Thirteen| បងស្រែកដាក់អូន?

446 75 7
                                    

តាំងពីថ្ងៃរហូតមកដល់ល្ងាចមេឃបាក់សម្រស់ចុះស្រទុំដោយការយប់យន្តឈានចូលមកដល់ថេហ្យុងអង្គុយឱបក្បាលជង្គង់រលីងរលោងឥតឈប់បាយទឹកក៏មិននឹកស្រេកឃ្លានតាំងពីដឹងថាជុងហ្គុកបានចាកចេញ។

“អូនញាំអ្វីបន្តិចទៅថេយ៍”ជេឃេ អង្គុយក្បែរគេលើកបាយលើកទឹកយកមកឲគេជាច្រើនដងតែគេនៅតែទទួចមិនព្រមញាំសោះ។

“អូនមិនឃ្លានទេ”

“អូនមិនញាំអ្វីតាំងពីថ្ងៃមកប្រយ័ត្នឈឺក្រពះ”

“អូនមិនឃ្លានពិតមែន”

“ថេហ្យុងកុំឲបងនិយាយច្រើនដងពេក!”

“បង-”

“ប្រាប់ថាឲញាំក៏ញាំភ្លាមទៅ!!!!”ថេហ្យុង តក់ស្លុតនឹងអកប្បកិរិយារបស់ជេឃេជាខ្លាំងពេលគេស្រាប់តែផ្លាស់ប្តូរចំពោះគេភ្លាមៗសឹងតែមិនអាចនឹកស្មានដល់។ មុននេះគេស្រែកដាក់ខ្លួន?

“ប-បងស្រែកដាក់អូន?”

“ក៏ធ្លាប់ប្រាប់ហើយថាមិនចូលចិត្តស៊ាំដដែលឲញាំក៏ឆាប់ញាំទៅ”នាយស្រែកសម្លុតគេដូចសម្លុតអ្នកទោសអ្នកដែលយំក្សោះខ្លួនក៏ប្រែមកជាញ័រទទ្រើកដោយការភ័យខ្លាច។ ថេហ្យុងធ្លាប់ត្រូវជុងហ្គុកដាក់ទោសក៏ពិតមែនតែមិនដែលទទួលបានការសម្លុតពីនាយម្តងណាឡើយជុងហ្គុកហិង្សារធ្វើបាបរាងកាយគេឥឡូវនេះជេឃេសម្លុតគេដោយសម្រែកអ្នកទាំងពីគឺខុសគ្នាគេខ្លាចជេឃេណាស់។ មនុស្សមិនធ្លាប់ទទួលបានការស្រែកសម្លុតមកត្រូវចួបភ្លាមៗបែបនេះវាធ្វើឲគេស្លុតសឹងតែគាំងបេះដូងស្លាប់មួយរំពេច។

“អូន-អូនព្រមញាំហើយ”

“ក៏ឆាប់ញាំទៅនៅដល់អង្កាល់ទៀត?”

“អូនញាំហើយៗ..”

“ធ្វើដូចមាននរណាងាប់គ្រាន់វាទៅបាត់ក៏ស្រែកយំនឹកនាវាណាស់បើស្រលាញ់វាម្លឹងៗម្តេចមិនរត់ទៅតាមវាទៅនៅនឹកអាឡោះអាល័យវាឲយើងឃើញធ្វើស្អី?”

“ប-បងជេឃេបង-”

“គួរឲធុញបំផុតហើយ!”នាយដើរចេញទៅក្រៅបិទទ្វារគ្រាំងធ្វើឲថេហ្យុងនឹកស្មានមិនដល់រឹតតែខ្លាំងថាមុននេះអ្វីដែលគេបានឮវាពិតឬអត់ដែលជេឃេនិយាយពាក្យអសុរោះដាក់ជុងហ្គុក? គេវិលវល់វង្វេងវង្វាន់អស់ហើយម្តេចក៏នាយប្រែក្លាយជាបែបនេះ?

Merciless Master Where stories live. Discover now