រាងកាយតូចច្រឡឹងព្យាយាមបើកភ្នែកឡើងមកដើម្បីមើលពិភពលោកខាងក្រៅម្ដងទៀតបន្ទាប់ពីបានបញ្ចប់សង្គ្រាមដល់ក្ដៅគគុកជាមួយនឹងស្វាមី។
ជេគបែរត្រឡប់ខ្លួនចុះឡើងទាំងឈឺចាប់ មិននឹកស្មានថាគេទទួលបានអារម្មណ៍ថាឈឺដល់ថ្នាក់នេះសោះ។
"អូយ" ជេគខ្ទប់ពោះជាប់ បីដូចជាមានអ្វីមួយនៅក្នុងនេះគេឈឺណាស់ឈឺដល់ថ្នាក់បកស្រាយមិនចេញ។
"មនុស្សចង្រៃ មនុស្សឡប់សតិ" ជេគហេតុតែមិនឃើញស្វាមីនៅជិតខ្លួនក៏កើតកំហឹងឡើងមក មនុស្សស្អីបំពានរាងកាយគេហើយក៏បាត់ខ្លួនបែបនេះ។
"ជេរអ្នកណា? ចង់ត្រូវថែមឬ?" ជេគត្រូវស្ងាត់មាត់ដូចគេចុក។ ស្វាមីគេនេះចង់មកក៏មកចង់ទៅក៏ទៅធ្វើមើលតែវិញ្ញាណបិសាចទៅហើយ។
"មានអ្នកណាឲ្យជេរទៀត?" ជេគពេបមាត់ មនុស្សឡប់សតិនេះសួរមិនដឹងរឿងពិតមែន។ រំលោភខ្លួនដល់ថ្នាក់ងើបដើរមិនបានផងនៅសួរសំណួរឡប់សតិទៀត។
ជេគពេបមាត់ជាប់មិនតបតជាមួយនឹងស្វាមី តែបើជាព្យាយាមដាក់ជើងចុះក្រោមធ្វើជាមនុស្សរឹងមាំឲ្យស្វាមីឃើញ។
ព្រូស!
ជេគក្ដោបពោះណែន រាងកាយននោលគកធ្លាក់ពីលើគ្រែ ធ្វើឲ្យស្វាមីរបស់គេបានត្រឹមតែគ្រវីក្បាលហួសចិត្តនិងការឹងទទឹងរបស់ភរិយា។
"មកនេះ" ស៊ុងហ៊ុនទ្រាំមើលស្ថានភាពភរិយារបស់ខ្លួនមិនបានក៏លើកបីជេគចូលទៅក្នុងបន្ទប់ទឹកបាត់ទោះបីជាភរិយារបស់គេបដិសេធយ៉ាងណាក៏គេមិនខ្វល់។គូស្វាមីភរិយានោះឲ្យចប់ត្រឹមហ្នឹងសិនចុះយើងនាំគ្នាក្រឡេកមកមើលសាន់នូមុខស្រស់ឯណេះវិញ និយាយពីថារាល់ថ្ងៃនេះទំនេរខ្លាំងណាស់ ការងារក៏មិនគិតធ្វើអ្វីក៏មិនធ្វើមួយថ្ងៃមួយថ្ងៃមកនៅតែទីស្នាក់ការប៉ូលីស អង្គុយទាមទារឱ្យនីគីមកដណ្ដឹងខ្លួនឲ្យរៀបការ។
"ជួយទៅទិញ គ្រាប់ធុញជាតិឲ្យខ្ញុំមួយប្រអប់ទៀតមក" សាន់នូដកលុយចេញពីកាបូបហើយហុចឱ្យកូនប៉ូលីសតូចមួយដែលនៅយាមការនៅមាត់ទ្វារ។
"បាទទានការងាររបស់ខ្ញុំគឺត្រូវសង្កេតនិងយាមការនៅទ្វារចេញចូលបើសិនបើខ្ញុំទៅបាត់នរណាជាអ្នកមើលការខុសត្រូវ?" សាន់នូសម្លក់មុខគេធ្មែរកាលដែល ចាសគេប្រើកូនប៉ូលីសតូចទៅមិនបាន។
"តែខ្ញុំជាអនាគតភរិយារបស់ចៅហ្វាយឯងណា ចង់ជំទាស់ចិត្តខ្ញុំមែនទេ?" សាន់នូខាំមាត់ក្មេងនេះលែងដឹងខុសត្រូវអស់ហើយមែនទេបានជាខ្លាំងដៃដាក់ខ្លួនម៉្លេះ?
