ភាគទី៣ ៖ មានកូន!!

709 127 51
                                    

     “ផាក ស៊ុងហ៊ុន?” ជេគឧទានឡើង ស្អីគេនេះរត់ពីក្រពើមកចួបខ្លាមែន? គេមិនបានចង់មកចួបស៊ុងហ៊ុនស្អីនេះទេ ចុះបើគេស្រាប់តែរំលឹករឿងកាលពីក្មេងជេគមិនខ្មាស់គេស្លាប់ហើយទេឬ? ពុទ្ធោអើយយកមុខទៅទុកត្រង់ណាទេយើង។
     “ដាក់ខ្ញុំចុះត្រង់នេះហើយ” ជេគពោលដោយសំឡេញ័រៗ នេះគេពិជាត្រូវចុះដើរនៅកណ្ដាលផ្លូវពិតមែនឬ? ឡប់ហើយ។
     “ចង់ឱ្យខ្ញុំជួយក៏ឡើងមកជិះឡានខ្ញុំ ពេលខ្ញុំអស់ប្រយោជន៍ក៏នៅតែបញ្ជារខ្ញុំ អូមេហ្កាក្លាហាន” ស៊ុងហ៊ុននិយាយបង្អូសសំឡេងហាក់បង្កប់អត្ថន័យអ្វីម្យ៉ាង សម្ដីរបស់ស៊ុងហ៊ុនបានធ្វើឱ្យជេគភ័យខ្លាចបន្តិច តែមិនថ្វីទេ។
    “លោកដឹងយ៉ាងម៉េថាខ្ញុំជាអូមេហ្កា? កុំចេះតែនិយាយផ្ដេសផ្ដាសពេក” ជេគតបដោយសំឡេងញ័រៗ។ តើអាម្នាក់គឺជាក្មេងតូចផាក ស៊ុងហ៊ុនដែលគេធ្លាប់ស្គាល់មែនឬអត់នេះ?
     "ផ្ដេសផ្ដាស? ជេគ ស៊ីម!!" ជេគភ្ញាក់ដូចគេទះ លើកនេះគេច្បាស់ក្នុងចិត្ត១០០%តែម្ដងថាស៊ុងហ៊ុន គឺនៅចងចាំគេ... ចាំច្បាស់ទៀតផង។
     "លោក..." ជេគញ័រមាត់មិនដឹងថាគួរនិយាយអ្វីព្រោះថាគេចាប់បានមុនទៅហើយ។
     "ចុះក្រែងនិយាយថាខ្ញុំយកខ្ញុំធ្វើជាប្រពន្ធនោះអី ម្ដេចបានប្រែក្លាយទៅជាអូមេហ្កាទៅវិញ? អូមេហ្កាដូចជាឯងនៅចង់បានអាល់ហ្វាថ្នាក់ខ្ពស់ដូចជាខ្ញុំទៅធ្វើជាប្រពន្ធទៀតទេ?" ជេគលេបទឹកមាត់។ អាម្នាក់នេះមិនមែនស៊ុងហ៊ុនទេដឹង? ស៊ុងហ៊ុនឯណានិយាយច្រើនហើយព្រានបែបហ្នឹងនោះ? ស៊ុងហ៊ុនរបស់គេគឺខូលៗទៅវិញទេ។
     "លោកមែនស៊ុងហ៊ុនរបស់ខ្ញុំទេ" ជេគសម្រួលអារម្មណ៍ខ្លួនឯងបន្តិចព្រមទាំងលិឌcandyបន្តធ្វើមិនដឹង។

