កាយតូចច្រឡឹងត្រូវបានគេដាក់ឱ្យសម្រាកនៅលើពូកទន់។ ដ្បិតថាម្ចាស់រាងកាយបានសន្លប់ទៅហើយក៏ពិតមែនក៏ប៉ុន្ដែ ដៃគេតោងអាវនាយស៊ុងហ៊ុនយ៉ាងជាប់ណែនមិនព្រមលែងទាល់តែសោះ។
“ភ័យដល់ថ្នាក់សន្លប់ផងហេសនៀក?” ស៊ុងហ៊ុនរអ៊ូង៉ូវៗនៅក្នុងបន្ទប់របស់ខ្លួន។ ចំណែកចាស់ទុំក៏មិនហ៊ានចូលមករញ៉េរញ៉ៃព្រោះខ្លាចស៊ុងហ៊ុនស៊ីទាំងរស់អត់ស្គាល់ចាស់ទុំទេ។
“បើដឹងថាពេលធំឡើងស្អាតថ្នាក់នេះ កាលនោះបងមិនពន្លែងអូនឱ្យផុតពីដៃឡើយ” ស៊ុងហ៊ុននិយាយព្រមទាំងអង្អែលសក់ជេគថ្នមៗ។ អស់ពីអង្អែលសក់ទន់ៗ នាយយើងប្រែមកជាស្ទាបអង្អែលថ្ពាល់ទន់រលោងរបស់ជេគហើយក៏បន្តអូសមកដល់បបូរមាត់។
“ស្រស់ស្អាតថ្នាក់នេះគួរតែលេបចូលពោះទៅល្អទេ?” ស៊ុងហ៊ុនញញឹមចុងមាត់បន្តិច មុននឹងឱនទៅថើបមាត់ជេគថ្នមស្រាល។ ក្នុងកាលៈទេសៈបែបនេះទៅហើយក៏ជេគនៅតែមិនព្រមពន្លែងដៃរបស់គេចេញពីអាវរបស់ស៊ុងហ៊ុនដែរ ហេតុនេះហើយស៊ុងហ៊ុនត្រូវបង្ខំចិត្តឡើងមកដេកនៅលើគ្រែនេះជាមួយជេគតែម្ដងទៅ។ចំណាយពេលអស់ពាក់កណ្ដាលថ្ងៃទៅហើយ ក៏ដល់ពេលវេលាដែលជេគគាត់បានងើបពីការសន្លប់នោះទាំងធុញទ្រាន់។ កាយតូចព្យាយាមពត់អែនទៅក្រោយបន្តិចតែក៏ត្រូវគាំងស្ងៀមដោយសារតែគេខ្លួនឯងផ្ទាល់កំពុងតែស្ថិតនៅក្នុងរង្វង់ដៃរបស់ស៊ុងហ៊ុននេះហើយ។
ពួកគេទាំងពីតស្ថិតនៅលើគ្រែតែមួយ គេងឱបគ្នាហើយដណ្ដប់ភួយតែមួយ គិតមើលទៅគួរឱ្យស្រលាញ់កម្រិតណានោះ?
“ភ្ញាក់ហើយមែនទេ ប្រពន្ធសម្លាញ់?” គ្រាន់តែឮពាក្យថាប្រពន្ធភ្លាមជេគនេះរឹងខ្លួនស្ទើរតែអាចក្លាយទៅជាដុំថ្មបានទៅហើយ។ ស៊ុងហ៊ុននេះបានដៃដឹងថាជេគមិនអាចរើជាមួយខ្លួនបានក៏បញ្ចេញPheromonesខ្លួនឯងចេញមក តែលើកនេះគេបញ្ចេញក្លិនស្រាលស្រទន់មិនមែនជាក្លិនខ្លាំងធ្វើឱ្យអូមេហ្កាបញ្ចេញប្រតិកម្មអ្វីចម្លែកឡើយ។
“លោកបញ្ចេញ Pheromones មកធ្វើស្អី?” ជេគនិយាយដោយសំឡេងស្រាលៗធ្វើឱ្យស៊ុងហ៊ុនសើចបន្តិច។
“ឱ្យមនុស្សគ្រប់គ្នាដឹងថា អូមេហ្កាម្នាក់នេះមានម្ចាស់ហើយ” និយាយដល់រឿងមានម្ចាស់នេះជេគចាប់ផ្ដើមឆេះក្ដៅតែម្ដង គេស្ទុះរុញស៊ុងហ៊ុនចេញពីខ្លួន ទាំងម៉ួម៉ៅ។
“ខ្ញុំទៅមានកូនជាមួយលោកឯងតាំងពីពេលណា?” ជេគងើបអង្គុយមិនទាន់ស្រែកសួរនាំទៅកាន់ស៊ុងហ៊ុនដែលកំពុងតែខ្ទប់ច្រមុះព្រោះស៊ីមួយដៃជេគអម្បាញ់មិញឈឺដែរ។
“ក៏ ស្ថានការណ៍បង្ខំពេក” ស៊ុងហ៊ុនឆ្លើយបែបហីៗ តែកុំមើលមុខរបស់ជេគយើង ខឹងឡើងចេញផ្សែងទៅហើយ។ មនុស្សអីក៏ឃោឃៅចំពោះក្មេងតូចយ៉ាងនេះ?
