Part 13 : យប់នេះអូននឹងក្លាយជារបស់បងហើយ🔥

148 13 0
                                    

សូមអធ្យាស្រ័យបើមានពាក្យពេចន៍មិនសមរម្យនៅក្នុងភាគនេះបើអ្នកទាំងអស់គ្នាមានអារម្មណ៍ថាពិបាកឬមិនចូលចិត្ដភាគនេះអាចរំលងបានណា🙏🏻

«អ្ហាយ...អត់ទេអាឆៃលែងយើង!!»ហ្វាងដែរនៅលើស្មាឆៃនោះខំប្រឹងគក់ខ្នងគេខ្លាំងឲ្យទម្លាក់ចុះតែឆៃមិនព្រមទេ ខំថាមកតែឯងហើយនឹងបានមកស្ដាប់និងមកមើលផ្ទាល់ភ្នែកថាជុងហ្គុកនិងថេយ៉ុងពិតជាប្ដីប្រពន្ធគ្នាមែនអត់តែគម្រោងការក៏រលាយខ្ទិចដូចខ្ទឹមពេលឆៃតាមនាងមកបែបនេះ

មិញនេះពួកគេប្រលែងគ្នាលេងដោយជុងហ្គុកចាក់ចង្កេះថេយ៉ុងរហូតចាក់ក្រលេកទាល់តែភ្លើងមកវិញទើបពួកគេប្រាស់ខ្លួនគេងទាំងបែកញើសជោគថ្ងាសរៀងៗខ្លួន

ស្អែកឡើងព្រឹកប្រលឹមស្រាងៗរាងតូចបើកភ្នែកតិចៗព្រោះតែខ្យល់ហោះត្រជាក់ហោះចូលបង្អួចមកប៉ះនឹងរាងកាយតូចស្ដើងនោះទើបធ្វើឲ្យគេភ្ញាក់ពីដំណេកមក។រាងតូចនៅមិនទាន់ងើបទៅណាទេនៅគេងមើលគយគន់សម្រស់ដ៏ស្រស់សង្ហាររបស់ជុងហ្គុកនោះព្រមទាំងយកដៃទៅប៉ះថ្ពាល់គេថើរៗទៀតផង។រាងតូចក៏ទៅផ្លាស់សម្លៀកបំពាក់ដើម្បីគិតចង់ថាទៅរកធ្វើម្ហូបសម្រាប់ជុងហ្គុកតែក៏ភ្លេចថាគ្រឿងសមុទ្រដែលគេឲ្យម្សិលមិញអស់បាត់ទៅហើយ ឯលុយក៏គ្មានក្នុងខ្លួនទៀត។

ដើរចុះដើរឡើងក៏ឃើញកម្កែងគេលក់របស់តាមបែបអ្នកកោះជាច្រើនដូចជារបស់វត្ថុអនុស្សាវរីយ៍ នឹងលក់នំនែកអាហារសម្រន់ ភេសជ្ជៈជាច្រើនមុខសម្រាប់អ្នកដែលមកលេងកម្សាន្តនៅទីនេះហើយអ្នកដែលលក់នោះគ្មានអ្នកណាក្រៅពីហ្វាងនោះឡើយ

«មិនត្រូវគ្នាស្រាប់ផងបើទៅខ្ចីរបស់គេប្រាកដជាមិនឲ្យមិនខាន»រាងតូចបានត្រឹមតែឈរសម្លឹងមើលរបស់ដែលគេលក់ដាក់តម្រៀបគ្នា នោះកំពុងតែសញ្ចឹងគិតថានឹងធ្វើអ្វីឲ្យគេញ៊ាំ

«មករកស្អី?»ហ្វាងទើបតែលើកទឹកឲ្យភ្ញៀវនោះក្រលេកឃើញថេយ៉ុងមកអើតលើមៗនៅទីនេះក៏ដើរមកច្រត់ចង្កេះសួរទាំងពេបមាត់តែម្ដង

«គឺ...មកទិញមីពីរកញ្ចប់»ថេយ៉ុងនិយាយញឹមៗទៅហ្វាងថែមទាំងលើកដៃពិរទៅទៀតផង ហ្វាងខ្ចិលនិយាយច្រើនក៏ហុចមីឲ្យថេយ៉ុង2កញ្ចប់

ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]Where stories live. Discover now