ងីត!!!
     "ខ្ញុំជារបស់ឯងពីពេលណា?" ជេគផ្ងាកមកមុខដោយសារតែសុងហ៊ុនចាប់ហ្រ្វាំងឡានភ្លាមៗមិនឲ្យដំណឹង។ អីដែលសំខាន់ស៊ុងហ៊ុនក្បាលខូចនេះនៅបញ្ចេញ Pheromones របស់ខ្លួនឲ្យសាយភាយពេញឡានទៀតផង ដូចនេះនៅលើខ្លួនរបស់ជេគគឺមានជាប់Pheromonesរបស់គេហើយ អាល់ហ្វាផ្សេងនឹងមិនមករញ៉េរញ៉ៃជាមួយជេគឡើយ។
     "អេ...លោកអាងខ្លួនឯងជាអាល់ហ្វាចង់បញ្ចេញPheromones ដាក់អ្នកណាក៏ស្រេចតែចិត្តមែន?" ជេគចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រណុក សុខៗត្រូវបានអាល់ហ្វាថ្នាក់ខ្ពស់មកបញ្ចេញPheromonesដាក់បែបនេះ អូមេហ្កាដូចជាគេងាយនឹងមាន heat ណាស់។
     "ក្រែងថាខ្ញុំជារបស់ឯងមិនអ៊ីចឹង? ដូចនេះPheromonesខ្ញុំក៏គួរតែមាននៅលើខ្លួនឯងដូចគ្នាអូមេហ្កាតូច!" ស៊ុងហ៊ុនកំហូចនិយាយហើយក៏ចុះពីឡាន ព្រមទាំងបើកទ្វារខាងក្រោយចាប់បីរាងកាយជេគចេញមកធ្វើមិនដឹង ចំណែកជេគវិញក៏មិនអាចរកបម្រើចេញពីគេបានដោយសារតែPheromonesរបស់ស៊ុងហ៊ុនបានធ្វើឲ្យរាងកាយរបស់គេចុះខ្សោយមិនអាចប្រកែកបានបាត់ទៅហើយ។
     "លោក...លោកឯងនាំខ្ញុំមកសណ្ឋាគារធ្វើអី? គិតចង់ធ្វើអីផ្ដេសផ្ដាសប្រយ័ត្នខ្ញុំប្ដឹងណា" ជេគភ័យញ័រដូចជាកូនសត្វទៅហើយតែក៏មិនអាចធ្វើអ្វីបានក្រៅពីឲ្យអាល់ហ្វារូបនេះ បីគេចូលទៅក្នុងសណ្ឋាគារហ្នឹងតែប៉ុណ្ណឹងឯង។
  
