«វីន ទៅកម្មង់តុក្កតាមកឲ្យច្រើនមកហើយយកវាទៅដាក់បន្ទប់ថេយ៉ុង ត្រូវធ្វើវាជាការសម្ងាត់យល់ទេ?!»ស្អែកឡើងមិនចាំយូររាងក្រាស់បានដាក់បញ្ជារឲ្យជំនិតកម្មង់តុក្កតាឲ្យថេយ៍ ព្រោះមិនចង់ឲ្យគេយកតុក្កតាពីអាម្នាក់នោះឡើយ ថេយ៍ត្រូវតែយករបស់គេតែប៉ុណ្ណោះ(ចៅហ្វាយបើថាចង់យកឲ្យគេយកឲ្យផ្ទាល់តែម្ដងទៅមិនចាំបាច់ធ្វើលាក់លៀមអីបែបហ្នឹងទេ បើជាខ្ញុំវិញខ្ញុំមិនធ្វើដូចចៅហ្វាយទេ គឺត្រូវយកឲ្យគេផ្ទាល់តែម្ដងព្រោះវាមានន័យជាង)វីនឮចៅហ្វាយបញ្ជារហាក់រៀងអស់សំណើចបន្តិចចង់ឲ្យគេមិនយកឲ្យផ្ទាល់ទៅចាំបាច់ធ្វើលាក់លៀមបើចុងក្រោយគង់តែដឹងដដែលហ្នឹង ទើបរ៉េបមួយឃ្លាទៅមានឯណា...
«ខែនេះយើងកាត់ប្រាក់ខែឯងពាក់កណ្ដាល! ទឺត»ថាចប់រាងក្រាស់ក៏ចុចបិទទូរស័ព្ទមិនឲ្យអ្នកម្ខាងទៀតបាននិយាយទាន់ នឹងហើយចេះដឹងរឿងចៅហ្វាយពេកចុងក្រោយនាំទុកដាក់តែខ្លួនឯងកំសត់ពេកហើយអាវីនអើយយ
«ចៅហ្វាយនិយាយបន្តិចបន្តួចប្រញ៉ាប់តែខឹង»
វីនក៏ធ្វើតាមបញ្ជារចៅហ្វាយរបស់គេដោយទិញតុក្កតាយ៉ាងច្រើនសន្ធឹកសន្ធាប់ដាក់ក្នុងបន្ទប់ថេយ៍តែម្ដង ឯម្ចាស់បន្ទប់ពេលមកឃើញហើយចំហរមាត់ធ្លុង អ្នកអីក៏សម្បូរលុយម្លេះមកទិញតុក្កតាយ៉ាងច្រើនមកដាក់ក្នុងបន្ទប់របស់គេបែបនេះ។រាងតូចទាញទូរស័ព្ទដើម្បីខលទៅអ្នកខ្លះឲ្យដឹងរឿងតែម្ដង
<ពេញចិត្ដឬអត់?>ជុងហ្គុកដែលនៅក្នុងក្រុមហ។ុនឯណោះគ្រាន់តែឃើញថាជាអ្នកណាខលមកគេញញឹមយ៉ាងកំហូចមុននឹងលើកទូរស័ព្ទនិយាយឲ្យចូលសាច់ការតែម្ដងព្រោះគេដឹងថាគោលបំណងដែលរាងតូចខលមកនេះចង់និយាយអំពីអ្វីទើបមិនស៊ាំញុំាច្រើនឡើយ
«មិនពេញចិត្ដទេ!! ឆាប់ឲ្យគេយកចេញទៅវិញភ្លាមទៅ»រាងតូចតបទៅរាងក្រាស់បែបខឹងតែម្ដង លេងស្អីនេះមកយកតុក្កតាមកដាក់ពេញបន្ទប់មើលតែគេក្មេងទៅហើយ គួរឲ្យខឹងឬអត់?
<ចុះក្រែងឯងចង់បានតុក្កតាមិនចឹង យើងក៏ឲ្យកូនចៅទិញមកហើយតើ>
«តែខ្ញុំមិនចង់បានបែបនេះទេ»រាងតូចនៅប្រកែកមិនចង់បាន ព្រោះវាពិតជារញ៉េរញ៉ៃណាស់គេមិនចេះគេងនោះទេតាមពិតទៅរាងតូចមិនចង់បានតុក្កតាអីនោះទេគ្រាន់តែតុក្កតានោះជាខិតខំប្រឹងប្រែងដែលឡែវីខំចាប់ឲ្យទើបមិនចង់ឲ្យម្ចាស់បំណុលចិត្ដអាក្រក់ម្នាក់នោះយកទៅដុតចោល តែនរណាទៅដឹងថាជុងហ្គុកទៅទិញតុក្កតាយ៉ាងច្រើនមកដាក់បន្ទប់គេនោះ
YOU ARE READING
ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]
RomanceJeon Jungkook X Kim Taehyung Write by : dumplingietae