«លោកជាអ្នកណា? អ្ហឹម លែងយើង»ប្រុសម្នាក់នោះមិនបានឆ្លើយនឹងសំណួររបស់រាងតូចទេតែក៏យកក្រណាត់ដែរផ្ទុកថ្នាំសន្លប់យកមកខ្ទប់ច្រមុះរាងតូចធ្វើឲ្យគេសន្លប់បាត់បង់ស្មារតីបាត់ទៅ ដោយសារតែថ្ងៃនេះមិនសូវមានមនុស្សមកទិញទំនិញនៅផ្សារទើបជាឱកាសល្អរបស់ប្រុសម្នាក់នោះដែលចាប់រាងតូចមិនចាំយូរវាក៏នាំរាងតូចយកដាក់ឡានធំពណ៍ខ្មៅមួយនៅក្នុងនោះក៏មានគ្នាវា2-3នាក់ផងដែរ«អាឡូល្បងខ្ញុំបានចាប់ក្មេងម្នាក់នេះបានហើយ»ក្នុងចំណោមបក្សពួកវាមានម្នាក់ក៏ចុចទូរស័ព្ទខលទៅប្រាប់អ្នកដែរបញ្ជារពួកវាឲ្យធ្វើរឿងទាំងអស់នេះចំណែកអ្នកម្ខាងទៀតបន្ទាប់ពីដឹងថាការងារជោគជ័យហើយក៏ញញឹមខ្ចឹបសមចិត្ដតែម្ដង
<ល្អណាស់ យកក្មេងនោះមកជួបយើងនៅឯភូមិគ្រិះមក>ម្នាក់នោះគ្មានអ្នកណាក្រៅពីជីហូទេ នាយនិយាយទាំងញញឹមចុងមាត់មើលចុះពេលនេះសត្រូវនាយដែលមានឈ្មោះថាជុងហ្គុកនោះមិនដឹងជាម៉ួម៉ៅយ៉ាងណាទេពេលដែលនាយចាប់សំណព្វចិត្ដរបស់គេទៅបែបនេះ
ក្រលេកមកមើលផ្សារទំនើបវិញពេលដែលមីន៉ុននាងចេញពីបន្ទប់ទឹកមកកន្លែងដែលនាងឲ្យថេយ៉ុងឈរចាំក៏មិនឃើញក៏គិតថារាងតូចដើរទៅមើលរបស់ផ្សេងៗទៀតទើបនាងខំតាមដើររកតែដើរជាងកន្លះម៉ោងហើយនៅតែមិនឃើញទើបនាងឲ្យគេប្រកាសរកឈ្មោះតែនៅតែមិនឃើញ អស់ជម្រើសនាងក៏ខលទៅប្រាប់ដំណឹងនេះទៅជុងហ្គុកទាំងភ័យបុកពោះព្រោះខ្លាចជុងហ្គុករករឿងនាងដែរមើលថេយ៉ុងមិនបានល្អបែបនេះ
ទឺតៗៗ
«អាឡូ!»
<ហឹសៗ សួរស្ដីមិត្ដសម្លាញ់>ជីហូនិយាយបែបឌឺដងទៅកាន់នាយក្នុងនាមជាអ្នកឈ្នះដែលចាប់យករាងតូចមកបែបនេះ ព្រោះគេគិតថាជុងហ្គុកពេលនេះប្រហែលជាកំពុងខឹងក្ដៅហាយទៅលើគេហើយ ទើបនៅមិននៅខលមកធ្វើឲ្យគេកាន់តែម៉ួម៉ៅលើសដើម
«អាចង្រៃឯងយកថេយ៍ទៅលាក់ទុកឯណា?»ជុងហ្គុកនិយាយព្រមទាំងកែវភ្នែកក្រហមងាំងខឹងនឹងជីហូដែលចាប់មនុស្សរបស់គេទៅ នៅមានមុខខលមកឌឺដងទៀត
<ហីយ៉ា...កុំតក់ក្រហល់ពេកទៅមើល ពេលនេះគីមថេយ៉ុងមនុស្សសំណព្វចិត្ដរបស់ឯងកំពុងតែមានក្ដីសុខពេលដែលនៅជាមួយយើងហើយមិនបាច់បារម្ភទេ>
![](https://img.wattpad.com/cover/375040803-288-k678289.jpg)
YOU ARE READING
ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]
RomanceJeon Jungkook X Kim Taehyung Write by : dumplingietae