"ប្រសិនបើលោកជាអនាគតភរិយារបស់លោកនាយពិតមែន ក៏សូមអញ្ជើញទៅប្រើលោកនេះឲ្យទៅទិញឲ្យចុះព្រោះនោះជាការងាររបស់គាត់ត្រូវបម្រើភរិយា" ជេគខឹងឡើងញ័រ ក្មេងប៉ូលីសមួយនេះកំពុងតែប្រឆាំងខ្លួនជាសាធារណៈច្បាស់ណាស់។
"ហ៊ានប្រើឱ្យខ្ញុំទៅបញ្ជាអនាគតស្វាមីខ្ញុំផងឬ? ឯងលេងចង់មានការងារធ្វើហើយមែនទេ?" សាន់នូមានជាការញេញមិនព្រមឈប់ ទោះបីក្នុងពេលនេះគេមិនទាន់ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយនឹងនីគីក៏ដោយចុះក៏គេនៅតែប្រើអំណាចជាអនាគតភរិយាមកបញ្ជាអ្នកដទៃតាមតែចិត្ត។
"អាវ! ក្រែងលោកថាជាអនាគតភរិយាលោកនាយ អ៊ីចឹងក៏ប្រើអនាគតស្វាមីរបស់លោកចុះ" កូនប៉ូលីសរូបនេះអស់ការអត់ធ្មត់យ៉ាងពិតប្រាកដមែន ចង់សាន់នូគេលើកឈ្មោះអ្នកណាមកអាងវ៉ាងទៀតក៏គេមិនខ្ចីខ្វល់ដែរ។
"ចាំមើលណាខ្ញុំនឹងពិតទូលប្រាប់អនាគតស្វាមីខ្ញុំច្បាស់ណាស់" សាន់នូទន្រ្ដំជើងដោយការមិនពេញចិត្ត តែមិនបានដឹងឡើយថាអ្នកដែលខ្លួនហើយថាអនាគតស្វាមីនោះ កំពុងតែឈរនៅពីក្រោយខ្លួន។
"ហើយខ្ញុំនិយាយពីអង្កាល់ថាខ្ញុំជាអនាគតស្វាមីរបស់លោក" នីគីឈរអោបដៃនៅពីក្រោយសាន់នូ រង់ចាំចម្លើយពីរាងតូដែលអះអាងមិនឈប់នោះ។
"ខ្ញុំអ្នកនិយាយ លោកឯងត្រូវមកដណ្ដឹងខ្ញុំតាមប្រពៃណីច្បាស់ណាស់ ឃើញសិទ្ធិវ៉ា គ្មានសិទ្ធិប្រកែក តែខ្ញុំថាដណ្ដឹងត្រូវតែដណ្ដឹងហើយ" សាន់នូនៅតែអះអាងយ៉ាងផ្ដាច់ការ ទោះយ៉ាងណាក៏ដោយក៏គេត្រូវតែយកនាប៉ូលីសម្នាក់នេះធ្វើជាស្វាមីឱ្យបាន។
"ហើយអីក៏តាមចងកាន់ជាមួយខ្ញុំម៉្លេះ? ជាអូមេហ្កាអ្នកមាន ថែមទាំងមានមុខមាត់ស្អាតបាតទៀត អាល់ហ្វាមានច្រើនណាស់ដែលចាំទ្រលោកដៃ១០ ហើយចុះម៉េចក៏មិនទៅរក?" នីគីសួរនាំដោយការហួសចិត្ត ម្ដងហើយម្ដងទៀតគេពិតជាចង់បានចម្លើយជាក់លាក់មួយណាស់។
"មកពីលោកមានមុខមាត់សង្ហា ខ្ពស់ មាត់ធំ សាច់ដ៏ធំ សាច់ទ្រូងធំ ព្រមទាំងប្រដាប់ភេទវែងជាងមកនាយ ផាក ស៊ុងហ៊ុននោះដូច្នេះហើយលោកត្រូវតែរៀបការជាមួយខ្ញុំ ឲ្យជេគស្អីនោះវាច្រណែនដែលខ្ញុំបានប្ដីស្អាតជាងវា" ឱ្យតែរំលឹកដល់រឿងនេះពេលណា ដឹងតែសាន់នូគេខ្នាញ់ទៅដល់ជេគដែលនៅសុខៗមកដណ្ដើមគូរដណ្ដឹងខ្លួនទៅរៀបការបាត់។ គ្រប់យ៉ាងហ្នឹងវាសុខៗពេក ទើបគេនេះមិនសុខចិត្ត។
"ហើយដឹងយ៉ាងម៉េចថាប្រដាប់ភេទខ្ញុំធំ?" នីគីចំហរមាត់ចាំស្ដាប់ចម្លើយពីក្មេងម្នាក់នេះ ហើយមកលួចប៉ះពីអង្កាល់បានវាយតម្លៃរបស់គេបានដូច្នេះ?
"មើលតែនឹងភ្នែកក៏ឃើញដែរ ចាំបាច់យកឯងទៅស្ទាបឬ?" សាន់នូសម្លក់នីគីបន្តិច រួចក៏ដកលុយមួយដុំបោះទៅឲ្យនីគី។
"នេះលុយ១០ម៉ឺនដុល្លា យ៉ាងណាត្រូវតែមកចូលស្ដីដណ្ដឹងខ្ញុំឲ្យបានមុនខែនេះ" គប់លុយដាក់លោកនាយហើយ សាន់នូក៏ប្រញាប់ដើរចេញពីទីស្នាក់ការប៉ូលីសដោយមិនងាកក្រោយសូម្បីបន្តិច។ នីគីបានត្រឹមតែគ្រវីក្បាលហួសចិត្ត នេះគេពិតជាត្រូវដណ្ដឹងក្មេងម្នាក់នេះធ្វើជាប្រពន្ធពិតមែនឬ?