Part16 : មកពីឯងល្ងង់ខ្លួនឯង

116 12 0
                                    

ជុងហ្គុកឃើញបែបនេះមិនទៅចាំយូរអីក៏ទៅរកថេយ៍តែម្ដងដូចដែរដឹងហើយថាជុងហ្គុកបានភ្ជាប់GPSក្នុងខ្សែរដៃរាងតូចដូច្នេះហើយមិនពិបាកតាមរកឡើយ

«ជុងហ្គុកបងមកបានរបៀបណា»ហៀបនឹងចូលទៅក្នុងcondoពីរនាក់ឡេវីលទៅហើយក៏ត្រូវជុងហ្គុកចាប់ដៃជាប់នាំឲ្យថេយ៍ភ្ញាក់ដែរ នៅសុខៗលេចវត្តមានគេនៅទីនេះដឹងបានយ៉ាងមិចថាខ្លួននៅទីនេះ?

«បងចង់យកអូនទៅណាអូនត្រូវទៅជាមួយបងឡេវីលណា៎»ជុងហ្គុកអូសទាញដៃថេយ៉ុងមួយទំហឹងបើឡេវីលវិញឃើញដូច្នោះក៏ទាញដៃថេយ៍មកវិញដូចគ្នា នេះកម្រោលមកពីបានជាមកទាញដៃថេយ៍ទៅបែបនឹង

«លែងដៃថេយ៍ភ្លាម!»ជុងហ្គុកបញ្ជារទៅឡេវីលទាំងទឹកមុខកំណាចសូម្បីតែថេយ៍ក៏ខ្លាចដែរ

«យើងមិនឲ្យឯងយកថេយ៍ទៅណាទេលុះត្រាឲ្យគេយល់ព្រមទៅដោយខ្លួនឯង!»អ្នកខាងនេះក៏មិនចុះញ៉មងាយៗឡើយ

«បើលែងទៅក៏បណ្ដោយឲ្យឯងនាំគេឡើងលើគ្រែចឹងហ្ហេស៎?! ផាច់*»និយាយចប់ក៏ទទួលបាននូវបាតដៃរបស់ថេយ៉ុងវ៉ាត់ចំថ្ពាល់ជុងហ្គុកលឺសូរតែផាច់នាំឲ្យនាយងាកមុខទៅម្ខាងដោយសារកម្លាំងទះរបស់គេ

«ក្នុងខួរក្បាលបងគិតចេញតែរឿងបែបនេះមែនទេ!?»ថេយ៍និយាយព្រមទាំងចង់រលីងរលោងទៀតផងមិននឹកស្មានថាមនុស្សដែលខ្លួនស្រឡាញ់គិតអវិជ្ជមានមកលើគេបែបនេះសោះ

«ឃើញនឹងភ្នែកបែបនេះហើយចង់ឲ្យបងគិតយ៉ាងមិចទៀត?ឬទាល់តែឃើញអូនឡើងលើគ្រែជាមួយវាសិន? ផាច់*»មួយដៃរបស់ថេយ៉ុងវ៉ាត់ចំថ្ពាល់របស់ជុងហ្គុកនៅកន្លែងដដែលទៀត

«ហឹស បានអញ្ចើញចុះ!»ជុងហ្គុកយកអណ្ដាតទល់ថ្ពាល់បន្តិចសម្លឹងមើលមុខពួកគេរួចក៏ដើរចូលក្នុងឡានបើកចេញទៅបាត់ ចំណេករាងតូចពេលឃើញខ្លួនវ៉ាត់គេឡើងថ្ពាល់គេចេញស្នាមទះបែបនេះក៏បន្ទន់ជង្គង់យំរឹតតែខ្លាំងទៅទៀត តើគេអាចនឹងខឹងខ្លួនឬអត់?

«ថេយ៍...»ឡេវីលក៏បន្ទន់ជង្គង់មើលទះស្មាថេយ៍តិចៗដើម្បីលួងលោម

«ខ្ញុំចង់ទៅវិញបងឡេវីល ហ្ហឹក»

«បានៗបងនឹងជូនថេយ៍ទៅឆាប់ងើបមក»ឡេវីលក៏ជួយលើកថេយ៍ទៅរួចក៏បើកឡានជូនថេយ៍ទៅផ្ទះវិញ

ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]Where stories live. Discover now