“ងើបញាំថ្នាំមកអូន”អាណិតណាស់ព្រោះតែបម្រើដល់ផ្លូវកាមរបស់នាយក៏បានធ្វើវារហូតដល់ថេហ្យុងបាក់ស្បាតដេកក្រាបទាំងផ្កាប់មុខលើពូក។
“ហ្ហឹមអូនល្វើយណាស់”
“លេបថ្នាំសិនទៅចាំគេងបន្តអូនទើបតែផ្តាសាយមុននេះទេ”
“ចេះគិតដែរមែន?”នាយអុកគេដូចអុកបាល់សាប់ញាប់ៗស្អេករកគេប្រកែកក៏មិនបានគិតទៅនាយផ្តាច់ការមិនណយទេ។
“បងខុសបានទេ?”នាយទទួលដឹងកំហុសទើបក្រសោបថេហ្យុងឲក្រោកបញ្ចុកថ្នាំដល់គេមុននឹងទម្លាក់ឲគេគេងវិញត្រឹមត្រូវទាញភួយដណ្តប់ត្រឹមចង្កេះគេព្រមទាំងអង្អែលសក់ក្បាលគេឲគេសង្ងំគេង។
“អូនគេងទៅបងចុះទៅខាងក្រោមបន្តិចសិន”ថើបគេមួយខ្សឺតនាយក៏ដើរចាកចេញពីបន្ទប់តែម្តង។
ចៅហ្វាយ!”
“មានការអីវីលហ៍?”ចុះមកដល់ខាងក្រោមភ្លាមកូនចៅនាយក៏ចូលមកភ្លែត។
“លោកប្រុសធំកំពុងតែមកទីនេះចៅហ្វាយ”
“ម្តេចក៏គេមក?”មិនងាយទេដែលបងប្រុសធំគេមករកនាយដោយផ្ទាល់កន្លងមកត្រឹមណាត់ចួបគ្នានៅកន្លែងសមរម្យមួយដើម្បីជជែកប៉ុននោះ។
“ឯងចេញទៅទទួលគាត់ទៅវីលហ៍”
“បាទចៅហ្វាយ”ជេឃេ ឡើងទៅបន្ទប់ប្តូរខោអាវស្លៀកពាក់ឲបានស្រួលបួលសឹមចេញមករងចាំនាយនៅឯសាឡុងប្រណិត។
“បងប្រុស!”
“ខានចួបគ្នាយូរហើយ”ដូរេហ៍ ចូលមកឱបនាយដែលមានឈ្មោះជាប្អូនឱបដោយក្តីនឹកនាតែទឹកមុខនាយមិនបានបង្ហាញមកទេពួកគេតែងតែសោះកក្រោះដាក់គ្នាជានិច្ចតែក្តីនឹកអាល័យក៏នៅតែមានព្រោះតែពួកគេនៅផ្នែកម្ខាងម្នាក់គ្មាននរណាបំពាននរណាឡើយ។
“ឯងដូចជាស្គមជាងមុន”
“មានឯណាខ្ញុំក៏ខំញាំហើយតែវាមិនឡើងសាច់សោះតែម្តេចក៏បងមកទីនេះ?”
“ឲ្យយើងអង្គុយឲបាត់ហត់សិនបានទេ”
“អរ-អង្គុយចុះសិនទៅម័រដឺនលើកទឹកមក”ជេឃេ នាំបងប្រុសឲអង្គុយឲបានស្រួលបួលសឹមបញ្ជាឲអ្នកបម្រលលើកយកទឹកមកទទួលភ្ញៀវ។
“យើងគ្រាន់តែចង់មកលេងឯងឲបានម្តងខានមកទីនេះមួយឆ្នាំជាងហើយ អ្វីៗមិនផ្លាស់ប្តូរសោះ”
“បងសុខសប្បាយជាទេបង?”
“ធម្មតាទេការងារក៏រវល់ច្រើនមិនសូវបានសម្រាកប៉ុន្មានទេ”
“បងប្រហែលជាហត់នឿយហើយ”
“ចុះឯងយ៉ាងម៉េចដែរការងារជំនួញលើទឹករលូនល្អទេ?”
