Three| Merciless Master

597 67 2
                                    

ក្រោយពីបានដឹងថាខ្លួនត្រូវជេឃេទិញមកបន្តពីពួកឈ្មួញជីវិតដាមនៀលក្នុងមួយខែបន្ទាប់នេះក៏បានធូរស្បើយណាស់ដែរមុខរបួសរួមតូចជាងមុនខ្លះក៏បាត់ស្លាកស្នាមលើដងខ្លួនផងដែរ។ ថេហ្យុង រស់នៅភូមិគ្រឹះនេះយ៉ាងមានសេរីភាពគ្រប់គ្នាដែលនៅទីនេះរូសរាយដាក់គេណាស់អ្នកបម្រើទាំងប្រុសទាំងស្រីរាប់អានគេនិងលេងជាមួយគេធ្វើឲគេសើចរាល់ថ្ងៃ។ ចំណែកជេឃេតែងតែរវល់នឹងការងារនាយមិនដែលនៅភូមិគ្រឹះនោះទេព្រោះជំនួញលើផ្លូវទឹកនាយមមាញឹកណាស់មួយខែទៅពីរខែទើបនាយបានមកភូមិគ្រឹះម្តង។
"បងជេនស៊ីធ្វើអីនឹង?"ថេហ្យុង ដើរចូលមកផ្ទះបាយទើបសួរថ្ងៃនេះគេគ្រោងរ៉ូបឈុតសំពត់ផ្កាតូចៗស្រស់ប៉ាក់ឌិនពណ៍ផ្កាឈូកពីលើរ៉ូបពណ៍សវែងត្រឹមកំភួនជើងនៅពេលពាក់លើខ្លួនគេតូចមួយមើលឡើងខ្ញង់ដូចជាមនុស្សស្រីពិតៗដៃជើងស្រឡូនម្រាមដៃបន្លាក្រូចថេហ្យុងពិតជាដូចស្រីណាស់ប្រសិនបើគេសក់វែងតែបើសង្កេតឲចំគេមើលពីជ្រុងណាក៏ចេញរូបក្មេងស្រីគួរឲស្រលាញ់ដដែលព្រោះតែសក់ខ្លីរបស់គេលូតលាស់ដល់កញ្ចឹងកទៅហើយ។
"ចាសកំពុងតែរៀបចំធ្វើម្ហូបទុកសម្រាប់ល្ងាចនេះអ្នកប្រុសដាមនៀល"
"តើដើម្បីលោកជេឃេឬ?"
"ចាសចៅហ្វាយត្រឡប់មកវិញយប់នេះហើយ"
"ពិតមែនឬ?"ថេហ្យុង លេចស្នាមញញឹមឡើងដូចជាសប្បាយអរនៅពេលបានទទួលដំណឹងនេះគេខានឃើញមុខនាយយូរខែដែរហើយចាប់តាំងពីបានរស់នៅទីនេះពួកគេក៏មិនសូវជាបាននិយាយរកគ្នាណាស់ណាដែរ។
"មានអ្វីឲខ្ញុំជួយទេបង?"
"មិនអីទេអ្នកប្រុសអ្នកបម្រើមានច្រើនហើយទុកឲពួកគេធ្វើចុះអ្នកប្រុសឡើងទៅសម្រាកឬក៏ទៅដើរលេងនៅសួនច្បារខាងក្រោយភូមិគ្រឹះក៏បាន"
"ខ្ញុំមិនចេះនៅស្ងៀមៗឲខ្ញុំជួយដែរមកណា៎"
"ណ្ហើយៗក៏បានអ្នកប្រុសម្តេចក៏ចូលចិត្តធ្វើមុខគួរឲក្នាញ់បែបនេះម្លេះ"
"មកពីខ្ញុំដឹងថាបងមិនអាចប្រកែកនឹងខ្ញុំនោះអី"
"ខ្ញុំចាញ់អ្នកប្រុសហើយ"
ល្ងាចចូលមកដល់ម៉ោងប្រហែលជាង 4 ល្ងាចកប៉ាល់នាយក៏បានចុះចតកូនចៅត្រៀបត្រាកំពុងតែងឈរតម្រង់ចួរគ្នាឱនក្បាលដាំចុះគោរពទទួលនាយជាចៅហ្វាយត្រឡប់មកដល់ភូមិគ្រឹះវិញ។
"ដាមនៀលនៅឯណា?"ចុះពីលើកប៉ាល់ដាក់ជើងយាត្រាចេញមកលើខ្សាច់ភ្លាមនាយក៏ចោទសួររកម្ចាស់សមីខ្លួនដែលមិនបានឃើញមកជាមួយពួកគេ។
"អ្នកប្រុសកំពុងតែរងចាំចៅហ្វាយនៅឯភូមិគ្រឹះចៅហ្វាយ"ឮបែបនេះនាយក៏មិននិយាយស្តីអ្វីបន្តដែរទើបត្រូវដើរឡើងភ្នំឆ្ពោះទៅភូមិគ្រឹះរបស់ខ្លួនដែលនៅលើកោះនេះតែម្តង។ កោះនេះធំណាស់នៅចំកណ្តាលសមុទ្រធំល្វឹងល្វើយតែម្តង តែនៅតំបន់នេះជាតំបន់ដែលមានការការពារតឹងរឹងបំផុតរបស់ជេឃេដូចគ្នា គ្មានរលកធំៗបោកបក់កាត់ច្រាំងឡើយគ្មានសត្វសាហាវតាមយាយីរឹតតែគ្មានជនបង្កប់ និយាយជារួមវាជាតំបន់សន្តិសុខរបស់ម្ចាស់ទីនេះរើសដោយផ្ទាល់តែម្តងទើបបានជាមានភូមិគ្រឹះធំស្កឹមស្កៃអ្វីបែបនេះ។
