«ឯងឈាមច្រមុះហើយ»ជុងហ្គុកហាក់អស់សំណើចនឹងរាងតូចដែរអង្គុយមើលសាច់ដុំរបស់ខ្លួនរហូតទាល់តែឈាមច្រមុះ ដល់ម្លឹងផងឬ? ចំណែកថេយ៍ដែរភ្ញាក់ខ្លួនមកវិញក៏រហ័សយកក្រដាសមកជូតឈាមចេញទាំងអស់សឹមនិយាយទៅជុងហ្គុក
«ហេតុអីក៏លោកចេញមកមិនពាក់អាវឲ្យស្រួលបួលសិន?»
«មិនចង់ពាក់»
«ឆឹស ញាំនំវិញ នេះនំទាំងអស់នេះលោកតាំងចិត្ដទិញឲ្យខ្ញុំ
ហ្អេសព្រោះសុទ្ធតែជារបស់ខ្ញុំចូលចិត្ដ»រាងតូចសួរទៅជុងហ្គុកទាំងញញឹមស្ញេញមើលទៅស្រស់ស្អាតនិងគួរឲ្យស្រឡាញ់ខ្លាំងណាស់ហេតុអីក៏ខ្ជូតយ៉ាងនេះ><«ទេ! ឃើញទំនងក៏ទិញមកទាន់គេប្រម៉ូសិន»ជុងហ្គុកតបទៅរាងតូចទាំងញ៉ាក់ស្មាបែបហីៗទាំងដែរការពិតមិនបានដូចដែរគេនិយាយទេ វាជានំដែរជុងហ្គុកកម្មង់ឲ្យគេធ្វើឲ្យជាពិសេសថែមទាំងមានតម្លៃថ្លៃទៀតផង
«គំរិះ!»ថេយ៉ុងពោលទាំងសម្លក់មុខរាងក្រាស់បន្តិចមុននឹងដាក់នំចូលមាត់បង្ហើយ នេះត្រឹមតែមួយភ្លែតរាងតូចគេញាំនំដែរជុងហ្គុកទិញមកច្រើនសន្ធឹកសន្ធាប់អស់គ្មានសល់រលីងព្រោះកំពុងតែឃ្លានស្រាប់ផងក៏ប៉ះនិងរបស់ដែលចូលចិត្ដថែមទៀត
«និយាយស្អីមិញ?»
«គ្មានអីទេ អរគុណលោកហើយដែលទិញមកឲ្យខ្ញុំណា»ជាថ្មីម្ដងទៀតរាងតូចពោលទាំងញញឹមស្ញេញចេញធ្មេញឲ្យរាងក្រាស់មើល ញញឹមម្ដងៗធ្វើឲ្យជុងហ្គុកគេភ្លឹកនិងសម្រស់របស់រាងតូចហើយ
«ប្រាប់ថាមិនបានទិញឲ្យ ទិញយកមកទុកចោល!»រាងក្រាស់នៅតែរក្សាសម្ដីដូចដើមសម្ដីខុសពីការពិត តែរាងតូចមិនខ្វល់ទេចង់គេទិញឲ្យឬមិនទិញឲ្យរាងតូចក៏បានញាំវាអស់ទៅហើយ
«មិនខ្វល់ទេ ខ្ញុំគេងហើយ គូទណាយណា»ថារួចរាងតូចក៏គេងលក់បាត់ទៅមើលចុះញាំឆ្អែតហើយក៏គេងដូចក្មេងមិនខុសពិតមែនគួរឲ្យខ្នាញ់ណាស់ ជុងហ្គុកសម្លឹងមើលរាងតូចគេងទាំងលេចស្នាមញញឹមមកទាំងមិនដឹងខ្លួន ជួបគ្នាដំបូងមានអារម្មណ៍ថាស្អប់គេទៅហើយតែពេលនេះក៏មានអារម្មណ៍ថាគេនេះខ្ជូតខ្លាំងណាស់
YOU ARE READING
ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]
RomanceJeon Jungkook X Kim Taehyung Write by : dumplingietae