ធ្មេចបើកៗពិធីដែលមីណាបានរៀបចំគឺរួចរាល់បាត់ទៅហើយ។ ភ្ញៀវដែលបានអញ្ជើញមកក៏មកពេញវិមានតែម្ដង។ ជេគត្រូវបានមីណាបង្ខំឲ្យអង្គុយនៅលើកៅអីទទួលភ្ញៀវទាំងមិនសូវចង់។
"កូនប្រសាររបស់លោកស្រីពិតជាស្រស់ស្អាតមែន គ្មានមនុស្សស្រីឯណាស្អាតដូចជាគេឡើយ" ជេគបានត្រឹមតែអង្គុយញញឹមទទួលយករាល់ពាក្យសម្ដីដែលភ្ញៀវកិត្តិយសលើកសរសើរមកកាន់ខ្លួនឯងឡើយ។
"គ្មាននរណាអាចប្រៀបផ្ទឹមបានជាមួយនឹងកូនប្រសារខ្ញុំបានទេ" គេកាន់តែសរសើរលោកស្រីមីណាកាន់តែបានចិត្តស្ទើរតែភ្លេចទៅហើយថាកូនប្រសាររបស់ខ្លួនគឺជាកូនបង្កើតរបស់សត្រូវខ្លួន។
"អ្នកម៉ាក់ក្មេក ចុះបើតូចនិងប៉ាធំរបស់ខ្ញុំមានមកពិធីនេះឬអត់?" ជេគសួរនាំទៅកាន់ម្ដាយក្មេកខ្លួនទាំងទឹកមុខរាបស្មើ ចំណែកលោកស្រីមីណាញញឹមមិនសូវសម។
"ហៅមក... ពិធីធំយ៉ាងនេះមិនហៅមកយ៉ាងម៉េចហ្នឹងបានទៅ" លោកស្រីមីណាតបទៅកាន់កូនប្រសារវិញទាំងមិនសូវសម រួចក៏ដើរចាកចេញពីទីនោះបានទុកឱ្យជេគនៅអង្គុយទទួលភ្ញៀវជាមួយនឹងអ្នកបម្រើប៉ុន្មាននាក់។
"ខ្ញុំធុញថប់ខ្លាំងណាស់ជួយហៅប្ដីរបស់ខ្ញុំមកបន្តិចបានទេ?" ជេគងាកទៅនិយាយជាមួយនឹងអ្នកបម្រើដែលនៅក្បែរខ្លួនទាំងមិនសូវសម។ មិនដឹងជាពិធីអ្វីរបស់ម្ដាយក្មេកទេពិតជាអំពល់ទុក្ខពិតមែន។
"ចាសលោកប្រុសតូចសូមរង់ចាំបន្តិចណាខ្ញុំនឹងទៅរកលោកប្រុសធំមកឱ្យ" ជេគប្រញាប់ក្រវីក្បាលគេមិនអាចរង់ចាំបានទេ។
"ខ្ញុំគិតថាខ្ញុំគួរតែទៅរកគាត់ដោយខ្លួនឯងវិញទើបបាន ពួកឯងនៅទទួលភ្ញៀវចុះ" ជេគស្ទុះងើបឈរមួយទំហឹងខ្លួន លេងខ្វល់ពីភ្ញៀវអ្វីទៀតហើយសំខាន់ពេលនេះចង់ចាកចេញពីទីនេះជាទីបំផុត។"ផាក ស៊ុងហ៊ុន" ជេគស្រែកមកពីចម្ងាយនៅពេលដែលឃើញប្ដីរបស់ខ្លួនកំពុងតែនិយាយស្និទ្ធស្នាលជាមួយនឹងស្ត្រីរូបស្រស់ម្នាក់។
"អូនសម្លាញ់មានការអ្វីមែនទេ?" ស៊ុងហ៊ុនតបទៅកាន់ភរិយារបស់ខ្លួនវិញដោយសំដីស្រាលស្រទន់ ក៏ប៉ុន្តែមើលទៅភរិយារបស់គេដូចជាមិនបានទន់ភ្លន់ជាមួយឡើយ។
"វិធីធំយ៉ាងនេះមិននៅជាមួយខ្ញុំទេ បើជាយកពេលអត់ប្រយោជន៍មកញ៉ែស្រីឬ?" ជេគមិនសួរនាំអ្វីទាំងអស់ឃើញភ្លាមវាយតម្លៃយកតែម្ដង កំពុងតែធុញជាមួយម្ដាយក្មេកផងឃើញប្ដីស្និទ្ធិស្នាលជាមួយស្រីផ្សេងទៀត។
"មិនមែនដូចអូនគិតទេ..."
