ភាគទី៦ ៖ សង្គ្រាមកណ្ដាលហាង

575 115 34
                                    

     កាយតូចច្រឡឹងរបស់ជេគត្រូវបានរៀបចំឡើងយ៉ាងស្រស់ស្អាតដើម្បីឲ្យស័ក្តិសមងារជាភរិយារបស់ស៊ុងហ៊ុន។ ជេគហាក់ធុញថប់បន្តិចដែលមានមនុស្សមកដើរអមឆ្វេងស្ដាំអីបែបនេះ តែថាស៊ុងហ៊ុនឲ្យគេមកតាមជេគមិនមែនជារឿងដែលខុសឡើយ សុខៗបាត់ប្រពន្ធនរណាទទួលខុសត្រូវ?
     "គ្រាន់តែមកទិញសម្លៀកបំពាក់ថ្មី ហេតុអ្វីក៏ចាំបាច់មានមនុស្សមកតាមច្រើនយ៉ាងនេះ?" ជេគឈរលើជណ្ដើរយន្ដទាំងទឹកមុខធុញទ្រាន់ពួកមនុស្សនេះអីក៏រញ៉េរញ៉ៃខ្លាំងយ៉ាងនេះ?
     ជេគដើរនៅក្នុងផ្សារទំនើបទាំងដង្ហើមធំ។ មនុស្សកំពុងតែពេញសប្បាយមកមានសម្ពាធដោយសារមានអ្នកអមឆ្វេងស្ដាំគួរឲ្យធុញទ្រាន់។
     "ស្អាតណាស់" ជេគសម្លឹងឃើញអាវរឹបរាងដែលសាកសមជាមួយខ្លួន។ ជេគស្ទុះមួយទំហឹងដើម្បីទៅយកអាវនោះ តែចៃដន្យអី ម្រាមដៃតូចស្រឡូនរបស់សាន់នូកំពុងតែឈោងមកចាប់កាន់អាវនេះដូចគ្នា។

     "របស់នេះខ្ញុំឃើញមុន" ជេគស្ទុះទៅទាញកន្រ្ដាក់យកអាវនោះចេញពីដៃសាន់នូទាំងអំណួត ចំណែកកាយតូចល្អិតរបស់សាន់នូក៏មិនបានឈរនៅស្ងៀមដែរ។ ជាយអាវម្ខាងនៅសាន់នូ  ជាយអាវម្ខាងទៀតនៅជេគ តោះនាំគ្នាចាក់លុយថាអ្នកណាជាអ្នកបានអាវនេះ?
     "បើឯងឃើញមុនហេតុអីក៏វាមកនៅលើដីរបស់ខ្ញុំ?" ថាហើយសាន់នូមិនដែលចេះចាញ់អ្នកណាទេ។
     "ក៏ព្រោះតែខ្ញុំរវល់ដើរមកយកហ្នឹងឯង បើឯងឃើញវាមុនម៉្លោះឯងច្បាស់ជាយកយូរណាស់ហើយមិនមែនមកយកពេលដែលខ្ញុំចូលមកយកទេ កំពុងតែរករឿងគ្នាច្បាស់ណាស់" ជេគរៀបរាប់វែងអន្លាយគេមិនអាចឱ្យអាវមួយនេះធ្លាក់ទៅក្នុងដៃអ្នកដទៃបានឡើយ។
     "ខ្ញុំឃើញមុន"
     "អត់ទេខ្ញុំជាអ្នកឃើញម..."
     ទាំងពីរនាក់ប្រទាញគ្នាចុះឡើងរហូតដល់ប្រហែកអាវជាពីរ។ កាយល្អរបស់សាន់នូត្រូវដួលអុកគូរទៅនឹងឥដ្ឋចំណែកជេគ សំណាងល្អដែលទប់លំនឹងខ្លួនទាន់តែយ៉ាងណាក៏នៅតែខ្ទៀតចេញពីគ្នាដដែ។
     "មកប្រទាញប្រទង់ជាមួយខ្ញុំមិនខ្លាចធ្លាក់កូនទេឬ?ទម្ងន់មែនឬអត់នេះនោះ?" សាន់នូគ្រាន់តែងើបឈរភ្លាមលើកដៃចង្អុលទៅចង្អុលពោះរបស់ជេគ។
     "ជារឿងរបស់ខ្ញុំកុំមកចេះដឹង" ជេគ។
     "រឿងរបស់ឯងស្អី? ប្ដីដែលឯងរៀបការជាមួយគឺជាគូដណ្ដឹងរបស់ខ្ញុំបើឯងមិនរៀបការជាមួយគេទេម៉្លេះខ្ញុំក្លាយទៅជាប្រពន្ធរបស់គេបាត់ទៅហើយ ជនទីបីមុខអាក្រក់" សាន់នូច្រត់ចង្កេះរៀបរាប់យ៉ាងវែងអន្លាយ ធ្វើឲ្យជេគហួសចិត្ត អ្នកណាទៅចង់រៀបការជាមួយនឹងស៊ុងហ៊ុនស្អីនោះ បើពេលនោះគេកុំល្ងង់ជឿស៊ុងហ៊ុន អាពិធីការឆ្កួតឡប់ស្អីនេះក៏មិនកើតមានឡើងដែរ។

បងជារបស់អូន Where stories live. Discover now