Nine| ទុកឱកាសឲយើងផង!

506 64 4
                                    

“ឈប់សិន! ហេតុអ្វីគេច?”ជុងហ្គុក មិនអស់ចិត្តនាយបានចុះមកខាងក្រោមបំណងរកអ្វីមកញាំតែក៏ឃើញថេហ្យុងកំពុងតែនៅផ្ទះបាយតែម្នាក់ឯងទើបចូលមករក។
“ខ-ខ្ញុំ..”
“4 ខែមកនេះឯងនៅជាមួយជេឃេរហូតមែនទេ?”
“លោកចង់ដឹងធ្វើអ្វីទៅ? ជីវិតខ្ញុំស្លាប់ឬរស់លោកក៏មិនដែលខ្វល់ស្រាប់ហើយ”ថេហ្យុង ប្រឹងសម្រួលអារម្មណ៍និងលេបទឹកមាត់ក្អឹកខាំមាត់ទប់ទឹកភ្នែកមិនឲហូរអតីតកាលហាក់ចាក់ស្រេះរុកកួនឲបេះដូងគេឈឺចាប់សារជាថ្មី។
“ខឹងយើងមែនទេ?”នាយចាប់ដៃគេជាប់ពេលឃើញគេចង់ដើរគេចចេញមិនចង់សន្ទនាជាមួយខ្លួន។ នាយអាចមើលឃើញដំណក់ទឹកភ្នែកនៅក្នុងរង្វង់ភ្នែកមូលក្រឡង់របស់ថេហ្យុងទទួលស្គាល់ថេហ្យុងឥឡូវខុសពីមុនឆ្ងាយណាស់គេមានសាច់ជាងមុនមុខមាត់ក៏ស្រស់បោះនិងស្រស់ស្អាតណាស់។ តែហេតុអ្វីក៏ពេលនោះនាយមើលមិនឃើញ? ហេតុអ្វីក៏ព្រមដោះលែងគេទៅវិញ?
“ហ្ហឹក..លែងខ្ញុំទៅ”
“យើងមានរឿងច្រើនណាស់ដែលចង់និយាយជាមួយឯង”
“តែខ្ញុំគ្មានរឿងអ្វីដែលត្រូវនិយាយជាមួយនឹងលោកទេរវាងពួកយើងបានចប់ហើយឬលោកភ្លេចហើយ? លោកបានលក់ខ្ញុំពេលនេះខ្ញុំមិនមែនជាទាសកររបស់លោកទៀតទេ”
“យើងមិនបានមានន័យបែបនោះទេដាមនៀលដឹងថាយើងតាមរកឯងលំបាកប៉ុណ្ណាដែរទេ?”
“ហ៊ឹះ..តើលោកតាមរកខ្ញុំដើម្បីអ្វីឬស្តាយដែលលោកលេងខ្ញុំមិនទាន់អស់ចិត្ត?”
“មិនមែនទេថេហ្យុងយ-”
“ខ្ញុំអង្វរលោក..ខ្ញុំឈឺចាប់ណាស់តើលោកនៅចង់បានអ្វីពីខ្ញុំទៀតទៅ?”គេអស់សំណើចទាំងទឹកភ្នែកស្រក់ហូរចំពោះមុខជុងហ្គុកគេខានយំយូរប៉ុណ្ណាហើយ? តាំងពីគេរស់នៅជាមួយជេឃេគេមិនដែលយំឡើយតែហេតុអ្វីក៏គេត្រូវមកយំទៀតហើយ? នោះគឺដោយសារតែជុងហ្គុកមែនទេ?
“ថេហ្យុងស្តាប់យើង!”
“មិនស្តាប់! ខ្ញុំមិនចង់ស្តាប់អ្វីពីលោកទៀតទេតើលោកមកទីនេះដើម្បីអ្វីទៅ? លោកចង់ចាប់ខ្ញុំធ្វើបាបទៀតមែនទេ?”