"មិនមែនដូចខ្ញុំគិតយ៉ាងម៉េច? នេះបើខ្ញុំតាមមិនទាន់ទៅអស់ដៃគ្នាចូលបន្ទប់បាត់ទៅហើយក៏មិនដឹង" ចង់និយាយថាជេគមិនខ្វល់ថាសម្ដីរបស់ខ្លួនអាក្រក់ឬល្អទេដឹងតែម្យ៉ាងគត់ ពេលនេះគេពិតជាខឹងខ្នាញ់ជាមួយនឹងស្វាមីរបស់ខ្លួនជាទីបំផុត ជាទីបំផុតពិតមែនណា។
"ជេគ..." ស៊ុងហ៊ុនក្រហឹមដោយសំឡេងមិនសូវសមដាក់ប្រពន្ធរបស់ខ្លួនចំពោះមុខស្ត្រីម្នាក់នោះ។
"យ៉ាងម៉េចហៅខ្ញុំចង់លែងលះគ្នាមែន? លែងលះជាមួយខ្ញុំហើយទៅការជាមួយស្រីមុខយ៉ាប់ម្នាក់នេះឬ?" កាន់តែនិយាយកាន់តែវែងឆ្ងាយទៅហើយ។
"ស្ដាប់ហេតុផលបងបន្តិចបានអត់?" ស៊ុងហ៊ុនស្រែកខ្លាំងៗតបទៅកាន់ភរិយាវិញធ្វើឲ្យជេគ ភាំងបន្តិចព្រោះប្ដីរបស់ខ្លួនមិនដែលនិយាយសំដីធំតូចដាក់គេបែបនេះពីមុនមកឡើយ។
"ព្រោះតែស្រីម្នាក់នេះបងហ៊ានស្រែកដាក់ខ្ញុំមែនទេ? ល្អផាក ស៊ុងហ.....លែង" ជេគនិយាយមិនទាន់ចប់ផងក៏ត្រូវស្វាមីលើករាងកាយរបស់គេដាក់លើស្មា។ ស៊ុងហ៊ុនអូនគំនាបសុំទោសទៅកាន់ស្រីម្នាក់នោះរួចក៏លីប្រពន្ធរបស់ខ្លួនចេញទៅបាត់។
"មានរឿងអីមែនទេឆេយ៉ុន?" គ្រាន់តែប្ដីប្រពន្ធគេទៅបាត់ បុរសសង្ហាភ្នែកត្នោតក្រម៉ៅ ក៏បង្ហាញខ្លួនឡើងមកឱបចង្កេះរបស់ស្ត្រីនោះ។
"គឺប្រពន្ធរបស់ក្មួយប្រុសខ្ញុំប្រហែលជាប្រចណ្ឌខ្ញុំជាមួយនឹងក្មួយប្រុសខ្ញុំហើយ បងមើលមកអូនក្មេងពេកមែនទេ? នេះអូនបន្លំជាមួយនឹងក្មេង 20ជាងបានងើយឬ?" ឆេយ៉ុនលួចសើចបន្តិចព្រោះថានេះគេអាយុច្រើនជាងស៊ុងហ៊ុនដល់ទៅ២០ឆ្នាំ តែបែរជាអាចធ្វើឲ្យភរិយារបស់ក្មួយៗប្រចណ្ឌបាន បានន័យថាគេនៅក្មេងនៅឡើយទេ។
"ឮថាភរិយារបស់គេកំពុងតែពរពោះផង សង្ស័យតែក្មួយក្បាលខូចរបស់ខ្ញុំ មិនពិន័យប្រពន្ធរបស់គេខ្លាំងទៅចុះ" ឆេយ៉ុនមើលពីសកម្មភាពប្ដីប្រពន្ធគូនេះដើរចេញទៅយ៉ាងអស់សំណើច។