Part 3 : ឯងឈាមច្រមុះហើយ

208 11 1
                                    

«រោគចិត្ដ!»លែងពីការថើបរាងតូចបោះមួយប្រយោគទៅនាយមុននឹងដើរទៅបន្ទប់របស់នាយតូចវិញទាំងខូចចិត្ដនេះគេបានឆក់យកស្នាមថើបដំបូងរបស់រាងតូចទៅហើយ

«ហឹស»
————————
ស្អែកឡើងមនុស្សម្នាគ្រប់រូបប្រញ៉ាប់រូតរះទៅបំពេញការងារនឹងតួនាទីរបស់ពួកគេរាងៗខ្លួនចម្លែកអីតែនាយល្អិតថេយ៉ុងថ្ងៃនេះដូចជាមិនឃើញទាល់តែសោះ

«គីមថេយ៉ុងនៅឯងណា?»ថ្ងៃទីពីរក៏មិនឃើញរាងតូចមកទៀតទើបសួរមេការម្ដងទៀត ម៉ួម៉ៅទាំងព្រឹកហើយឲ្យតែនាយចុះមកបាត់ស្រមោលឲ្យឈឹង

«គឺគេប្រាប់ថាថ្ងៃនេះមិនស្រួលខ្លួនទើបសុំច្បាប់មួយថ្ងៃ»

«មិនស្រួលខ្លួនហ្ហេស? គេចពីការងារមិនថា»ជុងហ្គុកពោលហើយក៏ដើរសម្ដៅទៅបន្ទប់រាងតូចទាំងកំរោល

«គិតចង់ដេកស្រួលៗមិនធ្វើការងារស្អីទេហេ៎?»បើកធ្វាមកឃើញថារាងតូចកំពុងតែគេងដណ្ដប់ភួយ ទាំងញ័រញ៉ាក់ នាយក៏ស្រែកថាឲ្យរាងតូចផាំងតែម្ដង ពេលឮសម្លេងដែលស្រែកនោះហើយធ្វើឲ្យនាយតូចក្រោកឡើងមក

«ខ្ញុំបានប្រាប់មេការហើយថាថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួន»រាងតូចប្រាប់ទៅកាន់អ្នកជាចៅហ្វាយទាំងសម្លេងស្អកៗ ធីងធោងព្រោះខ្លួនពិតជាមិនស្រួលខ្លួនពិតមែន

«គ្រាន់តែថើបប៉ុណ្ណឹងស្អែកឡើងក៏មិនស្រួលខ្លួនហេ៎ រំអួយច្រើនជាង»

«លោកចង់ឲ្យខ្ញុំធ្វើស្អី»

«ទៅបេះផ្កាក្រោយផ្ទះ!»បញ្ជារហើយរាងក្រាស់ក៏ដើរចេញទៅបាត់

«មនុស្សអីផ្ដាច់ការ ឃោឃៅ»ពេលរាងក្រាស់ចេញទៅបាត់ថេយ៉ុងក៏រអ៊ូម្នាក់ឯង បានតែក្រោយខ្នងគេនឹងឯង។រាងតូចក៏ទៅបេះផ្កាតាមដែរជុងហ្គុកបញ្ជារ ព្រោះបើជំទាស់ដឹងតែគម្រាមកាត់ប្រាក់ខែទៀតហើយ

«ហេតុអីក៏វិលមុខយ៉ាងនេះ»រាងតូចមកបេះផ្កាតាមបញ្ជារចៅហ្វាយផ្ដាច់ការក្រោមពន្លឺថ្ងៃដែលក្ដៅចង់រលាយទៅហើយ បេះផ្កាមិនបានប៉ុន្មានក៏មានអារម្មណ៍ធីងធោងវិលមុខហើយរាងតូចក៏សន្លប់ទៅលើដី ឯអ្នកបម្រើដើរកាត់នោះក៏ប្រញ៉ាប់ស្ទុះស្ទារចេញមកមើល

ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]Where stories live. Discover now