“យើងនិយាយថាឲស្តាប់យើងនោះអីថេហ្យុង!”ដោយកំហឹងទប់មិនបាននាយក៏ចាប់កញ្ឆក់.កដៃតូចទាញកន្រ្តាក់ឲមកបុកច្រមិលក្នុងដើមទ្រូងខ្លួនបើទោះគេរើយ៉ាងណាក៏នាយមិនព្រមដោះលែង។
“ឈឺ..!”
“យ-យើងសូមទោស”
“តើការសូមទោសអាចលុបលាងអ្វីបានទៅលោកម្ចាស់?”ដឹងថាគេឈឺចាប់ប៉ុណ្ណាដែរទេ? ធ្វើបាបគេទាំងកាយទាំងចិត្តលក់គេឲពួកឈ្មួញនិយាយថាខឹងស្អប់គេកប់ៗមាត់ចុះឥឡូវនេះមកធ្វើបែបនេះដាក់គេដើម្បីអ្វីទៅ?
“យើងដឹងថាវាមិនអាចលុបលាងកំហុសរបស់យើងដែលធ្លាប់ធ្វើខុសដាក់ឯងបានទេតែយើងនៅតែចង់បានឱកាស”
ឱកាស? តើឱកាសអ្វីដែលម្ចាស់ឈាមត្រជាក់នេះចង់បានពីគេទៅ? វាពិតជាកប្លែងណាស់។
“លោកម្ចាស់..”
“4 ខែមកនេះយើងតាមរកឯងស្ទើរឆ្កួតស្ទើរជាមានដឹងដែរទេ?”
“ទាំងដែលលោកបានលក់ខ្ញុំឲអ្នកផ្សេងហើយនឹងមែនទេ?”
“ថ្ងៃដែលយើងលក់ឯងយើងក៏បានទៅរកឯងដែរតើដឹងទេ? យើងចង់បានឯងត្រឡប់មកវិញថេហ្យុងយើងបានដឹងពីអារម្មណ៍ខ្លួនឯងទើបយើងចង់មើលថែឯងនិងមិនធ្វើបាបឯងទៀតទេតែនរណាទៅដឹងថាឯងត្រូវបានគេទិញ ឯងដឹងទេយើងមិនបានបោះបង់ទេយើងបានតាមរកឯងរាល់ថ្ងៃរហូតពេលនេះ 4 ខែហើយតែឯងបែរជាមកសង្ងំនៅទីនេះទាំងដែលយើងឈឺជាស្ទើរឆ្កួតដោយសារតែរកមិនបានដំណឹងឯងថេហ្យុង.!!”
“ហ្ហឹក..រកខ្ញុំដើម្បីអ្វីទៅ?”គេមិនយល់ពីនាយឡើយបាត់បង់ហើយទើបស្តាយក្រោយឬ?
“ព្រោះយើងស្រលាញ់ឯង”
“ល-លោក..”
“មិនថាយើងខុសយ៉ាងណាទេទុកឱកាសឲយើងផងថេហ្យុង”
“ខ្ញុំគ្មានតម្លៃអ្វីឲលោកម្ចាស់គិតបែបនោះលើខ្ញុំទេ”
“ថេហ្យុង..”
“លែងខ្ញុំទៅវាមិនសមទេ”គេខ្លាចថាបើជេឃេមកឃើញវាមិនសាកសមទំនាក់ទំនងគេនិងជេឃេអ្នកបម្រើសុទ្ធតែបានដឹងចុះបើគេធ្វើឲជេឃេឈឺចាប់នោះគេមិនចង់ធ្វើឲជេឃេខូចចិត្តឡើយ។
“ចង់ឲយើងលែងឯងម្តងទៀតមែនទេមិនអាចទេថេហ្យុង..!”
“ហ្ហឹក..តើលោកម្ចាស់ត្រូវការអ្វីពីខ្ញុំទៀតទៅ?”
“យើងត្រូវការឯងយល់ដែរទេថេហ្យុងតើចង់ឲយើងនិយាយប៉ុន្មានដងទៀតទៅ??”
“ខ្ញុំ-ហ្ហឹក..វាមិនអាចទេលោកម្ចាស់បំភ្លេចគំនិតនេះចោលទៅ”
“ហេតុអ្វី?”
