Ten| ហេតុអ្វីក៏អូនធ្វើបែបនេះដាក់បង?

535 61 9
                                    

_

"ជេឃេបងភ្ញាក់ហើយឬ?"

"អូនទើបមកពីណា?"អ្នកដែលអង្គុយនៅលើគ្រែសម្លឹងមើលមកគេដោយអារម្មណ៍រសាប់រសល់ពិបាកហាស្តីនិយាយរឿងអ្វីមួយទៅកាន់គេណាស់នៅពេលដែលនាយទើបតែឃើញគេនៅជាមួយបងប្រុសខ្លួន។

"អូនបានចុះទៅខាងក្រោមរកអ្វីផឹកបងភ្ញាក់យូរឬនៅ?"ថេហ្យុង វាឡើងលើគ្រែទៅអង្គុយច្រកគាវពីលើចង្កេះនាយដោយមិនភ្លេចលើកដៃឱបកញ្ចឹង.កនាយជាប់ស្អិត។

"មុននេះទេថ្ងៃក្រោយបើឃ្លានអ្វីអូនគ្រាន់តែប្រាប់បងកុំដើរតែម្នាក់ឯងបែបនេះ"

"ហ្ហឹម? វាជាផ្ទះបងទេតើគ្រប់គ្នាក៏ស្គាល់អូនដែរ"

"បងគ្រាន់តែមិនទុកចិត្ត"

"អូនយល់ហើយ.."នាយច្បាស់ជាចង់សំដៅដល់បងប្រុសខ្លួនមិនខានគេអាចមើលដឹងហើយថាទំនាក់ទំនងរវាងជេឃេនិងជុងហ្គុកវាមិនរលូននោះទេ។

"ថ្ងៃស្អែកបងត្រូវឡើងកប៉ាល់អូននៅតែឯងបានពិតទេ"

"បងទៅយូរទេ?"

"កន្លះខែប៉ុននោះបងនឹងឆាប់មកឲបានលឿនបំផុតអូនកុំទៅណាចោលបងណាថេហ្យុងត្រូវនៅចាំបងនៅទីនេះស្តាប់បានទេ?"

"បានអូននឹងរងចាំបងនៅទីនេះ"

"សុឺត! ថ្ពាល់ក្រអូបណាស់តែមាត់អូនទៅត្រូវនឹងអ្វីមកម្តេចក៏វាឡើងហើម?"នាយទើបចាប់ភ្លឹកឃើញបបូរមាត់ស្តើងត្រូវហើមទើបសួរ។

"អ-អឺគឺអូនរលាក់ទឹកក្តៅ"

"ពិតមែនឬ? ឈឺទេបងទៅយកថ្នាំមកលាបឲអូនចាំបន្តិច"

"មិនបាច់ទេវាលែងអីហើយបងគ្រាន់តែថើបវានឹងបាត់ឈឺមិនខាន"

"ពិតមែនឬមិនមែនកំពុងតែបោកយកស្នាមថើបរបស់បងទេដឹង?"

"ជេឃេ.."

"បើនិយាយលេងប៉ុននោះ"នាយសើចដើម.កទើបលើកដៃក្រសោបមុខថេហ្យុងឲចូលមកជិតផ្តល់ស្នាមថើមផ្អែមល្ហែមទៅកាន់គេយ៉ាងសមចិត្ត។

"បានហើយអូនពិបាកដកដង្ហើមណាស់"

"តាំងពីពេលណាដែលអូនហ៊ានបដិសេធបងបែបនេះ?"

Merciless Master Where stories live. Discover now