ភាគទី១ ៖ អូនតូច ផាក ស៊ុងហ៊ុន

1.2K 141 37
                                    


Jake pov :
     មនុស្សគ្រប់គ្នាតែងតែនិយាយថា ស្រលាញ់អីប្រញាប់សាវាហ្នឹងមកប្រយ័ត្នវារត់ទៅបាត់លែងបានក្លាយជារបស់យើងតទៅទៀត។ ដូចនេះហើយ ខ្ញុំជេគ ស៊ីម កូនប៉ាតូចថេយ៉ុង និងប៉ាធំជុងហ្គុកត្រូវតែមានភាពក្លាហាននៅក្នុងឆាកជីវិតទៅញ៉ែក្មេងប្រុសមុខងាប់ដូចជាស៊ុងហ៊ុនឱ្យទាល់តែបាន។
     “អេ… អូនប្រុសអង្គុយម្នាក់ឯងបែបនេះប្រយ័ត្នមូសខាំណា” ជេគពោលសម្ដីដោយឫកពាជឿជាក់ ជឿជាក់ថាក្មេងដែលនៅចំពោះមុខនេះនិងនិយាយជាមួយខ្លួន តែអ្នកណាទៅដឹងថា…
     “អេ… ម៉េចមិននិយាយជាមួយខ្ញុំចឹងអូនតូច?” ជេគចាប់ផ្ដើមឈរអេះក្បាល នេះគេខំចុះទន់និយាយជាមួយដល់ថ្នាក់នេះហើយនៅមិននិយាយជាមួយទៀតឬ? តែមិនថ្វីនោះទេខូលបែបនេះហើយបានសមជាប្រពន្ធជេគ។
     “អូនតូច…”
     “ចេញទៅ រំខាន” ស៊ុងហ៊ុនតូចហើបមាត់ស្រដីឡើងទាំងគម្រោះគម្រើយតែជេគយើងមិនបានទៅខឹងស្អប់អីទេបែរជារំចួលចិត្តដែលគេបានឆ្លើយតបជាមួយខ្លួនទៅវិញ។
     “ចាប់អារម្មណ៍ខ្ញុំមែនបាននិយាយជាមួយខ្ញុំ?” គ្រាន់តែជេគនិយាយចប់ស៊ុងហ៊ុនយើងនេះងាកទៅសម្លក់ស្ទើរតែជ្រុះគ្រាប់ភ្នែកចេញមកក្រៅទៅហើយ តែជេគយើងនេះកាន់តែរំភើបទៅទៀតដែលបានស៊ុងហ៊ុនងាកមកមើលមុខខ្លួនបែបនេះ។
     “ចេញទៅ” សម្ដីតែ២ម៉ាត់របស់ស៊ុងហ៊ុនបែរជាអាចឱ្យជេគរំចើបរំចូលចិត្តបានមិនថាជាសម្ដីគំរោះគម្រើយដល់ថ្នាក់ណានោះទេ។
     “មិនអីទេអូនតូច នេះស្ករសូកូឡាបងឱ្យអូន” ជេគដាក់ស្ករសូកូឡានៅក្បែរតុអង្គុយរបស់ស៊ុងហ៊ុនហើយក៏ដើរចេញមកវិញ។ ប៉ុន្មានថ្ងៃមកនេះគេពិតជារំខាន់សសៃប្រសាទរបស់ស៊ុងហ៊ុនខ្លាំងណាស់ អាចទេដែលថាស៊ុងហ៊ុនមិនចាប់អារម្មណ៍លើគេវិញនោះ?
     “មិនបានទេ មិនអាចឱ្យអូនស្អាតក្លាយទៅជារបស់អ្នកដទៃបានទេ ដាច់ខាតត្រូវតែជារបស់ខ្ញុំ” ជេគដើរបណ្ដើររអ៊ូបណ្ដើរ នៅក្នុងខួក្បាលរបស់គេខ្លាចថានិងមានគេមកដណ្ដើមស៊ុងហ៊ុនចេញពីខ្លួនទៅបាត់។
     “ខ្ញុំត្រូវតែប្រាប់ប៉ាធំ និងប៉ាតូចឱ្យពួកគាត់ចូលស្ដីស៊ុងហ៊ុនឱ្យខ្ញុំទើបបាន” ជេគនិយាយទាំងភិតភ័យ ក្មេងប្រុសម្នាក់នេះពិតជាស្រស់ស្អាតពិតមែន ជេគម៉េចនិងអាចបណ្ដាយឱ្យក្លាយទៅជារបស់អ្នកផ្សេងបាននោះ?

បងជារបស់អូន Where stories live. Discover now