បន្ទាប់ពីលើគ្រែក្នុងបន្ទប់គេងឥឡូវក៏មកនៅតុអាហារម្តងសង្រ្គាមរវាងបងនិងប្អូនហាក់មិនបាត់មាត់សូន្យសុងទៅណាសោះឡើយហើយអ្នកដែលឈឺក្បាលគ្មាននរណាក្រៅពីថេហ្យុងនោះទេ។
“ប្រាប់ហើយថាមិនអង្គុយលើនរណាទេ”ថេហ្យុង ស្រែកចាចខឹងនិងពួកគេខ្លាំងមែនទែនទាំងបងទាំងប្អូនព្យាយាមកាងគេដូចកាងចំណីដូចត្រូវតែបានគេតែម្នាក់ឯងដាច់ខាតទើបសុខចិត្ត។
“បើអូនមិនអង្គុយលើយើងទេយើងមិនញាំទេទុកឲដាច់ពោះស្លាប់ទៅ”ជុងហ្គុក រុញចានបាយប្រាវឱបដៃងាកមុខចេញពីថេហ្យុងគេសុខចិត្តដាច់បាយដាច់ទឹកបើគេមិនអាចឈ្នះជេឃេទេ។
“អង្គុយលើបងមកកុំខ្វល់ជាមួយមនុស្សចាស់ដូចជាគាត់អី”
“ម្នាក់ៗត្រូវតែឲអូនអង្គុយលើតែម្តងមែនទេ?”ពួកគេដល់ទៅពីរនាក់គេខ្លួនមួយឲអង្គុយលើនរណា? មានតែម្នាក់បានម្នាក់អត់។
“ខ្ញុំថាបែបនេះល្អទេ?”មីរ៉ាន់ ចូលទៅជ្រៀតជ្រែកចៅហ្វាយទាំងពីរដ្បិតអ្នកបម្រើឈរឱបដៃសម្លឹងមើលមកពួកគេទាំងមិនសូវជាយល់ការណ៍មិនដឹងថាកំពុងតែមានរឿងអ្វីកើតឡើង។
“វាស្អីឯងមីរ៉ាន់?”ជុងហ្គុក ច្រឡោតសួរពេលឃើញកូនចៅចូលមកទាញគេចេញពីកៅអីព្រមទាំងជេឃេដែរ។ នាយជំនិតសង្ហាទាញកៅអីពីមកជិតទន្ទឹមគ្នាសឹមទាញដៃចៅហ្វាយទាំងពីរឲចូលអង្គុយលើតុពីរនោះមុននឹងនាំថេហ្យុងឲដាក់បង្គុយលើភ្លៅពួកគេម្ខាងម្នាក់។
“បែបនេះរួចបាត់!”មីរ៉ាន់ លើកដៃបោសដូចមានដីជាប់បាតដៃគេសើចញញឹមៗស្ញេញដាក់ចៅហ្វាយដែលសម្លឹកសម្លក់មកគេដូចចង់ស៊ីសាច់ហុតឈាម។
“ម្តេចក៏សម្លឹងមើលមកខ្ញុំចៅហ្វាយ?”នាយធ្វើភ្នែកភ្លឹះៗងាកមើលអ្នកបម្រើស្រីដែលឈរអមក្បែរៗនាយផងអីផងឆ្លាស់គ្នា។
“គំនិតខ្ញុំមិនល្អទេហ្ហេស៎? គ្រប់គ្នាថាមើលពេលនេះអ្នកប្រុសបានអង្គុយលើភ្លៅចៅហ្វាយម្តងទាំងពីរគ្មានលើសខ្វះគ្នាទេមែនទេ?”
“មែនហើយបងមីរ៉ាន់ឆ្លាតណាស់”គ្រប់គ្នាទះដៃព្រោងព្រាតធ្វើឲមីរ៉ាន់ក៏ញញឹមខ្ចឹបឱនមុខចុះទទួលយកពាក្យសរសើរយ៉ាងមានមោទកភាពចំពោះខ្លួនឯងបំផុត។