ទឺតៗ សម្លេងទូរស័ព្ទបានរោទ៍ឡើងទាំងព្រឹកនាំឲ្យអ្នកដែលកំពុងតែគេងនោះងើបឡើងទទួលទាំងមិនទាន់អស់ងងុយនៅឡើយអ្នកណាអីក៏ទំនេរខ្លាំងម្លេះតេមកគេទាំងព្រឹកនឹង។ជុងហ្គុកគេបើកភ្នែកព្រឹមៗមើលថាលេខនោះជាជំនិតរបស់ខ្លួនទើបលើកយកមកផ្អឹបត្រចៀក
«អាឡូ? មានការអីទាំងព្រឹក?»
<សូមទោសចៅហ្វាយតែមានរឿងបន្ទាន់គឺយប់មិញនេះពួកមួយក្រុមវាមានបំណងចង់មកដុតឃ្លាំងរបស់យើងចៅហ្វាយតែត្រូវខ្ញុំចាប់បានមុន>
«ដឹងថាវាជានរណាទេ?ឬក៏មានគេបញ្ជារមក?»
<ភ្លាមៗនោះខ្ញុំចាប់វាចងនៅនឹងកន្លែងហើយតែពេលជម្រិតសួរពួកវាមិនព្រមប្រាប់ទេទាន>
«បន្តិចទៀតយើងនឹងទៅហើយ កុំឲ្យអ្វីដូចដែលយើងគិតឲ្យសោះ ទូតៗ»នាយក៏ចុចផ្ដាច់ទូរស័ព្ទរួចក្រលេកមកមើលសំណព្វចិត្ដវិញកំពុងតែបើកភ្នែកមើលមកគេភ្លឹសៗ
«មានរឿងអីមែនទេ?»
«គ្មានទេ ជុប៎»និយាយរួចក៏លោមុខទៅថើបថ្ពាល់ទន់ៗនោះមួយខ្សឺត
«មើល៍...ហ្ហឹក ឈឺណាស់»ថេយ៍ច្រានទ្រូងជុងហ្គុកចេញពីខ្លួនរួចក៏ចាប់ផ្ដើមទួញសោកត្អូញត្អែរថាឈឺ យប់មិញបើខ្លួនមិនសន្លប់ទេមិនដឹងថាគេលេងដល់ម៉ោងប៉ុន្មាន!
«អូនឈឺត្រង់ណាហ្ហឹម? ឲ្យបងមើលបន្តិច»ជុងហ្គុកក៏ហៀបនឹងប៉ះថេយ៍ទៅហើយតែគេគ្រវាសដៃចេញថែមទាំងសម្លក់គេចង់ជ្រុះគ្រាប់ភ្នែកទៀតផង
«ប្រាប់ថាឲ្យឈប់មិនឈប់ទេទាល់តែអូនសន្លប់»
«អា៎ៗ បងសូមទោសណា នរណាឲ្យអូនស្អាតពេកធ្វើអីបងទ្រាំមិនបានទេតែយ៉ាងៗហ្នឹង»ជុងហ្គុកនិយាយក៏មិនខុសដែរព្រោះវាក៏ពិតមែនយប់មិញថេយ៉ុងនេះស្អាតខ្លាំងណាស់ចង់តែលេងដល់ទល់ភ្លឺទេកុំតែគេសន្លប់ទេកុំអីហ្នឹងលេងទល់ភ្លឺមិនខាន
«ពរអូន»ថេយ៉ុងពោលទាំងត្រដាងដៃដើម្បីឲ្យគេពរខ្លួន ក៏បានដូចចិត្ដមែនជុងហ្គុកក៏ស៊កដៃចូលគន្លាក់ក្លៀករបស់ថេយ៍ដើម្បីពរទៅបន្ទប់ទឹក
ពួកគេទាំងពីរក៏បានធ្វើដំណើរមកSeoulដោយជុងហ្គុកប្រាប់ថាមានការប្រញ៉ាប់នៅទីនោះទើបត្រូវមកទាន់ហន់បែបនេះតែថ្លៃមីពីរកញ្ចប់មិនទាន់ទាំងសងគេផង។ជុងហ្គុកក៏ចូលភូមិគ្រិះដើម្បីដាក់ថេយ៍នៅទីនោះឯខ្លួនក៏ប្រញ៉ាប់មកចាត់ចែងរឿងខ្លះ
YOU ARE READING
ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]
RomanceJeon Jungkook X Kim Taehyung Write by : dumplingietae