Part 11 : លើកក្រោយកុំខលមកប្រពន្ធយើងទៀត

153 17 0
                                    

«មិនបាច់ទេបងមិនបានឈឺធ្ងន់ទេ»ជុងហ្គុកនិយាយទៅថេយ៍ទាំងស្អកសម្លេងតែ នេះគេហៅថាខ្លួនឯងបងហ្ហេស៎? ថេយ៉ុងគេស្ដាប់ច្រឡំទេដឹងឬទាំងនេះគ្រាន់ជាការយល់សប្តិ?

«បងហ្ហេស៎??»ថេយ៉ុងផ្ទួនពាក្យដែលគេនិយាយមិញនេះដោយក្នុងចិត្ដរំភើបស្ទើរហោះទៅដែលគេនិយាយអូនបងមកកាន់ខ្លួនបែបនេះថែមទាំងយកដៃមកក្ដិចខ្លួនឯងទៀតថាវាជាការយល់សប្តិឬក៏យ៉ាងមិច? បន្ទាប់ពីក្ដិចហើយក៏បានដឹងចម្លើយហើយថានេះមិនមែនជាការយល់សប្តិនោះឡើយ

«ហឹម ពិតមែនហើយ ហើយនេះមុខអូនស្លេកស្លាំងម្លេះ?បានញ៊ាំអីហើយឬនៅ?»ជុងហ្គុលោដៃទៅចាប់បង្វែរមុខថេយ៍ឆ្វេងស្ដាំៗព្រោះឃើញមុខថេយ៍ស្លេកណាស់ដូចអ្នកអត់បាយអត់ទឹកចឹង

«គឺ...បានញ៊ាំហើយ-»

«កុំជឿលោកប្រុស តាំងពីលោកប្រុសចូលមន្ទីពេទ្យមកអ្នកប្រុសមិនសូវបានញ៊ាំអ្វីទេបារម្ភពីលោកប្រុសណាស់»វីនដើរចូលមកប្រាប់ទៅជុងហ្គុកបន្ទាប់ពីឮក្មេងខ្លះភូតបែបនេះ

«បងវីន!»ថេយ៉ុងងាកទៅវីនទាំងហៅឈ្មោះនាយខាំមាត់តិចៗដោយអាម៉ាស់ នេះមិនទុកមុខឲ្យគ្នាសោះតែម្ដងហើយ។ពេលឮប្រយោគវីននិយាយអម្បាញមិញនេះហើយជុងហ្គុកប្រែជាខឹងនឹងថេយ៉ុងមួយរំពេច

«ថេយ៍???ហេតុអីក៏បែបនេះបើអូនកើតអីនោះបងទៅជាយ៉ាងណា??!!»ជុងហ្គុកនិយាយទៅថេយ៍ទាំងជ្រួញចិញ្ចើមមិនពេញចិត្ដពេលលឺថាសំណព្វចិត្ដខ្លួនមិនបានញ៊ាំបាយរយៈពេលគេមិនទាន់ដឹងខ្លួនមកនេះ

«សុំទោស!»ថេយ៍បានត្រឹមតែឱនមុខសុំទោសទៅជុងហ្គុកព្រោះមិនហ៊ានប្រឈមមុខនឹងគេឡើយ

«អាវីន ឆាប់ទៅទិញអាហារណាដែលប៉ូវៗយកឲ្យថេយ៍មក»ជុងហ្គុកមិនបានចាប់អារម្មណ៍នឹងការសុំទោសរបស់ក្មេងខ្លះទេក៏បញ្ជារឲ្យវីនទៅទិញអាហារឲ្យថេយ៍ វីនឱនក្បាលគោរពនាយរួចក៏ចេញទៅបាត់ទុកឲ្យពួកគេនៅមួយគ្នាដោយភាពតានតឹង

«ខឹងនឹងខ្ញុំមែនទេ?»ក្រោយពេលស្ងាត់អស់ជាយូរមកថេយ៉ុងក៏ផ្ដើមសន្ទនាឡើងមកទាំងនៅឱនមុខចុះដដែល

«មែនហើយ! ខឹងណាស់ ខឹងខ្លាំងទៀតផង!»ជុងហ្គុកនិយាយទាំងមិនបានមើលមុខថេយ៍នោះឡើយ

ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]Where stories live. Discover now