Part 12 : កុំមាត់លឺពេកប្ដីខ្ញុំកំពុងតែគេង

144 13 0
                                    


«ឃ្លាន....តែបងឃ្លានអូនជាង»ចុងប្រយោគនោះជុងហ្គុកឱនមកខ្សឹបដាក់ត្រចៀកថេយ៉ុងថែមទាឱងព្រួសខ្យល់ដ្ហើមចូលទៀតផងធ្វើឲ្យថេយ៍ព្រឺរោមតែម្ដង

«រោគចិត្ដណាស់»ថេយ៉ុងរុញទ្រូងជុងហ្គុកចេញពីខ្លួនបន្តិចទាំងថ្ពាល់សងខាងក្រហមព្រឿងៗគួរឲ្យចង់ចាប់ថើបណាស់ធ្វើឲ្យអ្នកខ្លះអត់នឹងសើចមិនបាន

«ចុះអូនឃ្លានឬនៅ?»

«ខ្ញុំមិនទាន់ឃ្លានទេ»រាងតូចក្រវីក្បាលតិចៗញញឹមទៅ
ជុងហ្គុក

«មកដល់ពេលនេះហើយនៅមិនទាន់ទម្លាប់និយាយអូនបងទៀតឬ?»ជុងហ្គុកសសុលខ្លួនដាក់ក្បាលកើយលើភ្លៅរាងតូចនោះទាំងងើយសម្លឹងមើលមុខគេ ហើយដៃរាងតូចក៏លេងសក់គេមិនឈប់

«មិនទាន់ទម្លាប់ទេ»

«មិនអីទេ បងមិនបង្ខំទេ»រាងក្រាស់ញញឹមតិចៗ ពីមុនអាចនិយាយបានថាគេជាមនុស្សឃោឃៅមិនចេះផ្អែមល្ហែមអីដូចជាពេលនេះទេ តែពេលបានជួបនឹងថេយ៉ុងមកអ្វីៗក៏បានផ្លាស់ប្ដូរគេប្រែរមកជាមនុស្សប្រុសទន់ភ្លន់ ផ្អែមល្ហែមនឹងគួរឲ្យគោរពស្រឡាញ់បំផុត

«បងជុង អូនហ្វាងយកអាហារមកឲ្យណា៎»ជាថ្មីម្ដងទៀតហ្វាងក៏មកម្ដងទៀតស្រែកហៅជុងហ្គុកពីក្រៅ ព្រមជាមួយនិងថាសអាហារដែលកាន់ក្នុងដៃផងដែរ ដោយបាយមានតែមួយចានប៉ុណ្ណោះ បើម្ហូបវិញសុទ្ធតែធ្វើពីគ្រឿងសមុទ្រ

«ហ៊ើយមកទៀតហើយ?? លោកនៅទីនេះហើយចាំខ្ញុំចេញទៅ»រាងតូចឮសម្លេងក៏ដឹងដល់មនុស្សទើបសម្រេចចិត្ដឲ្យជុងហ្គុកនៅទីនេះទុកឲ្យគេចេញទៅម្ដង

«អរគុណណាស់ដែលខំស្កាត់យកអាហារមកឲ្យប្ដីខ្ញុំដល់ផ្ទះបែបនេះ!»រាងតូចចេញមកនិយាយទាំងញញឹមញញែមដាក់ហ្វាងប្រុងនឹងលោដៃទទួលថាសអាហារពីហ្វាងហើយតែត្រូវហ្វាងគេចចេញព្រមទាំងសម្លក់ទៀតផង

«យើងយកអាហារឲ្យបងជុងមិនមែនឯង បងជុងហា៎អូនហ្វាងយកអាហារមកឲ្យ»ទោះចង់ស្រែកឲ្យបែកក្រឡើតទៀតក៏ជុងហ្គុកមិនចេញមកដែរព្រោះគេចាំមើលនៅខាងក្នុងថាថេយ៉ុងប្រុងនឹងធ្វើយ៉ាងមិចបន្ត

«shh កុំមាត់លឺពេកប្ដីខ្ញុំកំពុងគេងឲ្យខ្ញុំមកចាំខ្ញុំយកឲ្យបងជុងខ្លួនឯង!»ថេយ៉ុងដាក់ម្រាមដៃលើមាត់ខ្លួនឯងដើម្បីបញ្ជាក់ប្រាប់ហ្វាងថាមិនឲ្យមាត់លឺៗថែមទាំងកុហកហ្វាងថាជុងហ្គុកកំពុងតែគេងទៀតផង

ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]Where stories live. Discover now