Part 2 : អាម្នាក់នោះជានរណា?

1K 49 1
                                    

«យកអាវនេះទៅបោក ហើយក៏សម្ងួតឲ្យស្ងួត ព្រោះអាវនេះយើងត្រូវពាក់ទៅប្រជុំនៅម៉ោង12បើមិនហើយដឹងគ្នាមិនខានទេ»រាងក្រាស់បោះអាវដែរសើមដោយទឹកទៅលើតុធ្វើឲ្យថេយ៍ភ្ញាក់ក្រញ៉ាងបន្តិច

«តែខ្ញុំមិនចេះ»ថេយ៍គេបដិសេធមិនចេះព្រោះតាំងពីកើតមករឿងការងារផ្ទះមិនដែលធ្វើអីផងទម្រាំមកយកអាវគេទៅបោកថែមទាំងសម្ងួតឲ្យស្ងួតមុនម៉ោង12ទៀតគេមិចនឹងចេះ

«មិនចេះក៏សួរគេទៅថាធ្វើយ៉ាងមិច?»នៅទីនេះគ្មានអ្នកណាមួយចិត្ដកំណាញ់នឹងប្រាប់នោះទេ អ្នកបម្រើនៅទីនេះសុទ្ធតែទទួលការអប់រំពីនាយបានយ៉ាងល្អ

«ហ៊ើយ!»រាងតូចដកដង្ហើមធំមួយវ៉ាស់មុននឹងយកអាវគេដើម្បីទៅគក់ទឹកនិងសម្ងួតឲ្យស្ងួត

«យើងនៅចាំក្នុងបន្ទប់នេះត្រូវតែឲ្យហើយមុនម៉ោង12!»រាងតូចមិនមាត់រួចក៏ដើរចេញទៅបាត់ទៅ ឯអ្នកណាពេើដែររាងតូចចេញផុតក៏ធ្លោយស្នាមញញឹមចេញមក ព្រោះបានធ្វើបាបរាងតូច អេ តែនេះគេមិនហៅធ្វើបាបទេព្រោះរាងតូចធ្វើខុសមែនគឺធ្វើឲ្យកំពប់ទឹកលើអាវនាយនេះឯង

មួយសន្ទុះក្រោយមករាងតូចក៏បានបោកអាវនិងសម្ងួតឲ្យជុងហ្គុកបានរាបរយ រាងតូចក៏បានសួរអ្នកបម្រើនៅទីនេះដែរថាគេធ្វើយ៉ាងមិចពួកគេក៏ពន្យល់រាងតូចថាគេធ្វើយ៉ាងមិចរាងតូចក៏មើលគេពន្យល់យ៉ាងយកចិត្ដទុកដាក់ និងឆាប់យល់ទើបបោកអាវនិងសម្ងួតឲ្យរាងក្រាស់បានដោយមិនពិបាក

«នេះអាវលោក»រាងតូចយកអាវដែលទើបនឹងគក់ហើយយកមកដាក់លើតុឲ្យរាងក្រាស់មើល

«គ្រាន់បើ បើចឹងជួយពាក់ឲ្យយើងផងព្រោះឯងជាដើមហេតុធ្វើឲ្យយើងត្រូវដោះអាវបែបនេះ»

«តែ-»

«ចង់កាត់ប្រាក់ខែ?»ដាក់មួយប្រយោគនេះរាងតូចស្ងាត់មាត់ជ្រាបអាងតែខ្លួនជាចៅហ្វាយអីបន្តិចក៏គម្រាមកាត់តែប្រាក់ខែ។រាងតូចក៏យកអាវមកពាក់ឲ្យគេយ៉ាងយកចិត្ដទុកដាក់ រាងក្រាស់សម្លឹងមើលមុខថេយ៍មិនដាក់ភ្នែក ក្មេងនេះពិតជាស្រស់ស្អាតណាស់មើលយូរទៅកាន់តែស្អាតទៅស្អាតទៅ នាយក៏ខិតមកទៅរករាងតូចបន្តិចម្ដងៗហើយក៏-

ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]Where stories live. Discover now