“ខ្ញុំជាមនុស្សរបស់ប្អូនលោកម្ចាស់ពួកយើងនៅជាមួយគ្នាហើយ”គេមិនអាចក្បត់ជេឃេឡើយពួកគេក៏កំពុងតែស្រលាញ់គ្នាដែរគេមិនចង់ឲមានកំហុសឡើយ។
“យើងមិនខ្វល់!”
“លោកម្ចាស់..”
“សម្លឹងមើលមកយើងមកថេហ្យុងកុំព្យាយាមគេចចេញអី”
“លែងខ្ញុំទៅអ្ហឹក..”ខ្លួនប្រាណដែលមានកម្លាំងស្តួចស្តើងក៏ប្រឹងរើចេញពីការឱបក្រសោបតែយ៉ាងណាក៏រើមិនរួចពីរង្វង់ដៃមាំដែលមានកម្លាំងលើសគេសឹងតែ 10-20 ដងទើបចុងក្រោយក៏ទន់ចិត្តឈប់រើបានត្រឹមឈរស្ងៀមឲគេឱបជាប់ទ្រូងទាំងទឹកភ្នែក។
“យើងសូមទោសថេហ្យុង”ដៃមាំលើកឡើងចាប់ច្បិចចុងចង្កាថេហ្យុងឲងាកមើលមកខ្លួនមុននឹងទម្លាក់ស្នាមថើបផ្តល់ឲថេហ្យុងដែលឈរញ័រញាក់រាងកាយទទ្រើកទាំងយំសសឹកក្នុងរង្វង់ដៃនាយ។
“អ្ហាស..”ស្នាមថើបត្រូវកាត់ផ្តាច់ដៃដែលឱបក្រសោបចង្កេះគេក៏ត្រូវបានព្រលែងជុងហ្គុកលើកដៃស្ទាបបបូរមាត់ក៏ឃើញថាចេញឈាម។
“ថេហ្យុង..?”នាយមិនស្មានថាថេហ្យុងនឹងខាំមាត់នាយឡើយ។ កែវភ្នែកស្រទន់សម្លឹងមើលកាយតូចដែលលើកដៃជូតមាត់គេខ្លាំងៗទាំងយំ។
“ខ្ញុំមិនត្រូវការលោកម្ចាស់ទៀតទេ”
“តែយើងត្រូវការឯងអ្ហឹម..”ថាហើយក៏ចាប់កញ្ឆក់ចង្កេះគេយកមកឱបម្តងទៀតនិងបង្ខំគេដោយស្នាមថើមកម្រោលធ្វើឲអ្នកម្ខាងរើយកងាប់រស់តែរើយ៉ាងណាក៏មិនបានព្រោះត្រូវគេចាប់កញ្ចឹង.កជាប់ថើបបឺតច្បូតមាត់គេខ្លាំងៗដូចអត់ឃ្លានមកពីណាទាំងដែលមាត់នាយដាច់ស្បែកដោយសារការខាំរបស់គេទើបថេហ្យុងអាចទទួលដឹងដល់ក្លិនឈាមដែលនៅជាប់មាត់គេ វាឆ្អាបណាស់តែស្នាមថើបមួយនេះគេក៏នឹកនាដល់វាដែរទើបត្រូវលើកដៃខ្ញាំជាយអាវនាយបិទភ្នែកសង្ងំស្ងៀមឲគេថើបទាំងខ្លួនលែងរើបម្រះបន្ត។

សកម្មភាពទាំងអម្បាលមាណក៏ត្រូវតាមឃ្លាំមើលដោយកែវភ្នែកមួយគូសម្លឹងមកពីចម្ងាយក៏ហាក់ឈឺចាប់ចុកឆ្អល់ទ្រូងខាងឆ្វេងណាស់។






______
ខ្ញុំខំសរសេរទាំងឈឺបានតែបន្តិចនឹងទេ SORRY ;))
Hope you guys enjoy!

Merciless Master Where stories live. Discover now