នាពេលល្ងាចឡើងជេមក៏បានទៅទទួលហ្វូតពីហាងរបស់គេវិញដូចគ្នាពេលកំពុងតែធ្វើដំណើរលើដងផ្លូវជេមក៏បានបន្លឺសម្លេងរបស់ខ្លួនឯងឡើង
«អេ៎!ប៉ាបានខលមកឯងហើយឬនៅ?»មើលសម្តីរបស់គេនិយាយដូចអត់ជាតិចឹង
«ខលមកហើយ»ហ្វូតក៏ឆ្លើយទាំងអត់ជាតិទៅវិញទាំងមុខមិនមើលជេមផង
«ហើយគាត់បាននិយាយពីរឿងនោះហើយនៅ?»ជេមបន្តនិយាយទាំងភ្នែកកំពុងតែសម្លឹងទៅមើលដងផ្លូវដដែល
«និយាយហើយ»
«ចុះឯងប្រាប់គាត់ថាយ៉ាងម៉េច?»
«ប្រាប់ហើយៗគឺបដិសេធ»
«ហា៎ស!នេះឯងបដិសេធផងយើងខំមានបំណងល្អជាមួយនិងឯងហើយណា»ជេមគេឡើងភ្លាត់មាត់ស្រែកដាក់ហ្វូតតែម្តង
«បំណងល្អរបស់បងទុកវិញទៅខ្ញុំមិនទទួលនោះទេ បងពូកែសឹងអីក្រុមហ៊ុនប៉ុណ្ណឹងចេះគ្រប់គ្រងដោយខ្លួនឯងហើយ»
«អ្នកណាថារាល់ដងយើងពឹងព្រីមនោះទេ»
«ខ្ញុំមិនដឹងនោះទេ ចឹងបងរងចាំបងព្រីមមកសិនទៅខ្ញុំក៏មានការងារដែលត្រូវធ្វើដូចគ្នា»
«ចឹងឯងចាំនិយាយជាមួយនិងម៉ាក់ម្តងទៅ»
«បងយកម៉ាក់មកគំរាមខ្ញុំទៀតហើយការងារនិងវាលើសពីសមត្ថភាពរបស់ខ្ញុំពិតមែនហើយម្យ៉ាងទៀតខ្ញុំមិនចង់ពាក់ព័ន្ធទ្រព្យសម្បត្តិរបស់បងឡើយ ដោយសារតែទ្រព្យសម្បត្តិមិនអីចឹងទើបបងមិនចូលចិត្តខ្ញុំដល់ឥឡូវកាលមុននៅពេលដែលខ្ញុំមិនទាន់ចូលមកក្នុងគ្រួសារមួយនេះបងល្អនិងខ្ញុំខ្លាំងណាស់ពួកយើងតែងតែរត់លេងជាមួយនិងគ្នារហូតនៅពេលដែលម៉ាក់របស់បងទៅមណ្ឌលកុមាកំព្រាម្តងៗតែក្រោយមកបងក៏ប្តូរចរឹតបន្ទាប់ពីខ្ញុំបានចូលមកក្នុងគ្រួសារមួយនេះ»ហ្វូតនិយាយតិចៗនោះទេគេមិនបានតម្លើងសម្លេងអ្វីឡើយតែយើងក៏អាចដឹងពីទំហំចិត្តរបស់គេដូចគ្នាថាខូចចិត្តខ្លាំងប៉ុណ្ណាចំណែកឯជេមវិញគេមិនទាន់និយាយអ្វីភ្លាមៗនោះទេទាល់តែមួយស្របក់ក្រោយទើបគេតបវិញ
«ត្រូវហើយតាំងពីឯងចូលមកក្នុងគ្រួសារយើងមកយើងក៏លែងចូលចិត្តឯងទៀត យើងចូលចិត្តធ្វើបាបឯងណាស់តែមិនមែនដោយសារតែទ្រព្តសម្បត្តិនោះទេតែដោយសារតែភាពកក់ក្តៅប៉ាម៉ាក់របស់យើងក៏លែងសូវយកចិត្តទុកដាក់លើយើងដូចរាល់ដងព្រោះតែគាត់ត្រូវបែងចែកក្តីស្រឡាញ់អោយទៅឯងម្នាក់ទៀត តែនោះគ្រាន់តែជារឿងកាលពីក្មេងតែប៉ុណ្ណោះ ឥឡូវយើងធំហើយយើងក៏អាចដឹងថាអ្វីល្អអ្វីមិនល្អដូចគ្នាទើបយើងចង់អោយឯងមកធ្វើការជាមួយនិងយើង បើឯងមិនចេះយើងក៏អាចបង្រៀនឯងបានដូចគ្នា»ពាក្យសម្តីរបស់ជេមមិនដឹងថាចេញពីចិត្តបានប៉ុន្មានភាគរយនោះទេព្រោះតែជេមគេជាមនុស្សដែលចង់បានអ្វីមួយហើយគេត្រូវតែបានទោះប្រើវិធីណាក៏ដោយតែពាក្យសម្តីរបស់គេក៏អាចធ្វើអោយក្មេងប្រុសម្នាក់នេះចិត្តទន់បានមួយកម្រិតដូចគ្នា
YOU ARE READING
Brother Zone
Romanceរឿងមួយនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់បងប្រុសក្រៅខោរបស់ខ្លួន តែបងប្រុសរបស់គេមិនបានចូលចិត្តគេវិញនោះទេគេតែងតែធ្វើបាបខ្លួនរបស់គេតាំងពីក្មេងមកម្ល៉េះ។តើស្នេហារបស់ពួកគេនិងទៅជាយ៉ាងណាទៅបើម្នាក់ទៀតស្រឡាញ់ហើយម្នាក់ទៀតចូលចិត្តធ្វើបាប?តែថាសាច់រឿងអាច...