"ប្ដឹង? ប្ដឹងទៅអត់ចង់ខ្វល់!" សាន់នូងាកមុខទៅស្រែកគំហកដាក់ជុងវ៉ុងវិញ ហើយក៏មិនភ្លេចបោកសក់ជេគដែលនៅពីក្រោមខ្លួនស្ទើរតែជ្រុះសក់អស់ពីក្បាល។
"ក្មេងឈ្លើយ ឈ្លើយ៩ ឈ្លើយគ្មានអ្នកចង់រាប់" ជេគផ្ដួលសាន់នូវិញព្រមទាំងស្រែកខ្លាំងៗអស់សំឡេង។
"ឈឺវ៉ើយ៎ឈឺ !!"ជេគស្រែកអស់សំឡេង ជុង វ៉ុននេះវិញកាន់តែក្រឺតខ្នាញ់ជាមួយនឹងពីរនាក់នេះថ្វេរដង។
"យើងបោចសក់ឲ្យឯងឈឺហ្នឹងហើយ" សាន់នូមិនព្រមឈប់....
"ល្អអ្នកទាំងពីរផ្គើនជាមួយខ្ញុំមុនទេ.....!!" ជុងវ៉ុនមិនមាត់ គេទាញយកអំបោសចេញមកទាំងមុខម៉ូវ។ប៉ុស្តិ៍ប៉ូលិស!!
"អាធ្យាស្រ័យតើអ្នកណាជាអ្នកផ្ដើមបញ្ហាមុនរវាងអ្នកទាំងបី?" ប៉ូលីសកំលោះសង្ហា មុខមាត់ស្រស់ថ្លាមានប្រជាប្រិយ អង្គុយកាន់សំណុំឯកសារដែលមានភ្ញៀវដើរកាត់ហាងបានដាក់ពាក្យបណ្ដឹង។
"ពួកគេទាំងពីរ!!" ជុងវ៉ុននៅលើផ្ទៃមុខមានបែកជាំដល់ថ្នាក់ចេញឈាម តែមើលទៅដូចជាមិនថ្វីទេព្រោះនៅសំដីបានដដែល។
"រឿងរបស់ពួកខ្ញុំតែឯងលូកដៃឲ្យសមមុខទៅដែលត្រូវរបួសបែបនេះ" សាន់នូមិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏មិនចុះញ៉មនរណាឡើយ។ អ្នកណាដាក់មកគឺដាក់ទៅវិញមិនឲ្យចាញ់នោះទេ។
"មែនហើយគេជាអ្នកបង្ករឿងមុន" ជេគមិនបានចង្អុលទៅម្ចាស់ហាងទេគឺចង្អុលមកកាន់សាន់នូដែលខាំមាត់ជាប់នោះ។
"បង្កររឿងមុនទៅទាំងពីរនាក់សោះកុំចេះតែនិយាយ" ជុងវ៉ុនជ្រៀតសម្ដី សាន់នូគោះតុផាំងព្រមទាំងមូលដៃអាវបម្រុងធ្វើសង្រ្គាមបន្តតែ....
"អាធ្យាស្រ័យអ្នកទាំងបីនេះនៅក្នុងប៉ុស្តិ៍ប៉ូលីសណា!! មុននឹងចង់ធ្វើអ្វីសូមមេត្តាគិតសិន" ប៉ូលីសសង្ហាងើបឈរអស់កម្ពស់មុននឹងដើរទៅយកខ្នោះដៃចំនួន 3 យកមកដាក់ឱ្យអ្នកទាំងបីមុននឹងបញ្ជូនចូលទៅក្នុងគុក។
"ពួកឯងមិនអាចដាក់ខ្ញុំចូលក្នុងក៏បានទេ!! គេទាំងពីរនាក់នេះជាអ្នកមកបង្ករបញ្ហានៅក្នុងហាងរបស់ខ្ញុំហេតុអីក៏ខ្ញុំត្រូវចូលគុកដែរនោះ? ចង់ស្គាល់ប្ដីរបស់ខ្ញុំទេប្រយ័ត្នខ្ញុំប្ដឹងប្ដីរបស់ខ្ញុំណា៎" ត្បិតថាដៃជាប់ខ្នោះក៏ពិតមែនតែជុងវ៉ុននេះមិនបានស្ងាត់មាត់ស្ងាត់កនោះទេ។
"ប្ដីរបស់ឯងវាអស្ចារ្យជាងប្ដីរបស់ខ្ញុំប៉ុណ្ណាទៅ? ប៉ូលីសស្អីមានសិទ្ធិស្អីមកចាប់ខ្ញុំដាក់គុកនោះ? ខ្ញុំនឹងប្ដឹងរបស់ខ្ញុំធ្វើឲ្យទីស្នាក់ការមួយនេះត្រូវដួលរលំតែម្ដង" ជេគមិនចាញ់ជុងវ៉ុនឡើយ។ នៅពេលដែលអូមេហ្កាទាំងពីរកំពុងតែអួតរឿងស្វាមីសាន់នូរបស់យើងបែរជាអង្គុយសម្លក់នៅក្នុងគុកទៅវិញ។
"មួយម៉ាត់ប្ដីពីរម៉ាត់ប្ដីអត់ចេះហត់ទេអី?" សាន់នូស្ងាត់មិនបានយូរឡើយគេស្ទុះអស់មួយទំហឹងខ្លួនងើបស្រែកសំឡុតទៅកាន់ពីរនាក់ទៀត។
"មនុស្សអត់ប្ដីបិទមាត់!!" ជេគស្រែក។