Room235
     ស៊ុងហ៊ុនទម្លាក់ជេគលើពូកស្រាលៗព្រមទាំងដកយកថ្នាំបំបាត់heatឲ្យជេគផឹក។ ព្រោះគេផ្ទាល់ក៏មិនបានចង់ធ្វើបាបជេគដែរ គ្រាន់តែថាបើគេមិនធ្វើដូច្នោះទេអូមេហ្កាក្បាលខូចមួយនេះនឹងរត់ចេញពីគេមិនខាន។
     "យល់ដល់កាលពីក្មេង ឯងធ្លាប់ចង់បានខ្ញុំធ្វើជាប្រពន្ធដូច្នេះ ខ្ញុំមានអ្វីចង់ឲ្យឯងជួយបន្តិច" គ្រាន់តែជេគលេបថ្នាំរួច ស៊ុងហ៊ុននេះក៏ប្រញាប់ស្នើរឡើងតែម្ដង ជេគវិញដកដង្ហើមញាប់ៗសម្លឹងមើលទៅទ្រូងហាប់ណែនរបស់ស៊ុងហ៊ុនដែលរបូតលេវនោះ។
     "ជួយអី ខ្ញុំទើបតែមកដល់ប្រទេសកូរ៉េមិនដល់ 2 ម៉ោងផងក៏ត្រូវគេបង្ខំឲ្យជួយហើយឬ? អយុត្តិធម៌ណាស់" ជេគរអ៊ូង៉ូវៗទាំងដែលភ្នែករបស់គេមិនអាចងាកចេញពីទ្រូងស៊ុងហ៊ុនបានឡើយ។
     "ជួយធ្វើឱ្យគូដណ្ដឹងរបស់ខ្ញុំផ្ដាច់ពាក្យ ខ្ញុំនឹងលែងឲ្យឯងមានសេរីភាពវិញ" ជេគឮហើយក៏សើចបន្តិច។
     "លោកឯងឡប់ទេអី? បើខ្ញុំមិនជួយក៏ខ្ញុំមានសេរីភាពដែរ" ជេគតបហីៗតែស៊ុងហ៊ុនបែរជាសើច។
     "អ៊ីចឹង អាថ៌កំបាំងនៅពីក្មេងដែលឯងចង់បានខ្ញុំធ្វើជាប្រពន្ធនឹងត្រូវល្បីរន្ទឺជាមិនខាន ម្យ៉ាងខ្ញុំក៏អាចនាំឯងឱ្យទៅនៅផ្ទះឯងវិញបានដូចគ្នាបើឯងមិនព្រមស្ដាប់តាមខ្ញុំ" លេងគម្រាមតែម្ដងហើយនេះ!! ជេគលេបទឹកមាត់ក្អឹកៗនេះគេត្រូវចាញ់ប្រៀបអាល់ហ្វាថ្នាក់ខ្ពស់នេះមែនឬ? មិនសមហេតុផលសោះ។
     "ខ្ញុំគ្មានពេលឲ្យឯងគិតច្រើនឡើយ សម្រេចថាឯងយល់ព្រមទៅចុះ ហើយយប់នេះទៅចូលរួមកម្មវិធីជាមួយខ្ញុំ..." ស៊ុងហ៊ុនសម្លឹងកជេគបន្តិចរួចក៏ឱនទៅជញ្ជក់កជេគឲ្យមាន hickey ជាប់កធ្វើឲ្យជេគនេះស្ទើរតែស្រែកបែកបន្ទប់ទៅហើយ។
     "អាមនុស្សឡប់ អាអាល់ហ្វាសតិអារម្មណ៍ អា...អា...អាស្អីក៏ស្អីទៅវ៉ើយ៎យើងទៅរកប៉ាតូច ប៉ាធំយើងវិញហើយ មិនមកលេងហ្គេមឡប់ៗស្អីជាមួយលោកឡើយ" ជេគស្ទុះងើបចេញពីពូកបម្រុងបើកទ្វារទាំងកំហឹងតែ...
     "គ្រាន់តែសម្ដែងធ្វើជាគូស្នេហ៍ ហើយបន្ទាប់មកឈ្លោះគ្នាជាមួយគូដណ្ដឹងខ្ញុំ ធ្វើឱ្យម៉ាក់របស់ខ្ញុំយល់ព្រមផ្ដាច់ពាក្យ គ្រប់យ៉ាងក៏ចប់... ខ្ញុំនឹងផ្ដល់លុយឲ្យឯង50លានដុល្លា!!" គ្រាន់តែឮតម្លៃលុយគ្នាជេគមិនស្ទាក់ស្ទើរឡើយ។ ចំនួនលុយប៉ុណ្ណេះអាចធ្វើឱ្យជេគរត់គេចពីផ្ទះដោយមិនបារម្ភពីការចាយវានោះទេ ថេយ៉ុង និងជុងហ្គុកក៏មិនអាចតាមចាប់គេបាន ហើយមិនអាចបង្ខំឲ្យគេទៅរៀបការជាមួយនឹងអាល់ហ្វាថ្នាក់ខ្ពស់ដែលគេមិនស្គាល់បានទៀតឡើយ។
     "យល់ព្រម! ខ្ញុំពូកែសម្ដែងណាស់ពេលខ្ញុំនៅអូស្ត្រាលី ខ្ញុំក៏បានរៀនថ្នាក់សម្ដែងខ្លះដែរ ហើយអារឿងឈ្លោះគ្នាជាមួយនឹងអូមេហ្កាឆ្នាស់ៗខ្ញុំក៏ពូកែដូចគ្នា ចំណែកមនុស្សចាស់ក៏រហ័សនឹងចូលចិត្តខ្ញុំដែរដូចនេះកុំបារម្ភអី!" ជេគផ្លាស់ប្ដូរមួយរំពេចគេងាកមកញញិមញញ៉ែមយល់ចិត្តស៊ុងហ៊ុនធ្វើមិនដឹង។
     "យប់នេះត្រូវតែងខ្លួនជាអូមេហ្កាពេញតួ... ព្រមទាំងអោយខ្ញុំកាន់ចង្កេះពេញមួយយប់ទៀតផងដូច្នេះត្រៀមខ្លួន...!" ស៊ុងហ៊ុនពោល។
     "ហើយកុំបារម្ភរឿងលុយចប់កម្មវិធីភ្លាមខ្ញុំនឹងធ្វើកិច្ចសន្យាមួយ ខ្ញុំនឹងឲ្យលុយពាក់កណ្ដាលទៅកាន់ឯងមុន ពេលបញ្ចប់ការងារខ្ញុំនឹងឲ្យពាក់កណ្ដាលទៀត" ស៊ុងហ៊ុនបន្តជេគក៏ញញិមក្បួចតែម្ដង។

បងជារបស់អូន Where stories live. Discover now