ត្រូវហើយគ្មាននរណាក្រៅពីនាយឡើយ គេជាម្ចាស់ដែលផ្តាច់ការបំផុតយកគេមកដើម្បីធ្វើបាបនិងវាយដុំជិះជាន់គេបីដូចសត្វធាតុ។
គីម ថេហ្យុងដាមនៀល គេក៏ជាកូនអ្នកអភិជនម្នាក់ដែរតែគ្រួសារគេបែរជាជាប់បំណុលជាមួយនឹងគ្រួសារដូរេនាយបានកាត់កងយកគេមករស់នៅទីនេះ។ ថេហ្យុង តែងត្រូវគេបង្ខិតបង្ខំឲធ្វើអ្វីតាមដែលនាយត្រូវការ នាយដាក់ច្រវ៉ាក់ជើងគេ ឃុំគេនៅក្នុងបន្ទប់ងងឹតក្រោមដីឃុំគេដូចគេមិនមែនជាមនុស្សនាយឃាឃាំងគេមិនសូម្បីតែឲគេបានឃើញពន្លឺព្រះអាទិត្យ ថេហ្យុងបានបាត់បង់សេរីភាពមកជាង 2 ខែមកហើយ។ អាយុ 20 ឆ្នាំរាងតូចច្រឡឹងគេនៅខ្ចីណាស់ព្រោះរាងកាយគេខុសពីប្រុសដទៃដែលមានរូបរាងមាំមួនកម្លាំងពេញសមជាមនុស្សប្រុសតែគេវិញគេបែរជាទន់ខ្សោយដូចជាមនុស្សស្រីទៅវិញគេមិនអាចសូម្បីតតាំងនឹងបុរសឃោឃៅម្នាក់នោះ។
"ល-លោកម្ចាស់"
"យើងស្មានថាស្លាប់បាត់ហើយទេតើ"
"ទឹ-ទឹកខ្ញុំស្រេកទឹកហ្ហឹក..."ជុងហ្គុក ក្រឡេកឃើញកែវទុកនៅលើតុក្បែរដៃរបស់គេនាយក៏លើកកាន់វាឡើងដើរចូលមករករាងតូចដែលគ្មានកម្លាំងនៅដេកក្រាបនឹងឥដ្ឋនៅឡើយ។
"ចង់ផឹកឬ?"នាយចោទសួរពេលបន្ទន់ជង្គង់ចុះក្បែរមុខថេហ្យុងឮហើយក៏ងក់ក្បាលញាប់ស្អេកបញ្ជាក់បំពង់កគេខះណាស់គេសឹងតែក្អកស្លាប់ម្តងៗទៅហើយ។
"មេត្តាខ្ញុំផងលោកម្ចាស់.."
"យើងគួរតែពិចារណានឹងសំណើមួយនេះហើយទើបបាន"ជុងហ្គុក ងើបក្រេះចេញពីថេហ្យុងព្រមទាំងយកទឹកមួយកែវនោះទៅដាក់លើតុវិញហាក់ដូចជាបំបាក់ក្តីសង្ឃឹមរបស់នាយដែលខំត្រេកអរគិតថានាយនឹងអាចយោគយល់ដល់គេបានខ្លះ។
"លោកម្ចាស់ហ្ហឹក..សូមអង្វរ"
ប្រាវ..! កែវទឹកនោះត្រូវបានធ្លាក់បែកមួយរំពេចដោយស្នាដៃនាយ។ ថេហ្យុង អស់សង្ឃឹមរឹតតែខ្លាំងឡើងពេលឃើញទឹកដែលខ្លួនប៉ងចង់ផឹកត្រូវជំពប់ដល់ដី។
"អ្ហាយើងជ្រុលដៃ..ធ្វើឲវាធ្លាក់បាត់ទៅហើយ ធ្វើយ៉ាងម៉េចទៅ?"គេធ្វើដូចជាគ្មានចេតនាសម្លឹងកែវដែលបែកនោះរួចក៏ងាកមកញញឹមដាក់ថេហ្យុងទាំងធ្វើដូចមិនខ្វល់ថាគេនឹងគិតបែបណាមកលើខ្លួន។
"ហ្ហឹកហ្ហឹក.."ធ្វើអ្វីមិនបានគេក៏យំឡើងមក។
"ឯងខឹងយើងឬ? កុំយំអីយើងនៅមិនទាន់បានធ្វើអ្វីឯងនៅឡើយទេ"
"សម្លាប់ខ្ញុំមកហ្ហឹកហ្ហឹក.."ដ្បិតគេទាមទារសូមការអង្វរដែលដោះដូរដោយជីវិតហើយក៏ដោយក៏គេមិនអនុញ្ញាតឲនាយបានចាកចេញនោះដែរតើមានហេតុផលអ្វីទៅតើគេចង់ធ្វើបាបខ្លួនដល់ពេលណា?
