ភាគ 7 : ហាមញញឹមដាក់វា

182 16 0
                                    

«ខ្សែរក?»

«មែនហើយ មិនស្រឡាញ់ទេ?យើងឲ្យគេបានដាក់បន្តោងរូបហង្សលើខ្សែរដៃនេះហើយឲ្យវាស៊ីគ្នាជាមួយនឹងខ្សែរ-ករបស់ឯង»វាជាខ្សែរដៃដែលគេកម្មង់ធ្វើជាពិសេសសម្រាប់ថេយ៉ុងឲ្យមើលទៅស៊ីគ្នាជាមួយខ្សែរ-ករូបហង្សនោះ

«អត់ទេស្រឡាញ់ណាស់»រាងតូចក្រវីក្បាលព្រមទាំងតបទៅជុងហ្គុកដោយញញឹមមើលទៅប្រុសម្នាក់នេះមិនបានកាច
សារហាវដូចដែលបានគិត គេមើលទៅជាមនុស្សប្រុសកក់ក្ដៅណាស់

«ចាំយើងពាក់ឲ្យ ហើយត្រូវសន្យានឹងយើងថាមានរឿងអ្វីកើតឡើងមិនត្រូវដោះខ្សែរដៃនេះទុកឡើយហើយត្រូវតែជឿជាក់លើយើងស្ដាប់បានទេ?»នាយនិយាយបណ្ដើរពាក់ខ្សែរដៃបណ្ដើរឲ្យថេយ៉ុង

«ហ្ហឹម...សន្យា»រាងតូចងក់ក្បាលទាំងទឹកភ្នែកព្រោះគេពិតជារភើបព្រោះទង្វើរប្រុសម្នាក់នេះ

«ហេតុអីក៏យំ?ហ្ហឹម?»បន្ទាប់ពីពាក់ហើយនាយងើយក៏ឃើញរាងតូចយំទើបសួរទាំងយកដៃរបស់នាយទៅជូតទឹកភ្នែកឲ្យថេយ៉ុងថ្នមៗទាំងមានចម្ងល់ គ្រាន់តែឲ្យខ្សែរដៃសោះក៏យំ?

«គឺ...រំភើបពេកនឹងណា»

«ស្អែកឡើងយើងនឹងឲ្យគេយកឥវ៉ាន់ឯងមកដាក់ក្នុងបន្ទប់យើងហើយ ត្រូវនៅក្នុងបន្ទប់ជាមួយយើងឮទេ? កុំឲ្យឯងពិបាក»

«អ៊ីចឹងក៏បាន»និយាយគ្នារួចហើយពួកគេប្រាសខ្លួនគេងឱបគ្នាទាំងពីរនាក់ឡើងក្លាយទៅជាទម្លាប់ទៅហើយ ហើយរាល់ថ្ងៃនេះមិនដឹងថាសម្ព័ន្ធភាពពួកគេទាំងពីរត្រូវជាអ្វីនឹងគ្នាឡើយ
________
ប្រាវ!!

«ចង្រៃយ៍!! វាចង់លេងជាមួយយើងហើយ»បន្ទាប់ពីជុងហ្គុកបានផ្ញើរកាដូរទៅជីហូហើយធ្វើឲ្យគេម៉ួម៉ៅដល់ថ្នាក់ក្រវែងរបស់របរធ្លាក់រាយប៉ាយអស់រលីងព្រោះកាដូរនោះជាសាកសពកូនចៅរបស់គេដែលជាអ្នកផ្ដាច់ហ្រ្វាំងឡានទំនិញរបស់ជុងហ្គុក

«ឲ្យខ្ញុំធ្វើអ្វីបន្តទៀតទេចៅហ្វាយ»

«មិនបាច់យើងចេះចាត់ចែងហើយ ឯងនឹងបានជួបយើងមិនខានទេអាចនជុងហ្គុក»ជីហូពោលទាំងកំណាច ព្រោះបន្តិចទៀតគេជីហូនឹងធ្វើឲ្យជុងហ្គុកស្គាល់គេកាន់តែច្បាស់ជាងនេះមិនខាន

ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]Where stories live. Discover now