Eleven| យើងជាប្តីយើងមានសិទ្ធ!

425 47 4
                                    

អង្គុយនៅលើសាឡុងគ្មាននរណាម្នាក់ហ៊ានមាត់កមុននោះឡើយថេហ្យុងឈរភ្លឹកៗសម្លឹងមុខជុងហ្គុកផងជេឃេផងក្នុងរឿងនេះគេបែរជានៅកណ្តាលទៅវិញគេមិនដឹងថាគួរធ្វើបែបណាបន្តនោះឡើយគេពិតជាបែងចែកមិនដាច់ពិតមែន។

ផាច់ៗ!!

“អង្គុយមកថេយ៍!”ជេឃេ ទះដើមភ្លៅមាំនាយផ្លាច់ៗបង្គាប់ឲថេហ្យុងមកអង្គុយលើភ្លៅខ្លួន។ តែដូចដែលបានដឹងរាងក្រាស់ម្ខាងទៀតម្តេចនឹងសុខចិត្ត?

“ថេហ្យុងត្រូវតែអង្គុយលើភ្លៅយើង”

“គេជាសង្សារខ្ញុំ!”

“តែគេជាប្រពន្ធយើង!”

“ស្អី? ការពីអង្កាល់កុំមកបញ្ចេញសិទ្ធត្រួតត្រាលើថេហ្យុងរបស់ខ្ញុំ”

“ឯងទេដែលគ្មានសិទ្ធ”

“បានហើយអូនថាបានហើយបងកុំឈ្លោះគ្នា”គេទើបនឹងយំហើមភ្នែកព្រោះតែជេឃេចាប់បានថាខ្លួនក្បត់នាយតែឥឡូវនេះពួកគេបែរជាមកឈ្លោះគ្នាដណ្តើមនាយទៅវិញ។

“អង្គុយលើភ្លៅយើង!”ជុងហ្គុក សម្លក់ថែមទាំងគម្រាមទៅកាន់ថេហ្យុងថែមទៀតទើបគេងាកសម្លឹងមុខជេឃេគេក៏សម្លក់បងប្រុសខ្លួននិងងាកមករកថេហ្យុងដែរ នាយម៉េចនឹងសុខចិត្តឲគេទៅបងប្រុសខ្លួនទៅ?

“អូនមិនអង្គុយលើនរណាទាំងអស់”ថេហ្យុង ដើរទៅអង្គុយសាឡុងមួយនៅម្ខាងជំហៀងដៃពួកគេទើបរាងក្រាស់ទាំងពីរត្រូវច្រឡោតខឹងខាំមាត់ក្នក់ក្នាញ់ដាក់ថេហ្យុង។

“ថេហ្យុងម្តេចក៏អូនធ្វើបែបនេះ?”

“អូនខំគិតស្មានថាបងនឹងខឹងអូនជេឃេតែបងបែរជាឈ្លោះគ្នាជាមួយលោកម្ចាស់ព្រោះតែរឿងអង្គុយនេះទៅវិញ”

“ព្រោះបងស្រលាញ់អូន”

“យើងក៏ស្រលាញ់ថេហ្យុងដែរ”មិនឲចាញ់ចិត្តជុងហ្គុកក៏លូកមាត់ថែម។

“បងមិនខឹងស្អប់អូនទេមែនទេតែមុននេះបងបានឃើញបងដូចជាខឹងនឹងអូនណាស់ជេឃេ..?”ពិតមែនហើយជេឃេខឹងគេណាស់ពួកគេទើបនឹងទាស់សម្តីគ្នាមុននេះរួចចុះពេលនេះ?

“ព្រោះតែបងដឹងថាអូននៅតែជារបស់បងដរាបណាអូននៅតែស្រលាញ់បង-បងមិនអាចខឹងស្អប់អូនទេ”

Merciless Master Where stories live. Discover now