"អូហ៌..?"
"ហេតុអ្វីទៅលោកម្ចាស់? ហ្ហឹកហេតុអ្វីធ្វើបែបនេះដាក់ខ្ញុំតើខ្ញុំបានទៅធ្វើអ្វីដល់លោកទៅឆ្លើយនឹងខ្ញុំភ្លាមមក"គេស្រែកយំដូចមនុស្សឆ្កួតមិនថាពាក្យនេះគេធ្លាប់សួរនាយច្រើនដងមកប៉ុណ្ណាវានៅតែមិនមានចម្លើយណាដែលសមហេតុផលដែលនាយត្រូវមកធ្វើបាបគេអ្វីដល់ថ្នាក់នេះ។ រាងកាយគេស្ពឹកស្រពន់អស់ទៅហើយជើងដាច់រលាត់ដោយសារការអូសទាញដោយច្រវ៉ាក់រឹតជើងគេម្តងៗគេស្រែកឈឺទាំងគ្មានអ្នកឮបើទោះជាឮក៏គ្មាននរណាហ៊ានមកមើលគេដែរ។
"តើឯងមិនចាំទេ?"រាងក្រាស់ចូលទៅចាប់ច្របាច់ចុងចង្កានាយតូចឡើងឲសម្លឹងមើលមកនាយទាំងទឹកភ្នែករលីងរលោងតែកុំសូម្បីតែគិតថានាយអាចនឹងអាណិតគេតែបន្តិចនោះប្រសិនបើនាយមានចិត្តមែនម្លេះ 2-3 ខែមកនេះថេហ្យុងក៏មិនរងទុក្ខបែបនេះដែរ។
"ខ្ញុំលែងចង់បានចម្លើយពីលោកម្ចាស់ហើយតែសូមអង្វរសម្លាប់ខ្ញុំមក"
"ឯងចង់ស្លាប់ថ្នាក់នេះចុះឪពុកម្តាយឯង? យើងឮមកថាកំពុងតែលួចរត់..ប្រសិនបើយើងចាប់បាន..ម្តាយនិងឪពុកឯងប្រហែលជា..........ប៉ាំង!"គេលើកដៃធ្វើសញ្ញាជារូបកាំភ្លើងឃ្លាចុងក្រោយក៏សង្កត់សំឡេងធ្ងន់ធ្វើឲថេហ្យុងញ័របបូរមាត់ទទ្រើកនិងគ្រវីក្បាលបដិសេធ។
"ហ្ហឹកហ្ហឹក..អត់ទេកុំធ្វើអីពួកគាត់លោកម្ចាស់ខ្ញុំខុសហើយ"គេស្រវេស្រវាចូលទៅឱបជើងនាយទាំងទឹកភ្នែករហេមរហាមមិនឈប់ភ្នែកស្លក់មុខមាត់ហើមទ្រុឌទ្រោមគួរសង្វេគបាត់បង់អស់សម្រស់ដែលធ្លាប់តែផូរផង់។
"មុននេះចង់ស្លាប់ណាស់មិនអ៊ីចឹងយើងថាល្អតើ ឯងស្លាប់ឲហើយក៏ល្អចាំឪពុកម្តាយឯងទៅរកឯងជាក្រោយក៏មិនទាន់ហួសពេលដែរឯងថាអ៊ីចឹងទេ?"
