ពីរមួយថ្ងៃទៅមួយថ្ងៃឡាមីនិងឡាលីតែងតែមករករឿងថេហ្យុងជាប្រចាំតែបើទោះជាថេហ្យុងត្រូវបានពួកនាងធ្វើបាបដោយការឈឺសាច់រលាត់ស្បែកបានបន្តិចបន្តួចពិតមែនតែថេហ្យុងមិនដែលខ្លាចរអានឹងពួកនាងឡើយ។
"យកទឹកឲយើងមួយកែវ"ឡាមី នាងដូចជាកាន់តែបានដៃពីរមួយថ្ងៃទៅមួយថ្ងៃនាងមានសេរីភាពក្នុងការដើរហើនៅក្នុងភូមិគ្រឹះនេះណាស់ព្រោះតែម័រដឺនមេការធំមិននៅ។
"...."
"មិនឮយើងនិយាយទេហ្ហេស៎?"
"..."
"នែ៎អាក្មេងឆ្កួត!"
"..."
"នេះ-នេះឯងអ្ហាយយមិនឮយើងនិយាយថាឲយកទឹកឲយើងទេមែនទេ?"
"នាងជាស្អីដែលមកប្រើខ្ញុំ? ដៃមានម្តេចមិនយកខ្លួនឯង"
"យើងចង់ប្រើឯងវាយ៉ាងម៉េច?"
"ខ្ញុំមិនមែនអ្នកបម្រើនាងទេ"
"តែក៏ជាអ្នកបម្រើលើគ្រែមិនអ៊ីចឹង? យើងនិងឯងវាដូចតែគ្នាទេត្រូវគេស៊ីចោល"
"នាងមានសិទ្ធស្អីមកនិយាយបែបនេះដាក់ខ្ញុំ?"
"ហើយយ៉ាងម៉េចហេតុអ្វីយើងនិយាយមិនបាន?"
"ខ្ញុំថានាងភ្លេចឋានៈខ្លួនឯងហើយទេដឹងឡាមី?"
"ឯង..!"
"កុំឲខ្ញុំកាចឲសោះត្រូវដឹងខ្លួនផងថានាងនៅចំណុចណាហើយខ្ញុំ..នៅចំណុចណា..មនុស្សដូចជានាងវាមិនខុសពីក្រដាសជូតមាត់នោះទេ"
"ឯង! ឯងអ្ហាយ..អាក្មេងឆ្កួតឯងថាឲនរណាក្រដាសជូតមាត់"នាងស្រែកច្រឡោតតោតតូងដូចជាមនុស្សឆ្កួតជេរប្រទិចទៅកាន់ថេហ្យុងដែលដើរចេញពីផ្ទះបាយទៅទាំងភ្នែកក្រហមឆ្អាល។
"បងស្រី!"
"វានោះជាមនុស្សលាក់ពុតច្បាស់ណាស់យើងត្រូវតែយករឿងនេះប្រាប់ចៅហ្វាយពេលគាត់ត្រឡប់មកវិញយើងត្រូវតែឲវាខ្ទាតពីភូមិគ្រឹះនេះចាំតែមើលចុះ!!"
"អ៊ីចឹងបងចង់ធ្វើយ៉ាងម៉េច?"
"ឱនមកនេះមក!"
ថេហ្យុងដើរមកខាងក្រៅភូមិគ្រឹះមកស្រោចទឹកផ្កាយ៉ាងរំភើយដើម្បីបំបាត់ភាពស្មុគស្មាញ។ ប៉ុន្មានថ្ងៃនេះគេចួបតែរឿងមិនល្អបើទោះប្រឹងគេចក៏គេចមិនផុតឈ្លើងតាមយាញីគេមិនឈប់។