“ល្អតើបងមានពួកឈ្មួញដោះដូរទំនិញច្រើនដោយសារទំនិញយើងសុទ្ធសឹងតែជារបស់ល្អមានគុណភាពទើបពួកគេត្រូវការច្រើនថ្នាក់ពេលខ្លះយើងសឹងតែគ្មានទំនិញឲទៅពួកគេផងក៏មាន”
“ល្អហើយ”
“បើបងជ្រុលជាមកហើយសម្រាកទីនេះឲបានពីរបីថ្ងៃសិនទៅបង”
“ទេ! យើងមកតែមួយថ្ងៃព្រឹកស្អែកនឹងត្រឡប់ទៅវិញជួនជាឆ្លងកាត់ទីនេះត្រូវទៅជាយសមុទ្រផ្សេងទើបយើងចូលមកលេង”
“បើអ៊ីចឹងចាំខ្ញុំឲអ្នកបម្រើរៀបចំបាយទឹកទទួលបងល្ងាចនេះឥឡូវបងទៅសម្រាកសិនទៅមកពីធ្វើដំណើរហត់ផង”ដោយសារតែជុងហ្គុកធ្លាប់ស្នាក់នៅទីនេះដូច្នេះបន្ទប់នាយក៏មានស្រាប់ជេឃេតែងតែឲអ្នកបម្រើបោសសម្អាតក្នុងភូមិគ្រឹះគ្រប់សព្វកន្លែងលើកលែងតែកន្លែងដែលនាយហាមឃាត់ប៉ុននោះ។
ជុងហ្គុក បានឡើងទៅជាន់លើឆ្លងកាត់បន្ទប់ធំរបស់ជេឃេក៏ប្រទាក់ភ្នែកឃើញនរណាកំពុងតែនៅលើគ្រែឃីងសាយរបស់ជេឃេដោយសារតែទ្វារបិទមិនជិតទើបនាយដើរចូលទៅជិតចង់មើលឲកាន់តែច្បាស់ថាជានរណាបម្រុងនឹងលើកដៃប៉ះទ្វារបន្ទប់នោះទៅហើយ..។
“បងធ្វើអីនឹង?”ជេឃេ ដើរចូលមកក៏សួរស្របនឹងនាយចង់ឡើងមកបន្ទប់មើលថេហ្យុងដូចគ្នាព្រោះមិនចង់ទុកឲគេគេងក្នុងបន្ទប់តែម្នាក់ឯង។
“យើងឃើញថាទ្វារបន្ទប់របើកទើបចង់ទាញបិទ”
“អរ-បើអ៊ីចឹងបងទៅបន្ទប់ទៅបង”
“អ្ហឹម.”ជេឃេ ឃើញថានាយចេញផុតគេក៏ចូលទៅបន្ទប់ដាក់ខ្លួនអង្គុយក្បែររាងតូចច្រឡឹងតែម្តង។
“ទំនងគេងលក់ស្រួលណាស់”ដៃនាយលើកឡើងអង្អែលសក់ទន់រលោងដែលមានក្លិនក្រអូបប្រហើរឆ្មក់ថើបសក់ក្បាលគេថ្នមៗដោយក្តីស្រលាញ់ប្រហែលជានាយដាក់ធ្ងន់ដៃពេកកាលពីថ្ងៃ។
ល្ងាចមកដល់អាហារលើតុបានរៀបចំយ៉ាងត្រៀបត្រាពាសពេញតុថ្មវែងថ្លាកញ្ចក់។ ជេឃេនិងបងប្រុសបាយទទួលទានបណ្តើរនិងនិយាយសំណេះសំណាលគ្នាបណ្តើរ។
“ចៅហ្វាយឲខ្ញុំលើកអាហារទៅបន្ទប់អ្នកប្រុសឥឡូវដែរទេ?”នាងវិះនឹងភ្លេចវត្តមានថេហ្យុងទៅហើយទើបជួយរំលឹកទៅកាន់ចៅហ្វាយនាយតែពាក្យសម្តីរបស់នាងក៏គេចមិនផុតពីជុងហ្គុកដែលបានស្តាប់ឮនោះដែរ។
“នរណាគេ?”ជុងហ្គុក សម្លឹងមុខជេឃេដោយចម្ងល់ចង់ដឹងថានរណាជាអ្នកប្រុសតូច? គេខានបានស្តាប់សព្វនាមនេះយូរមកហើយតាំងពីវីបានចាកចេញមកម្លេះ។
“ជាអ្នកចំណូលថ្មីរស់នៅទីនេះធម្មតានឹងបង”
“ឯងកំពុងតែកុហកយើងឬជេឃេ?”
“អត់ទេបងគ្មានអ្វីពិតមែន”នាយនៅតែរក្សាទឹកមុខធម្មតាដដែលតាមពិតនាយពិតជាចង់លាក់បាំងអំពីវត្តមានរបស់ថេហ្យុងពិតមែនមិនមែននាយខ្លាចបងប្រុសនាយឡើងតែនាយខ្លាចថាជុងហ្គុកនឹងមិនយល់ព្រមទំនាក់ទំនងគេនិងថេហ្យុងទៅវិញទេ។
“ចុះហេតុអ្វីម័រដឺនហៅអ្នកប្រុសតូច? គេជានរណា?”
“បងចង់ដឹងធ្វើអី?”
“ជេឃេ??”