"ហ្ហឹកហ្ហឹក..អត់ទេកុំអីលោកម្ចាស់កុំសម្លាប់ពួកគាត់អីសម្លាប់តែខ្ញុំបានហើយណា៎..អត់ទេខ្ញុំមិនចង់ស្លាប់ទៀតទេខ្ញុំឈប់ហើយ"
"ឯងនៅតែរឹងរូសដដែល"
"ហ្ហឹកហ្ហឹកខ្ញុំខុសហើយ"
"ធ្លាប់ប្រាប់មែនទេថាបើឯងស្លាប់ឪពុកម្តាយឯងនឹងរស់មិនបានស្រួល?"
"ខ្ញុំ-ខ្ញុំចាំហើយហ្ហឹកហ្ហឹក.."
"ខួរក្បាលឯងមើលទៅអន់ណាស់យើងនិយាយអ្វីបន្តិចក៏បាត់ការចងចាំ"
"ហ្ហឹកថ្ងៃក្រោយខ្ញុំនឹងចងចាំទុកសម្តីលោកម្ចាស់"
"ច្បាស់ទេ?"
"បាទហ្ហឹកបាទ!"
"បើឯងស្តាប់បង្គាប់យើងតែបន្តិចប្រហែលជាអ្វីៗមិនមកដល់ដំណាក់កាលនេះទេ"នាយស្ម័គ្រចិត្តចូលខ្លួនធ្វើជាបុរសពិតលើកបីថេហ្យុងឡើងដាក់លើគ្រែឈើដែលមានពូកតូចស្តើងជាទ្រនាប់ដាក់គេឲគេងស្រួលបួលហាក់មិនចង់រករឿងនាយតូចបន្តទេ។
"លោកម្ចាស់ខ្ញុំឃ្លាន.."ទីបំផុតគេដាច់ចិត្តហើបបបូរមាត់រឹងទទឹងនឹងនាយព្រមនិយាយហើយក្រោយពីថ្ងៃដែលខឹងស្អប់ថានឹងមិនទទួលទានអាហាររបស់នាយទេថ្ងៃនេះគេក៏នៅតែជាអ្នកចាញ់។
"ខ្ញុំ..ខ្ញុំព្រមនឹងលោកម្ចាស់ហើយមេត្តាខ្ញុំផង"បំពង់កគេខះណាស់គេឈឺរហូតនិយាយសឹងតែមិនឮទើបជុងហ្គុកឱនមុខចុះទៅរកគេប្រថាប់បបូរមាត់នាយលើមាត់ប្រេះក្រហែងរបស់ថេហ្យុងថើបច្បូតចុះឡើងរហូតប្រតាយទឹកមាត់តាមគេមមាត់ថេហ្យុងដែលដកដង្ហើមដង្ហក់សម្លឹងមើលមកគេសឹងតែដាច់ដង្ហើមភ្លាមៗ។
"បើឯងបម្រើយើងឲបានល្អយប់នេះយើងអាចនឹងគិតឡើងវិញថាគួរតែទិញឯងពីពួកឈ្មួញនៅផែនោះមកវិញឬអត់"
"លោកម្ចាស់..? លោកម្ចាស់លក់ខ្ញុំមែនទេ?"
"ត្រូវហើយ..គេឲយើងច្រើនណាស់មួយគុណនឹងប្រាំបើជាឯងតើឯងព្រមទេ?"
"ត-តែលោកម្ចាស់មានលុយចាយមិនចេះអស់ហើយហ្ហឹកហ្ហឹកហេតុអ្វីក៏លក់ខ្ញុំ?"
