Part 9 : ចង់រំលោភនឹងណា

755 38 0
                                    


«នេះគេកើតអី?»ថេយ៍ឃើញមុខជុងហ្គុកក៏ត្រេកអរជាពុនពេកណាស់ទៅហើយទោះជាគេមកក្នុងលក្ខណៈស្រវឹងបាត់បងស្មារតីក៏ដោយ

«គឺចៅហ្វាយមិនដឹងជាកើតអីទេ ផឹកស្រវឹងនៅឯបារហើយក៏ខលមកឲ្យខ្ញុំទៅយករួចក៏សន្លប់បាត់មាត់ឈឹង»

«មិនអីទេទុកឲ្យខ្ញុំមើល បងទៅធ្វើធុរៈវិញចុះ»ថេយ៉ុងគេក៏យកជុងហ្គុកមកគ្រាហ៍វិញហើយវីនក៏ទៅធ្វើធុរៈបាត់ទៅទោះបីជាពេលយប់ក៏ដោយក៏គេនៅតែមានការងារធ្វើមិនឈប់មិនឈរ

«ធ្ងន់ណាស់លោកអើយ»ថេយ៉ុងរអ៊ូតិចៗទាំងគ្រាហ៍ជុងហ្គុកទៅលើបន្ទប់ដោយត្រដាប់ត្រដួស

«អឹក...យើងជាបែបនេះហេតុអីក៏ទទួលយកយើងមិនបានហាស៎ អឹក...គ្រាន់តែការពារឯងយើងខុសដែរឬ?»កំពុងតែសន្លប់សុខៗគេក៏ដឹងខ្លួនឡើងវិញថែមទាំងបោះប្រយោគដ៏សែនឈឺចាប់មួយ ចាប់តាំងពីថ្ងៃនោះមក បាយទឹកគេក៏មិនសូវញ៊ាំគេងក៏មិនសូវលក់ទៀត

«លោកមិនចាំបាច់ធ្វើបែបនេះក៏បានដែរណា៎»នាយតូចថេយ៉ុងពោលបណ្ដើរ ចាប់ផ្ដើមដោះស្រោមជើងឲ្យគេនឹងដោះអាវជុងហ្គុកដើម្បីជូតខ្លួនឲ្យគេទាំងលំបាកលំបិន ព្រោះគេនៅមិនចេះស្ងៀមទាល់តែសោះ

«អឹក បើទទួលយកយើងមិនបានក៏នៅឃ្លាតពីគ្នាទៅវាល្អហើយ»ជុងហ្គុកគេនិយាយទាំងបិទភ្នែក ព្រោះពេលនេះគេស្រវឹងលែងដឹងស្មារតី លែងដឹងសតិទៅហើយ ថេយ៉ុងក៏ពូតកន្សែងដើម្បីជូតខ្លួនឲ្យជុងហ្គុកមួយៗទាំងយកចិត្ដទុកដាក់

«មិនមែនបែបនឹងទេ គ្រាន់តែភ្លាមៗពេកខ្ញុំទទួលយកមិនបាន!»

ស្អែកឡើងជុងហ្គុកក៏ងើបទៅធ្វើការនៅក្រុមហ៊ុនបាត់ៗដូចតែរាល់ដងនឹងឯង។ឯរាងតូចក៏ចាប់ផ្ដើមគិតថាប្រហែលជាគេខឹងនឹងខ្លួនទេដឹងព្រោះពាក្យសម្ដីសម្ដៅរបស់គេយប់មិញនេះគឺដូចជាឈឺចាប់ អន់ចិត្ដនឹងខ្លួនអ៊ីចឹងទោះបីជាគេស្រវឹងក៏ដោយ។ថ្ងៃនេះថេយ៉ុងក៏បានធ្វើអាហារយកទៅឲ្យជុងហ្គុកដល់ក្រុមហ៊ុនតែម្ដងដើម្បីជាការលួងចិត្ដ។

លើកនេះពេលចូលមកគឺគ្មានអ្នកហាមមិនឲ្យចូលទៀតទេព្រោះគេនាំគ្នាដឹងហើយថាថេយ៉ុងនេះជាមួយរបស់ចនជុងហ្គុក ទើបគ្មានអ្នកណាហាមទៀត

ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]Where stories live. Discover now