“ចាំខ្ញុំលើកយកទៅឲគេដោយខ្លួនឯងនាងទៅធ្វើការវិញចុះ”ជេឃេ ឈប់និយាយអ្វីបន្តទើបត្រូវអង្គុយស្រស់ស្រូបអាហាររួមជាមួយបងប្រុសទាំងមិនស្រណុកចិត្ត។ ពួកគេកំពុងតែអង្គុយនៅសាឡុងឥឡូវនេះម្នាក់ៗស្ងាត់គ្មាននរណានិយាយអ្វីបន្តិចឡើយតែដូរេហ៍ក៏និយាយឡើងមុន។
“ឯងពិតជាមិននិយាយពិតមែន?”
“បង??”នាយចងចិញ្ចើមពេលដឹងថានាយនៅតែចង់ជីកឫសជីកគល់គេពីរឿងមុននេះបន្តទៀត។
“យើងមិនសម្រាកទីនេះទេការងារគេទាក់ទងមកថាមានការប្រញាប់ត្រូវចេញទៅហើយ”
“មេឃងងឹតហើយបងយប់នេះអាចនឹងមានខ្យល់កន្ត្រាក់ផងបងមិនទៅមិនបានពិតមែនឬ?”
“មិនអីទេយើងទៅហើយត្រឡប់មកវិញយើងមុខជាមកសួរឲដឹងរឿងជាមួយឯងជាមិនខាន”
“បាទថែខ្លួនផងបង”នាយសម្លឹងមើលដូរេហ៍រហូតគេចាកចេញផុតទើបនាយលើកអាហារយកទៅឲថេហ្យុងគេគេងយូរណាស់ជិតបីម៉ោងទៅហើយងើបមកប្រាកដជាឈឺស្ពឹកស្រពន់ខ្លួនមិនខាន តែក៏ល្អហើយដែលគេងបានគេងលក់ព្រោះនាយក៏មិនចង់ឲថេហ្យុងដឹងឮរឿងអ្វីច្រើនដែរ។
“អូនភ្ញាក់ហើយ?”បើកទ្វារចូលមកក៏ឃើញថេហ្យុងអង្គុយក្តោបភួយញីភ្នែកដូចកូនក្មេងនៅលើពូកទន់ល្មើយទំនងជាទើបនឹងក្រោកនឹងឯង។
“ជេឃេអូនឃ្លានណាស់
“បងយកមកហើយងូតទឹកសិនចាំញាំ”នាយចូលបីថេហ្យុងចូលបន្ទប់ទឹកសម្អាតខ្លួនឲគេរួចរាល់ក៏ឲគេញាំអាហាររួចនាយក៏ទៅធ្វើការបន្ត។
“អ្ហេ៎.ពួកបងកំពុងតែធ្វើអីនឹងមិនទាន់ទៅសម្រាកទៀត?”ថេហ្យុង ដើរចេញពីបន្ទប់ឃើញអ្នកបម្រើនៅបន្ទប់នៃជ្រុងម្ខាងកំពុងមមាញឹកធ្វើការទើបចូលទៅសួរព្រោះនេះក៏យប់ដែរហើយ។
“ចាសខ្ញុំនៅរៀបចំបន្ទប់នេះឲរួចរាល់សិន”
“នរណាមកមែនទេបង?”
“ចាសមកប៉ុន្តែគាត់បានចាកចេញមុននេះ”
“ជាអ្នកណាគេ?”
“បងប្រុសចៅហ្វាយលោកច-”
“ថេហ្យុងម្តេចក៏អូនមកនៅទីនេះ?”ព្រោះតែចេញពីបន្ទប់ធ្វើការមកក៏ឃើញថេហ្យុងឈរនិយាយគ្នាទើបនាយចូលមករក។
“ជេឃេ..? អឺអូនថាមករកទឹកញាំ”
“តោះបងជូនទៅខាងក្រោម”នាយចូលមកក្រសោបចង្កេះតូចច្រឡឹងទើបនាំខ្លួនគេចុះទៅខាងក្រោមជាមួយគ្នា។
“ជេឃេ..”
“ហ្ហឹម?”
“បងមានបងប្រុសដែរឬម្តេចក៏អូនមិនដឹង?”
“ក៏មកពីអូនមិនបានសួរបងនោះអី”
“ត្រូវហើយ”គេងក់ក្បាលតិចៗយល់ន័យព្រោះគេក៏មិនបានសួរពីរឿងផ្ទាល់ខ្លួននាយមកតាំងពីដំបូងនិយាយជារួមរឿងទាក់ទងនឹងជេឃេគេដឹងមិនដល់ 50% នៃគេផង។
“អូនខឹងឬ?”
“អត់ទេមិនបានខឹងទេពួកយើងទៅបន្ទប់វិញទៅ”
“ចង់ហ្ហេស៎?”
“ហ៊ឺ? ជេឃេ.....”
“បងលលេង”ពេលឃើញគេធ្វើភ្នែកច្រឡោតសម្លក់មកកាន់នាយក៏សើចយ៉ាងសប្បាយមុននឹងលើកបីថេហ្យុងឡើងទៅបន្ទប់វិញ។