"ឯងគ្មានប្រយោជន៍សម្រាប់យើងទៀតទេ"
"ហ្ហឹកអត់ទេកុំអីកុំធ្វើបែបនេះអីណា៎លោកម្ចាស់ហ្ហឹកហ្ហឹកកុំអី..លោកម្ចាស់ថេយ៍សូមទោស"ក្បាលគេសឹងតែរលុះរលាញចេញពីស្មាទៅហើយដោយសារតែការគ្រវីក្បាលបដិសេធគេមិនព្រមទេគេមិនយល់ព្រមឡើយ។
"តែយើងស៊ីញ៉េយល់ព្រមហើយក្រែងឯងចង់ចាកចេញពីយើងណាស់ហ្ហេស៎?"សមបំណងដែលគេចង់បានហើយហេតុអ្វីក៏គេមិនសុខចិត្តទៀតនាយកំពុងតែបំពេញបំណងគេហើយព្រមដោះលែងគេហើយ។
តើវាជាការដោះលែងដែលនាយគិតថាសាកសមមែនដែរទេ? លក់ថេហ្យុងឲទៅពួកឈ្មួញពួកគេរកស៊ីជួញដូរមនុស្សដូចសត្វធាតុលក់ពីមួយទៅមួយឲគេបម្រើការផ្លូវភេទទៅពួកមហាសេដ្ឋីដែលល្មោភកាមឆ្កួតនឹងអំណាចហៅលែងឮអស់ទាំងនោះនឹងតើមែនដែរទេ ម្តេចក៏នាយធ្វើវាទៅរួច?
តែគេម្តេចក៏ភ្លេចគិតទៅនាយធ្វើបាបគេមកជាងបីខែហើយនាយធ្វើបាបគេគ្រប់យ៉ាងចុះម្តេចក៏គេភ្លេចគិតថានាយគ្មានចិត្តគ្មានបេះដូងតាំងពីដំបូង?
"ខ-ខ្ញុំហ្ហឹកអត់ទេខ្ញុំមិនចង់បានបែបនេះ"
"គ្មានជម្រើសទេ.."
"លោកម្ចាស់ខ្ញុំសូមទោសកុំអីកុំធ្វើបែបនេះអី"
"យើងសូមទោស"សូមទោស? នាយចេះសូមទោសតាំងពីពេលណា? ដូច្នេះនាយលក់គេពិតមែនឬ?
"ហ្ហឹកហ្ហឹកសម្លាប់ខ្ញុំធ្វើបាបខ្ញុំបែបណាក៏បានតាមតែចិត្តលោកម្ចាស់តែកុំលក់ខ្ញុំអីលោកម្ចាស់ជាម្ចាស់របស់ខ្ញុំតែម្នាក់ប៉ុននោះហ្ហឹកហ្ហឹក"
"ចុះមានសួរយើងឬអត់ថាយើងពេញចិត្តធ្វើម្ចាស់របស់ឯងរហូត? យើងហ៊ានលក់ឯងហើយឬឯងគិតថាយើងមិនដាច់អាល័យ"
"ដូច្នេះ..លោកម្ចាស់បានធ្វើវាហើយមែនទេ"
"ព្រឹកស្អែកគេនឹងបញ្ចូនមនុស្សឲមកចាប់ឯងយកទៅហើយតែមុននឹងទៅយើងត្រូវតែក្រេបជញ្ជក់ឯងឲឆ្អែតឆ្អន់សិន"របស់ល្អត្រូវតែទាញយកផលប្រយោជន៍ឲបានច្រើននាយក៏បានចំណេញទាំងដើមទាំងការប្រើអស់ចិត្តអស់ចង់អារម្មណ៍នៃចំណង់ក៏លែងមាននោះនាយក៏យល់ថាសមចិត្តណាស់។
"ហ្ហឹកហ្ហឹក.."

_____
📌ខ្ញុំប្តូរមកផូសនៅទីនេះវិញងាយស្រួលអ្នកអានរកអាល់ប៊ុមរឿង
Hope you guys enjoy!

Merciless Master Where stories live. Discover now