Fifteen| មនុស្សជំនួស?

479 69 9
                                    

“ធ្វើម្ហូបមិនត្រូវមាត់អ៊ីចឹងម័រដឺន?”

“ចាស? សូមទោសចៅហ្វាយតែអ្នកបម្រើធ្វើដូចតែសព្វមួយដងទេតើ”នាងញ័រមាត់ញ័រដៃជើងមួយរំពេចន៍ព្រោះមិនដែលធ្វើខុសម្តងណាផងនាងដឹងថាចៅហ្វាយនាងមិនចេះស៊ាំញ៉ាំច្រើនទើបការងារតែងតែមានរបៀបរៀបរយជានិច្ច។

“ស៊ីមិនកើតយកទៅចាក់ចោលឲអស់ទៅហើយឆាប់ទៅធ្វើថ្មីភ្លាមមក!”

“អរចាចាស..!”នាងរហ័សបញ្ជាពួកអ្នកបម្រើឲប្រញាប់ញាប់ជើងធ្វើទៅតាមចៅហ្វាយបញ្ជាព្រោះតែទឹកមុខនាយក៏មិនស្រោះបោះខ្លាចថានឹងមានបញ្ហាឡើងមក។

“កុំភ្លេចឲអ្នកបម្រើឡើងទៅមើលគេផង”

“ចាសចៅហ្វាយ!”នាងដឹងថានាយចង់សំដៅដល់នរណាហើយតែក៏ឆ្ងល់ដែរម្តេចក៏អារម្មណ៍ចៅហ្វាយនាងតែងតែប្រែប្រួលដូចអ្នកមុនៗដែលបានមករស់នៅទីនេះទទួលបានការស្រលាញ់ថ្នាក់ថ្នមពីនាយមិនបានប៉ុន្មានអ្វីៗក៏ផ្លាស់ប្តូរទៅជាសោះកក្រោះបែបនេះ? គិតហើយធ្វើឲនាងគិតដល់អ្នកប្រុសវីជាខ្លាំង។

បន្ទាប់ពីស្រស់ស្រូបអាហាររួចរាល់នាយក៏ចុះកប៉ាល់តែម្តងព្រោះតែការងារមួយរយៈនេះមិនសូវជារលូនប៉ុន្មានទើបនាយតែងតែមកកោះវិញជាញឹកញាប់មិនសូវបាត់មុខយូរពេកទេ។

“អ្នកប្រុសញាំអ្វីបន្តិចទៅកុំបែបនេះអី”ជេនស៊ី នាងលើកបាយលើកទឹកមកបញ្ចុកគេតែគេនៅតែអង្គុយស្ងៀមឱបក្បាលជង្គង់ឈ្ងោកមុខចុះដដែល។

“ខ្ញុំមិនឃ្លានទេបងយកចុះទៅវិញចុះ”

“តែអ្នកប្រុសមិនបានញាំអ្វីតាំងពីម្សិលមិញមក-”

“ខ្ញុំមិនឃ្លានពិតមែនបងកុំបង្ខំខ្ញុំអី”

“មិនញាំបាយក៏បានបើអ៊ីចឹងអ្នកប្រុសញាំបង្អែមវិញទៅនេះ!”ថេហ្យុង ងើយមុខសម្លឹងមើលមុខនាងទាំងទឹកមុខស្រងូតស្រងាត់គេដឹងថាជេនស៊ីបារម្ភពីខ្លួនណាស់ព្រោះតែតាំងពីមកនៅទីនេះមកជេនស៊ីនេះឯងដែលតែងតែនៅក្បែរនិងមើលថែយកចិត្តទុកដាក់លើគេរហូតមក។

“មានបបរទេ?”

“ចាសមានចាំខ្ញុំចុះទៅយកមកឲអ្នកប្រុស!”នាងបន្ទាន់ចេញពីបន្ទប់ចុះទៅលើកយកបបរនៅជាន់ខាងក្រោមឡើងមកខាងលើវិញភ្លាមៗ។

Merciless Master Where stories live. Discover now