“បង្ខំពេកហោចណាស់ក៏គួរតែនិយាយជាមួយខ្ញុំខ្លះដែរ មិនមែនគិតចង់ធ្វើអីធ្វើទៅឆៅៗបែបនេះទេ” ជេគធ្វើមុខស្អុយ នឹកខកចិត្តជាមួយស៊ុងហ៊ុនបន្តិច តែក៏មិនបានធ្វើឱ្យស៊ុងហ៊ុននេះព្រឺសម្បុរអ្វីនោះឡើយ។
“យ៉ាងម៉េចបានប្ដីស្អាតដូចជាខ្ញុំហើយនៅមិនសុខចិត្តទៀតឬ?” ស៊ុងហ៊ុនពោលដោយសម្ដីមិនសមស្របធ្វើឱ្យជេគលួចខឹងនៅក្នុងចិត្តបន្តិច។
“ខ្ញុំអត់មានបាននិយាយថាខ្ញុំចង់បានលោកឯងធ្វើប្ដីនោះទេ” ជេគពេបមាត់ ចំណែកស៊ុងហ៊ុននេះក៏លួចក្នាញ់ជេគបន្តិច មនុស្សអីសូម្បីតែខឹងក៏នៅតែស្រស់ស្អាតបែបនេះនោះ។ បើគិតៗទៅពិតជាគួរឱ្យធុញទ្រាន់ជាមួយមនុស្សស្អាតពិតមែន ស្អាតគ្រប់ពេលបែបនេះមានអាល់ហ្វាមកពីណាអាចទ្រាំបានទៅ?
“ស្អាតណាស់” ជេគភាំងបន្តិច ស្អីគេមនុស្សម្នាក់ដែលនៅចំពោះមុខខ្លួនកំពុងតែសរសើរគេមែរទេ? អស្ចារ្យមែន!
"លោកឯងកើតឆ្កួតអីហ្នឹង!" ជេគហេតុតែភ័យពេកក៏ស្ទុះលើកទិញពីគ្រែទាំងមិនបានត្រៀមចិត្ត។
"ឈប់លេងសើចហើយ... រៀបចំខ្លួនទៅខ្ញុំគិតថាពួកយើងគួរតែមានអាហារពេលល្ងាចជុំគ្រួសារដ៏ល្អមួយទើបបាន" ស៊ុងហ៊ុនពោលទាំងកំហូច។
"កុំនិយាយបន្លប់គួរតែជួយគិតគ្នាវិញថារឿងកូនបើសិនជាម៉ាក់របស់លោកឬប៉ារបស់ខ្ញុំទាមទារឲ្យពិនិត្យនោះ ពួកយើងក៏ធ្វើយ៉ាងណា?" ស៊ុងហ៊ុនសញ្ចឹងគិតបន្តិច។
"ខ្ញុំមានមិត្តភក្ដិជាគ្រូពេទ្យ... ត្រឹមតែធ្វើក្រដាស dna ក្លែងក្លាយមួយប្រហែលជាមិនពិបាកទេដឹង?" គេនិយាយតែញញឹមរួចចូលទៅក្នុងបន្ទប់ទឹកបាត់ទុកឲ្យរាងកាយតូចច្រឡឹងរបស់ ជេគនៅគិតមិនទាន់យល់តែម្នាក់ឯងក្នុងបន្ទប់។
"អាមនុស្សឆ្កួតគិតចង់ធ្វើអីក៏ធ្វើម្នាក់ឯងមិនឲ្យដំណឹងគ្នាមុនសោះ" នឹកពេលណាខឹងពេលហ្នឹង!!