ភាគ17: រួមដៃ

89 13 0
                                    

«សូមទោសដែលមករំខានមិនគិតថាបងមានភ្ញៀវទើបបើកធ្វាចូលមកមិនបានគោះ នេះនំដែលខ្ញុំយកមកឲ្យនឹងគិតថាត្រឡប់ទៅវិញហើយ»រាងតូចប្រឹងធ្វើចិត្ដឲ្យស្ងប់ឲ្យធម្មតាបំផុតដាក់នំលើតុទាំងឱនមុខចុះមិនសូម្បីតែមើលមុខគេបន្តិច ហៀបនឹងដើរចេញតែត្រូវជុងហ្គុកចាប់ដៃឃាត់គេជាប់មិនឲ្យទៅណា

«អ្ហឺ...ចឹងយើងលាសិនហើយណា៎»ឃើញស្ថានការណ៍ដូចមិនសូវស្រួលយ៉ាងមិចមិនដឹងហារីនក៏សុំលាទៅមុនបាត់ទៅព្រោះចង់ឲ្យគេនៅតែពីអ្នកតាមមើលប្រហែលជាគូរស្នេហ៍គ្នាទេដឹងព្រោះមិញនេះគ្រាន់តែឃើញជុងហ្គុកឱបនាងគេក៏ចង់រលីងរលោងទៅហើយ

«ជួបគ្នាលើកក្រោយហារីន ធ្វើដំណើរឲ្យមានសុវត្ថិភាព!»ជុងហ្គុកឆ្លើយទៅនាងវិញនាងក៏ងក់ក្បាលញញឹមតិចៗរួចក៏ដើរចេញទៅ

«ប្រញ៉ាប់ទៅម្លេះ នេះមិនគិតនៅបញ្ចុកបងសិនទេឬ?»ជុងហ្គុកទាញថេយ៍ឲ្យមកអង្គុយលើភ្លៅនាយដោយឱនមើលមុខរាងតូចដែលមើលទៅកំពុងតែខឹងអន់ចិត្ដជាមួយនឹងខ្លួនយ៉ាងចឹង

«ឲ្យស្រីម្នាក់នោះមកបញ្ចុកបងវិញទៅ លែងទៅមើល៍»រាងតូចតបទាំងមុខក្រញ៉ូវមិនប្ដូរខឹងនឹងជុងហ្គុកនាយឃើញបែបនេះក៏ចងចិញ្ចើមគិតបន្តិចមួយសន្ទុះក៏គិតឃើញថាសំណព្វចិត្ដរបស់គេខឹងរឿងអី

«អ៊ីចឹងបងខលហៅនាងមកវិញក៏បាន»បានដៃរាងតូចខឹងនាយក៏ញ៉ោះធ្វើជាយកទូរស័ព្ទមកតេទៅតែក៏ត្រូវដៃស្រឡូនវៃដើមដៃគេបន្តិចព្រមទាំងខាំមាត់សម្លក់គេទៀតផង

«ប្រច័ណ្ឌបង?»

«ប្រច័ណ្ឌស្អីគ្មានទេ»រាងតូចតបទាំងងាកមុខចេញពីគេខណៈដែរអ្នកម្ខាងទៀតកំពុងតែឱបរឹតយ៉ាងខ្លាំង

«កុំខឹងអីណានាងគ្រាន់តែជាមិត្ដចាស់បងប៉ុណ្ណោះមកនេះនាងគ្រាន់តែមកប្រាប់ថាត្រូវទៅរស់នៅសហរដ្ឋអាមេរិកទើបមកលាគ្នានាងក៏មានសង្សារនៅទីនោះដែរ ឈប់យល់ច្រឡំទៅណាអូន បងមិនដែលមើលស្រីផ្សេងក្រៅពីអូនទេ»បន្ទាប់ពីស្ដាប់ជុងហ្គុករៀបរាប់យ៉ាងកក្បោះក្បាយវែងអន្លាយមកថេយ៍ក៏ងក់ក្បាលយល់

«មិនខឹងក៏បានមោះញ៊ាំនំឬអត់អូនបញ្ចុក»រាងតូចក៏ទៅស្រាយនំដែលធ្វើនោះយកមកបញ្ចុកជុងហ្គុក

ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]Where stories live. Discover now