ជេឃេបានឡើងទៅរកបន្ទប់ស្នាក់របស់ខ្លួនដើម្បីងូចទឹកប្តូរសម្លៀកបំពាក់ចេញ។ បន្ទប់ធំហួសខ្នាតបរិយាសកាសស្ងប់ស្ងាត់គ្រឿងលម្អពណ៍មាសដាំដោយត្បូងពេជ្យមានតម្លៃការរៀបចំដេគ័របន្ទប់នេះគឺល្អឥតខ្ចោះគ្មានទាស់ភ្នែកត្រង់ណាបន្តិចសោះរឹតតែមិនសមថាអាចមានបន្ទប់ណាមកល្អប្រណិតអ្វីបែបនេះទាំងដែលនៅកណ្តាលឆ្ងាយសឹងជ្រុងម្ខាងនៃសមុទ្រទៅហើយ។
បន្ទាប់ពីញ៉ាំអាហាររួចរាល់ជេឃេក៏បានឡើងទៅបន្ទប់ធ្វើការងាររបស់ខ្លួន។ នាយតែងតែបែបនេះការងារនាយធ្វើមិនឈប់មិនឈរមិនមានពេលសម្រាកសោះឡើយ។
តុកតុក!!
"នរណា?"
"គឺខ្ញុំ.."
"ដាមនៀល..ឯងមានការអី?"
"ខ្ញុំឃើញថាលោកធ្វើការហត់ដាច់យប់ទើបធ្វើកាហ្វេយកមកឲ"ពេលនេះម៉ោងប្រាំពីជិតប្រាំបីយប់ទៅហើយនាយនៅតែមិនទាន់បានសម្រាកនៅឡើយគេក៏មានចិត្តបារម្ភពីគេណាស់ដែរ។
"អរគុណឯងទៅសម្រាកចុះ"នាយនិយាយទាំងមិនបានងាកមើលថេហ្យុងឡើយដោយសារតែឯកសារការងាររបស់គេគរពេញលើតុខាងមុខខ្លួនទើបបានជាមិនចាប់អារម្មណ៍ថាគេចាកចេញទៅហើយឬនៅ។
"ហ្ហា៎..."នាយលើកដៃឈ្លីសៀតផ្កាទាំងឈឺក្បាលតប់ប្រមល់ព្រោះតែការរកស៊ីកាន់តែរីកចម្រើនឡើងនាយក៏រឹតតែមិនអាចបន្ថយដៃមានតែខិតខំឲកាន់តែខ្លាំងឡើង។
មួយសន្ទុះក្រោយក្រឡេកមើលម៉ោងឃើញថាម៉ោងជិតដប់យប់ទៅហើយទើបនាយបិទឯកសារការងារដើរទៅបន្ទប់គេងដើម្បីសម្រាកដោយសម្អាងថាព្រឹកសេមងើបមកធ្វើការបន្ត។ ដើរហួសបន្ទប់ធ្វើការបន្តិចនាយក៏នឹកឃើញអ្វីម្យ៉ាងទើបក្រឡេកភ្នែកមើលទៅបន្ទប់ដែលនាយបានចាក់សោហាមមិនឲនរណាគេចូលឬប៉ះពាល់របស់របរនៅខាងក្នុងមុននឹងដើរទៅបន្ទប់រកមើលកូនសោយកមកចាក់ចូលទៅក្នុងបន្ទប់នោះតែម្តង។
អ្វីៗមិនផ្លាស់ប្តូរសូម្បីបន្តិចគ្រប់យ៉ាងនៅតែល្អដូចដើមរូបថតចាស់ៗផ្ទាំងគំនូរដែលនាយបានគូនិងគ្របស្បៃលើរបស់របរនិងគ្រឿងតុបតែងបន្ទប់ទុកយ៉ាងមានរបៀបវានៅតែគ្មានអ្វីប្រែប្រួលគ្រាន់តែគេខានចូលមកយូរវាក៏មានធូលីនិងសំបុកពីងពាងវាឡើងច្រើនបន្តិច។
"ជេឃេ.."
"ថេហ្យុង..? ម្តេចក៏ចូលមកបាន?"នៅពេលដែលឃើញថេហ្យងចូលមកក្នុងបន្ទប់នេះនាយហាក់មិនសូវជាពេញចិត្តនឹងវត្តមានគេប៉ុន្មានទេព្រោះតែបន្ទប់នេះជាបន្ទប់ហាមឃាត់គ្មាននរណាម្នាក់អាចចូលមកបាននោះទេបើគ្មានការអនុញ្ញាតពីនាយ។
"ខ្ញុំឃើញទ្វារបន្ទប់នេះបើកទើបចូលមកមើលតែក៏ឃើញលោកកំពុងតែនៅទីនេះ"
"ចេញទៅវិញទៅ"
"បាទ!"ឃើញថាគេដេញខ្លួនតាមដោយទឹកមុខមិនពេញចិត្តដូចជាកំពុងតែខឹងថេហ្យុងក៏មិនហ៊ាននៅរំខានទើបត្រូវដើរចេញពីបន្ទប់នោះទៅ។
ជេឃេដាក់ខ្លួនអង្គុយចុះលើកៅអីបើកស្បៃសថ្លាឈ្វេងចេញមុននឹងលើកដៃក្រាស់ទៅអង្អែលលើរូបថតនោះទាំងទឹកមុខនឹកអាល័យ។ រូបថតក្មេងប្រុសដែលញញឹមស្រស់ចេញធ្មេញយ៉ាងគួរឲស្រលាញ់មើលមកកាន់គេតែពេលនេះគេមិននៅទីនេះទៀតទេ។

Merciless Master Where stories live. Discover now