«អ្ហាយ!!! ចង់ធ្វើស្អីយើងហ្ហាស៎? មិនចឹងងាប់មិនខានទេឯង!»ពេលដឹងថាមានអ្នកប៉ះពាល់ខ្លួនប្រាណហើយរាងតូចក៏ភ្ញាក់កន្រ្តាក់មក ធាក់ឲ្យជុងហ្គុកដួលលើឥតយ៉ាងដំណំ ឯអ្នកដែលត្រូវគេធាក់នេះឈឺមិនស្ទើរទេ សឹងតែបាក់ចង្កេះទៅហើយរាងតូចឃើញហើយក៏រាងអស់សំណើចបន្តិចមុននឹងបិទភ្នែកគេងវិញព្រោះថាអម្បាញមិញនេះក៏ធ្វើពុតជាមមើរដែរ
«មមើរទេឬ?»ពេលងើបមកក៏ឃើញរាងតូចគេងធម្មតាវិញក៏គិតថារាងតូចគេងហើយទើបមិនរករឿងដូចក៏ប្រាសខ្លួនគេងវិញទាំងចង្កេះនៅឈឺនៅឡើយ ឯរាងតូចវិញគិតតែខ្ទប់មាត់សើចមិនឈប់
ពេលព្រឹកប្រលឹមស្រាងៗរាងតូចបើកភ្នែកឡើងទាំងមិនទាន់អស់ងងុយនៅឡើយ ងើបមកក៏មិនឃើញជុងហ្គុកទៀត គេចូលចិត្ដងើបចោលរាងតូចតែរហូតនឹង។ចុះមកដល់ក៏ឃើញអ្នកបម្រើកំពុងតែរៀបចំអាហារយ៉ាងច្រើនទុកឲ្យអ្នកណាក៏មិនដឹង
«អ៊ំមេការរៀបចំអាហារឲ្យអ្នកណានឹង?»ចុះមកជួបអ៊ំមេការរាងតូចក៏សួរតែម្ដង អ៊ំមេការញញឹមមុននឹងឆ្លើយតប
«គឺរៀបចំឲ្យអ្នកប្រុសនឹងណា»មែដោះតបទាំងញញឹមអឹមអៀនព្រមទាំងអ្នកបម្រើនៅក្នុងផ្ទះនេះដែរ គ្រាន់តែគិតក៏អៀនទៅហើយធ្វើឲ្យថេយ៍នៅឆ្ងល់ធ្វើភ្នែកស្លឺ តើមានអ្នកប្រុសឯណាទៀត ឬក៏ជុងហ្គុកមានប្អូនប្រុសមកលេង តែតាមដែរដឹងគឺគេមិនដែលមានបងប្អូនឡើយ
«អ្នកប្រុសណាទៅ??»
«គឺអ្នកប្រុសថេយ៉ុងនឹងហើយ»
«អររ...ហ្ហាស៎ខ្ញុំនឹងហ្ហេសអ្នកប្រុស?»ថេយ៍យកដៃមកចង្អុលខ្លួនឯង គេឬជាអ្នកប្រុសស្ដាប់ច្រឡំទេដឹង ព្រោះពេលដែលមកជុងហ្គុកគេបានប្រកាសហើយតើថាថេយ៉ុងមកក្នុងនាមអ្នកបម្រើទេ
«ចាស៎ពិតមែនហើយអ្នកប្រុសថេយ៍ ព្រោះព្រឹកមិញមុននឹងទៅអាមេរិកលោកប្រុសផ្ដាំប្រាប់ថាឲ្យហៅអ្នកប្រុសថាអ្នកប្រុសថេយ៍គ្រាន់តែគិតក៏អៀនដែរលោកអើយ ហើយលោកប្រុសក៏ប្រាប់ថាឲ្យធ្វើអាហារឆ្ងាញ់ៗឲ្យអ្នកប្រុសពិសារទៀតផង»មីនយ៉ុនឆ្លើយប្រាប់បណ្ដើររមួលខ្លួនអៀនបណ្ដើរ ធ្វើឲ្យថេយ៍ក្រវីក្បាលតិចៗអស់សំណើចនឹងនាង
YOU ARE READING
ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]
RomanceJeon Jungkook X Kim Taehyung Write by : dumplingietae