កាយតូចច្រឡឹងពត់ប៉ែនចុះឡើងហាក់មិនស្កប់ស្កល់ទាល់តែសោះ តែថាម្ដេចមានអារម្មណ៍ថាចម្លែកខ្លាំងយ៉ាងនេះ? សាន់នូស្ទុះងើបអង្គុយទាំងការភ្ញាក់ផ្អើល។
“នៅទីណាហ្នឹង?” សាន់នូងាកមុខមាត់ចុះឡើង មិនសូវជាយល់ន័យអ្វីឡើយ តែថាមកនៅទីនេះបានដោយរបៀបណា?
“អ្ហេ?” សាន់នូកាន់តែភ្ញាក់ព្រឺត បន្ទាប់ពីឃើញថា សូម្បីតែសម្លៀកបំពាក់នៅលើខ្លួនរបស់គេបានផ្លាស់ប្ដូរអស់ទៅហើយដែរ។ ភ្លាមៗនីគីស្រាប់តែបង្ហាញខ្លួនឡើង ធ្វើឱ្យសាន់នូកាន់តែភ័យខ្លាំងលើសដើម។
“ជួយផងខ្ញុំត្រូវគេរំលោភ” ងើបពីដេកភ្លាមមិនទាន់ សាន់នូស្រែកឡូឡាមិនអាចមាននរណាមកឃាត់បានឡើយ។ នីគីកាលបើឃើញបែបបនេះក៏ជ្រួញចិញ្ចើមឡើង។
“លោកឯង…លោកឯងរំលោភខ្ញុំ” សាន់នូស្រែកយំហូរ គេពិតជាមានអារម្មណ៍ថាខូចចិត្តណាស់ ខ្លាំងជាទីបំផុត។
“រំលោភ?” នីគីលើកដៃចង្អុលខ្លួនឯងបែបងឿនឆ្ងល់។ ហើយខ្លួនឯងទៅរំលោភក្មេងនេះពីកាលម្ដេចមិនដឹងសោះចឹង?
“ជួយផង” សាន់នូនៅតែបន្តស្រែកធ្វើឱ្យនីគីភាំងបន្តិច តែមិនថ្វីទេបើការស្រែកធ្វើឱ្យគេសប្បយចិត្តក៏បន្តស្រែកទៀតទៅចុះ។
“ជួយ...” លើកនេះនីគីទ្រាំស្ដាប់សំឡេងស្រែកហៅលែងបានក៏ស្ទុះយកដៃទៅខ្ទប់មាត់ជិត នឹកហួសចិត្តខ្លាំងៗ។
“ណែបើខ្ញុំរំលោភមែន ឯងគ្មានកម្លាំងមកស្រែកអ្វីបែបនេះឡើយ” ឮសម្ដីនីគីបែបនេះសាន់នូស្ងាត់បន្តិច។
“មែនតើខ្ញុំអត់មានឈឺស្អីបន្តិចផង” សាន់នូស្ទុះងើបឈរ អស់ជំហរហើយលោតទៅឱបកនីគីជាប់។
“ស្អីទៀតហើយ?” នីគីនិយាយពីថាឈឺក្បាលសាហាវ មិនគួរណាមកជួបក្មេងនេះឡើយក្នុងជិវិតមួយនេះ។
“រៀបការជាមួយខ្ញុំទៅ លោកក៏នៅកំលោះ ខ្ញុំក៏នៅក្រមុំ” សាន់នូតោងកនីគីជាប់ឯមាត់ក៏និយាយវែងអន្លាយមិនដឹងជាស្អី ទៅស្អីឱ្យប្រាកដទេ។
“ក្រមុំស្អី មើលលែងមើស” នីគីព្យាយាមរុញច្រានសាន់នូចេញពីខ្លួនដោយអារម្មណ៍ធុញថប់ តែសាន់នូនេះមិនព្រមលែងសោះឡើយ។
“ក្រមុំពិតមែនណា!” សាន់នូកាន់តែនិយាយ នីគីកាន់តែស្ដាប់លែងចូល។ មើលចុះ មើលចុះ មុននេះនៅស្រែឡូឡាថាខ្លួនចាប់រំលោភនៅឡើយសោះ ឥឡូវបែរជានៅតោងកគេជាប់មិនលែងទៅវិញ។
“ក្រមុំមែនបើមិនជឿសាកមើលក៏បាន” សាន់នូនៅតែបន្តរំអុក ចំណែកឯងនីគីឯណេះវិញ ធុញឡើងក្រពុលមុខទៅហើយ។
“បើមិនលែងកខ្ញុំទេ ខ្ញុំញាត់ឯងចូលគុកឥឡូវហ្នឹង” សាន់នូរហ័សលោតចេញពីនីគីវិញ រួចក៏អង្គុយស្ងៀមនៅលើគ្រែធ្វើមិនដឹង។ នីគីឃើញបែបនេះបានត្រឹមតែគ្រវីក្បាល នេះពិតជានៅក្មេងមិនដឹងអ្វីពិតមែន។