Sixteen| នាងចង់ធ្វើអី?

356 50 3
                                    

ទេសភាពនាយប់នេះស្រស់ស្អាតដូចសព្វមួយដងដែលតែងតែមានហ្វូងផ្កាយនៅចពាសពេញផ្ទៃមេឃដ៏យប់ស្ងាត់នេះ។ ថេហ្យុង អង្គុយអន្លង់អន្លោចបណ្តែតអារម្មណ៍ទៅតាមខ្យល់បក់បោកល្វិចៗទាំងលើកដៃឱបក្រសោបខ្លួនប្រាណដែលមានកូនកន្សែងនៅលើស្មា។ គេយល់ថាយប់នេះរងារណាស់សុខៗក៏មានចិត្តចង់មើលផ្កាយចម្លែក។

"ពេលនេះលោកម្ចាស់កំពុងតែធ្វើអ្វីខ្ញុំ..រងារណាស់"ទឹកសថ្លាស្រក់ចុះកាត់ថ្ពាល់ដោយហាមពុំបានគេនឹកដៃដែលធ្លាប់ឱបក្រសោបចង្កេះរបស់គេពីក្រោយយ៉ាងកក់ក្តៅនឹកស្នាមថើបនិងកាយវិការយកចិត្តទុកដាក់របស់នាយណាស់។

"ប្រហែលជាពួកយើងនឹងលែងបានចួបគ្នាទៀតហើយ"

ព្រឹកនេះថេហ្យុងក្រោកពីព្រលឹមដើម្បីហាត់ប្រាណនិងស្រស់ស្រូបអាហារដើម្បីឲមានកម្លាំងផងដែរធ្វើបែបនេះគេប្រហែលជាអាចឈប់គិតច្រើនហើយសម្ពាធផ្លូវចិត្តរបស់គេវាក៏អាចថយចុះបានផងដែរ។

សួនច្បារលម្អដោយថូរថ្ម.សបុរាណៗជាច្រើនដែលក្នុងថូរនោះមានដាំផ្កាកុលាបចម្រុះពណ៍គួរឲចង់គយគន់។ ថេហ្យុងកាន់កន្រ្តកដើរកាត់ផ្កាតាមជន្លងចួរដោយអារម្មណ៍ស្រស់ស្រាយ។

"អូហ៍នេះនរណា?"សម្តីនាងក្រមុំទាំងពីរធ្វើឲថេហ្យុងមិនអាចឈរកាត់ផ្កាបានតទៅទៀតទើបត្រូវបង្វែការចាប់អារម្មណ៍ងាកមករកប្រភពសំឡេង។

"ពួកនាង-?"

"ហ៊ឹះតាមពិតជាអ្នកបម្រើដែលជិតត្រូវចៅហ្វាយបោះបង់ចោលសោះ"និយាយហើយពួកនាងក៏ធ្វើជាលើកដៃខ្ទប់មាត់សើចរហ៊ឹះ។

"នាងនិយាយអី?"

"មិនមែនមិនដឹងទេមែនទេ?"

"ជាងោះទេដឹងបងស្រីមុខស្មើកៗបែបនេះពិតជាគួរឲអាណិតពិតមែន"

"ល្ងង់ណាស់!"ពួកនាងដើរចេញទៅទុកឲថេហ្យុងឈរញ័រដៃជើងសឹងតែឈរមិនត្រង់ខ្លួនគេអាចចងចាំយ៉ាងច្បាស់ថាពួកនាងជានរណាកាលពីយប់នោះគេបានឃើញមុខពួកនាងច្បាស់ណាស់ដែលបានដើរចេញពីបន្ទប់ជេឃេ។

"អ្នកប្រុស.."

"..."

"អ្នកប្រុស? អ្នកប្រុសថេហ្យុង!!!"

Merciless Master Where stories live. Discover now